ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​អនុម័ត​ច្បាប់​វិសោធនកម្ម​ច្បាប់​២​នៅ​ថ្ងៃ​ទី​៣​ខែមករា​ខាង​មុខ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​៣ មក​រា បើ​សម័យប្រជុំ​ពេញ ដើម្បី​ពិភាក្សា និង​អនុម័ត​វិសោធនកម្ម​ច្បាប់​ចំនួន​ពីរ​ដែល​ខ្លឹមសារ​ច្បាប់​នេះ​ត្រូវ​បន្ថែមចំនួន​សមាជិក​ក្រុមប្រឹក្សា រាជធានី ក្រុង ស្រុក…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​៣ មក​រា បើ​សម័យប្រជុំ​ពេញ ដើម្បី​ពិភាក្សា និង​អនុម័ត​វិសោធនកម្ម​ច្បាប់​ចំនួន​ពីរ​ដែល​ខ្លឹមសារ​ច្បាប់​នេះ​ត្រូវ​បន្ថែមចំនួន​សមាជិក​ក្រុមប្រឹក្សា រាជធានី ក្រុង ស្រុក ខណ្ឌ​ផង​ដែរ ។

ច្បាប់​ចំនួន​ពីរ​ដែល​ត្រូវ​រដ្ឋសភា​បើក​សម័យប្រជុំ​អនុម័ត គឺ​ទី​១- សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រាជ​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​ទី​២-​សេចក្តី​ស្នើ ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក​ក្រុមប្រឹក្សា​ខណ្ឌ ។

លោក​ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភា និង​ជា​ប្រធាន​គណៈកម្មការ​ទី​៥ រដ្ឋសភា​បាន​ឲ្យ​ដឹង​ក្រោយ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍រ​រដ្ឋសភា​ដឹកនាំ​ដោយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​៣១ ធ្នូ​យ៉ាង​ដូច្នេះ​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំងនេះ ដើម្បី​ផ្តល់​លទ្ធភាព ដល់​ថ្នាក់​ក្រោម​ជាតិ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ការងារ និង​នៅ​ជិត​ប្រជាពលរដ្ឋ ។

ទោះបីជា​យើង​មានច្បាប់​រួច​ហើយ​ក្តី​ក៏​យើង​មើលឃើញ​ថា សមាជិក​ក្រុមប្រឹក្សា​រាជធានី​ក្រុមប្រឹក្សា ខេត្ត ស្រុក ខណ្ឌ មានការ​ខ្វះ​ចំនួន​ដែល​អាច​បង្កើន​ចំនួន​សមាជិក​ទាំងនេះ​ងាយស្រួល​ពួក​គាត់​នៅ​ជិត​ប្រជាពលរដ្ឋ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដិត​ដល់ ។ លោក ឈាង វុន បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដោយសារ​តែ​ច្បាប់​នេះ​មិន​ទាន់​មាន​ខ្លឹមសារ​គ្រប់​ជ្រុងជ្រោយ ។

ដូច្នេះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ដើម្បី​បន្ថែម​ខ្លឹមសារ​បន្ថែម ដើម្បី​ឲ្យ​ច្បាប់​ទាំងនេះ​ខ្លឹមសារ​គ្រប់​ជ្រុងជ្រោយ ។ លោក​បន្ត​ថា មិន​ថា​ច្បាប់​នេះ​ទេ គឺ​មានច្បាប់​មួយ​ចំនួន​ទៀត និង​ត្រូវធ្វើ​វិសោធនកម្ម​នៅ ដើម្បី​ឆ្នាំ​២០១៩​នេះ ។ លោក​បញ្ជាក់​ថា «​យើង​ជា​អ្នកតំណាង​រាស្ត្រ​ត្រូវ​តែ​មើល​ថា តើ​មាន​អ្វីខ្លះ​ដែល​ជា​តម្រូវការ​សង្គម និង​កា​រវិ​វ​ឌ្ឍ​របស់​សង្គម ហើយ​ត្រូវ​ធ្វើការ​កែសម្រួល វិសោធនកម្ម​តាម​នឹង​» ។

សូម​ជម្រាប​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ធ្វើ​វិ សោធនកម្ម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រាជ​រដ្ឋបាល​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ និង​ទី​២- សេចក្តី ស្នើ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ក្រុមប្រឹក្សា ខេត្ត​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា ស្រុក ក្រុមប្រឹក្សា​ខណ្ឌ នោះ​សមាជិក​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​នឹង​ត្រូវ​បន្ថែម ប៉ុន្តែ​ចំនួន​បន្ថែម​នោះ​មិន​ដូច​គ្នា​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ