ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ Messi ចាក​ចេញពី Barcelona តារា​ឆ្នើម Ronaldo នឹង​មាន​ផល​ប៉ះពាល់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Star បានឱ្យ​ដឹង​ថា អ្នកឯកទេស​ខាង​បាល់ទាត់ Jimmy Burns បាន​វិភាគ​លើ​ស្ថានភាពដែល Messi អាច​នឹង​ចាក​ចេញពី…

តាម​ប្រភព​ព័ត៌មាន Daily Star បានឱ្យ​ដឹង​ថា អ្នកឯកទេស​ខាង​បាល់ទាត់ Jimmy Burns បាន​វិភាគ​លើ​ស្ថានភាពដែល Messi អាច​នឹង​ចាក​ចេញពី Barcelona តាម​សម្តី​របស់ Ronaldo ហើយ​រក​ឃើញ​ថា វា​នឹង​មាន​ផល​ប៉ះពាល់​ដល់ Ronaldo ។

Ronaldo បាន​ចាក​ចេញពី Real Madrid កាលពី​ចុងរដូវ​កាល​មុន ហើយ​ទៅ​លេង​ឱ្យ Juventus ក្នុង​តម្លៃ​៨៨​លាន​ផោន ។ ដោយសារ​តែ​ការ​ចាកចេញ​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ការ​ប្រជែង​គ្នា​យ៉ាង​យូរ​រវាង Ronaldo និង Messi ត្រូវ​បាន​ដល់ទី​បញ្ចប់ ។

កីឡាករ​ព័រ​ទុ​យ​ហ្កា​ល់​បាន​និយាយ​យ៉ាង​ច្បាស់​ថា ចង់​បង្កើត​ភាព​ប្រកួតប្រជែង​សារ​ជា​ថ្មី ដោយ​ឱ្យ Messi ចេញពី Barcelona មក​លេង​នៅ​ក្នុង Serie A ។ សម្រាប់ Burns វិញ គឺ​មិន​គិត​ថា Messi អាច​ចាកចេញ​បាន​ទេ ។

លោក​ប្រាប់​ទៅ Starsport ថា ៖«​អ្វី​ៗ​ក៏​អាច​កើត​មាន​ដែរ​នៅ​ក្នុង​បាល់ទាត់ ។ លុយ​ពេល​ខ្លះ​អាច​មាន​ឥទ្ធិពល ជាង​ភាព​ស្មោះស្ម័គ្រ​ទៅ​ទៀត សម្រាប់​កីឡាករ​មួយ​ចំនួន ។ ខ្ញុំ​នៅ​តែ​គិត​ថា Messi ចាត់​ទុក Barcelona គឺជា​គ្រួសារ​របស់​ខ្លួន ដែល​នៅ​តាំងពី​អាយុ​១៣​ឆ្នាំ​» ។

លោក Burns បន្ត​ថា ភាព​ប្រជែង​គ្នា​នេះ​អាច​មក​ពី​ប្រវត្តិ​របស់​ក្លិប​ផង​ដែរ ដែល Barcelona មានការ​កាច់​កុង​គ្នា​ច្រើន​ជាមួយនឹង Real Madrid តាំងពី​ដើម​មក​ម្ល៉េះ ។ ដោយសារ​តែ​ហេតុនេះ ទើប​មាន​អ្នក​តាមដាន​ក្លិប​ទាំង​ពីរ​នេះ​ច្រើន ។ ដូច្នេះ​ហើយ ការ​ហៅ​ឱ្យ Messi ទៅ​លេង​នៅ Serie A គឺ​អាច​មក​ពី​គេ​ចង់ឱ្យ​ក្លិប​របស់​គេ​មាន​អ្នក​មើល​ច្រើន ដូច​កាល Barcelona និង Real Madrid ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ