ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ាស់! រូបសំណាក​ឫ​ទ្ធី​សែន នាង​ក​ង្រី រឹត​តែ​​ស្អាត​ជាង​មុនទៀត

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សួនច្បារ​ឫ​ទ្ធី​សែន ក​ង្រី បាន​កែ​លម្អ​ឲ្យ​ធំ​ជាង​មុន ដើម្បី​ឲ្យ​ក្រុង​កំពង់ឆ្នាំង​កាន់តែ​មាន​សោភ័ណ​ភាព​ផង និង​ដើម្បី​ត្រៀម​អបអរសាទរ​បុណ្យ​ទន្លេ​នៅ​ខែមីនា​ឆ្នាំ​២០១៩ ដែល​ខេត្តកំពង់ឆ្នាំង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង ។ នៅ​ក្នុង​ពិធី​ធ្វើបុណ្យ​ឆ្លង…

ខេត្តកំពង់ឆ្នាំង ៖ សួនច្បារ​ឫ​ទ្ធី​សែន ក​ង្រី បាន​កែ​លម្អ​ឲ្យ​ធំ​ជាង​មុន ដើម្បី​ឲ្យ​ក្រុង​កំពង់ឆ្នាំង​កាន់តែ​មាន​សោភ័ណ​ភាព​ផង និង​ដើម្បី​ត្រៀម​អបអរសាទរ​បុណ្យ​ទន្លេ​នៅ​ខែមីនា​ឆ្នាំ​២០១៩ ដែល​ខេត្តកំពង់ឆ្នាំង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង ។

នៅ​ក្នុង​ពិធី​ធ្វើបុណ្យ​ឆ្លង និង​សម្ពោធ​សួនច្បារ​ឫ​ទ្ធី​សែ​នក​ង្រី ក្នុង​ក្រុង​កំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ ២០១៨ អភិបាលខេត្ត​កំពង់ឆ្នាំង​លោក​ឈួ​រ ច័ន្ទ​ឌឿ​ន មាន​ប្រសាសន៍​ថា ការ​រៀបចំ​ធ្វើ​សួនច្បារ​ថ្មី​នេះ​គឺ​គោលបំណង​ធំ​ជា​ចម្បង​នោះ​គឺ​ចង់​ឲ្យ​ទីក្រុង​កំពង់ឆ្នាំង​មាន​សោភ័ណ​ភាព​កាន់តែ​ស្រស់​ស្អាត ដើម្បី​ចូលរួម​ប្រលងប្រណាំង​ទីក្រុង​ស្អាត និង​មួយ​ផ្នែក​ទៀត​គឺ​ដើម្បី​ត្រៀម​អបអរសាទរ​ដែល​ខេត្តកំពង់​ឆ្នាំង​​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ ។

សួន​ឫ​ទ្ធី​សែន ក​ង្រី ដែល​ធ្វើ​ពិធីបុណ្យ​ឆ្លង និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​នេះ គឺ​បាន​ពង្រីក​ធំ​ជាង​មុន ដោយ​​កែ​លម្អ​មាន​ដាំ​ស្មៅ ក្រាល​ថ្ម​ម៉ា​ប ។ ចំណែក​រូប​សំណាក​ទៀត​សោត​មាន​ក្បូរក្បាច់​រចនា​រស់​រវើក ដូច​ជា​រូប ពិត​ៗ គួប​ផ្សំ​នឹង​ការ​លាប​ពណ៌​ផង​នោះ ធ្វើ​ឲ្យ​មាន​សោភ័ណ​ភាព និង​មាន​ទំហំ​ធំ និង​ខ្ពស់​ជាង​មុន​៤​ទៅ​៥​ដង​។ ក្រៅពី​នោះ​មាន​ដើម​គ្រញូង ដើម​ធ្នង់​ដែល​ជា​ប្រ​ភេ​ឈើ​ប្រណីត​ផង​ដែរ ។

លោក​អភិបាលខេត្ត​បាន​សំណូមពរ​ដល់​មហាជន​ឲ្យ​ចូល​រូ​ម​ជួយ​ថែរក្សា​ទាំងអស់​គ្នា ដោយ​កុំ​ចោល​សំរាម​ផ្ដេសផ្ដាស​នៅ​ក្នុង​សួន និង​សូមកុំ​បន្ទោបង់​ជាដើម ។ កន្លង​ទៅ​កាល​សួនច្បារ​ចាស់ មានការ​ចោល​សំរាម និង​មាន​អ្នក​លួច​បន្ទោបង់​ជាដើម ។ ជាមួយ​គ្នា​នោះ​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​ដាក់​ធុងសំរាម​តាម​សួនច្បារ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ដាក់​សំរាម​បាន​ត្រឹមត្រូវ​ចៀសវាង​ការ​ចោល​ផ្តេសផ្តាស ។

លោក​ម៉ុ​ន វុ​ត្ថា នាយក​ហិរញ្ញវត្ថុ សាលាខេត្ត​កំពង់ឆ្នាំង​ឲ្យ​ដឹង​ថា ការ​កសាង​សួនច្បារ​ឫ​ទ្ធី​សែ​នក​ង្រី​ជា​ថ្មី គឺជា​ប្រាក់​បាន​មក​ពី​ការ​វិនិយោគទុន​កំពង់ដ​នៅ​ភូមិ​កំពង់​ក្តា ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ដែល​ចំណាយ​​​ក្នុង​ការ​កសាង​អស់​ជាង​៤​ម៉ឺន​ដុល្លារ​។ ចំពោះ​ស្នាដៃ កសាង​រូបសំណាក គឺ​យក​ជាង​ពី​នាយក​ដ្ឋាន សូន​រូប​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ។

សួនច្បារ​ឫទ្ធិ​សែន ក​ង្រី​ដែល​បាន​ធ្វើ​ថ្មី​នេះ​មហាជន​អបអរសាទរ ដោយសារ​វា​ធ្វើ​ឲ្យ​ទីរួមខេត្ត​មាន​សោភ័ណ​ភាព​ជាង​មុន ទាំង​ការ​ដាំ​ស្មៅ ក្រាល​ថ្ម​ម៉ា​ប និង​ដាំ​ដើមឈើ​ប្រណីត​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ