ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​សោកស្តាយ​! ទាហាន​ម្នាក់​ជួប​គ្រោះ​អកុសល​លើ​ដងផ្លូវ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ម៉ូតូ​មួយ​គ្រឿង​បុក​គោ​យន្ត​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ កាលពី​ម៉ោង​២១​យប់ ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៦​បេ ស្ថិត​ក្នុងភូមិ​អូរ​ព្រាល…

ខេត្តឧត្តរមានជ័យ ៖ ម៉ូតូ​មួយ​គ្រឿង​បុក​គោ​យន្ត​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ កាលពី​ម៉ោង​២១​យប់ ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៦​បេ ស្ថិត​ក្នុងភូមិ​អូរ​ព្រាល សង្កា​ត់បុ​ស្បូវ ក្រុង​សំរោង​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ឌំ បូ​រ៉ា​ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​ទាហាន​នៅ​កងពលតូច​អន្តរាគមន៍​លេខ​៥ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ស្រែ​ណូ​យ ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប​។ ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ដោយ​បាន​បើកបរ​ម៉ូតូ​ម៉ាក HONDA CLUB​ពណ៌​ស​ពា ក់​ស្លាក​លេខ​ភ្នំពេញ ២AR-៧៨.៩៩ ចំណែក​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​ឈ្មោះ គាប់ ផុង​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​អំ​ពឹ​ល ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល ។

បើ​តាម​ប៉ូលិស​ផ្នែក​ចរាចរណ៍​បានឱ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ សមត្ថកិច្ច​ជំនាញ​ផ្នែក​ចរាចរណ៍​ស្រុក​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ពិនិត្យ​និង​ធ្វើការ​វាស់វែង​ឃើញ​ថា ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ស្លាប់ ខណៈ​គោ​យន្ត​នោះ​ពុំ​ដាក់​ស្លាក​សញ្ញា​សម្គាល់។

តែ​ទោះជា​បែប​ណា​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ចំណែក​វត្ថុ​តាង​ម៉ូតូ និង​គោ​យន្ត​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ