ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​វិមាន​អនុស្សាវរីយ៍​«​នយោបាយ​ឈ្នះ​ឈ្នះ​»​និង​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការ​បិទ​បញ្ចប់​ភ្លើងសង្គ្រាម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ជា​អធិបតី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ «​នយោបាយ ឈ្នះ ឈ្នះ​» និង​អបអរសាទរ​ខួប​២០​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ជា​អធិបតី​សម្ពោធ​វិមាន​អនុស្សាវរីយ៍ «​នយោបាយ ឈ្នះ ឈ្នះ​» និង​អបអរសាទរ​ខួប​២០​ឆ្នាំ នៃ​ការ​បិទ​បញ្ចប់​ភ្លើងសង្គ្រាម នៅ​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ នេះ​។

ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​ថា សំណង់​វិមាន​នេះ​ធ្វើ​ឡើង​ក៏​ប ង្ហា​ញ​ពី​ការ​បង្រួបបង្រួម​ជាតិ ឯករាជ្យ​ជាតិ និង សាមគ្គីភាព ។

សម្តេច​បាន​បន្ថែម​ថា វិមាន​ឈ្នះ ឈ្នះ គឺ​បញ្ជាក់​ច្បាស់​ថា កម្ពុជា​បាន​រួបរួម​គ្នា​ជា​ធ្លុង​មួយ ឈ្នះ​រួច​ផុត​ពី​សង្គ្រាម ឈ្នះ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍ ឈ្នះ​រួច​ផុត​ពី​ការ​បែងចែក​ទឹកដី​តំបន់​ត្រួតត្រា ឈ្នះ​រួច​ផុត​ពី​ភាព​ក្រីក្រ និង​ឈ្នះ​រួច​ផុត​ពី​ការ​អុចអាល​ដោយ​បរទេស ដែល​ពេល​នេះ​កម្ពុជា​កំពុង​ដឹកនាំ​អនាគត​វាសនា​ប្រទេស​ជាតិ​ឆ្ពោះទៅ​រក​ភាព​រុងរឿង នៅ​ក្នុង​សន្តិភាព​ដ៏​យូរអង្វែង​នេះ​តទៅ និង​បាន​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការ​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នយោបាយ​ឈ្នះ​ឈ្នះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ