ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​បូក​សរុប​វាយតម្លៃ​សភាពការណ៍ និង​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​រវាង​ខេត្ត​៣

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មាន​រៀបចំ​កិច្ចប្រជុំ​បូក​សរុប វាយតម្លៃ​សភាពការណ៍ លទ្ធផល​កិច្ច​សហប្រតិបត្តិការ រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​-​ខេត្តកណ្តាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ខេត្តតាកែវ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ មាន​រៀបចំ​កិច្ចប្រជុំ​បូក​សរុប វាយតម្លៃ​សភាពការណ៍ លទ្ធផល​កិច្ច​សហប្រតិបត្តិការ រវាង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​-​ខេត្តកណ្តាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​កងទ័ព​ការពារ​ព្រំដែន​ខេត្ត​អាន​យ៉ាង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម (​រយៈពេល​១​ឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​បន្ត​៦​ខែ ដើមឆ្នាំ​២០១៩)​។

ពិធី​នេះ​ដែរ​ស្ថិត​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ជា​ប្រធាន​អង្គប្រជុំ លោក​ឧត្តមសេនីយ៍ត្រី លុយ ធៀ​ម ស្នងការ​រង តំណាង លោក​ឧត្តមសេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល និង​លោក វរ​ស​នី​យ៍​ឯក ប៊ួ​យ ត្រូ​ង​យ៉ុ​ង មេបញ្ជាការ​រង​យោធា​ការពារ​ព្រំដែន​ខេត្ត​អាន​យ៉ាង ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ វរសេនីយ៍ ប្រតិភូ​ក្រុមការងារ​របស់​ខេត្ត​ទាំង​៣ ។

ឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​មាន​ប្រសាសន៍​បើក​អង្គប្រជុំ ព្រមទាំង​មាន​មតិ​លើក​ឡើង​ផ្តោត​សំខាន់​ទៅ​លើ កិច្ច​ប្រតិបត្តិការ ការពារ​សន្តិសុខ​ព្រំដែន បង្ការ​ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ សេដ្ឋកិច្ច គ្រឿងញៀន ការ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ ព្រមទាំង​បាន​លើក​ឡើង​នូវ​សភាពការណ៍​សន្តិសុខ​នានា​ក្នុង​តំបន់​មានការ​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​រួម​រវាង​កងកម្លាំង នៃ​ខេត្ត​ទាំង​បី ដើម្បី​រួមចំណែក​ជម្រុញ​ចំណង​សាមគ្គីភាព មិត្តភាព សន្តិភាព និង​កិច្ច​សហប្រតិបត្តិការ និង​ចាត់​ទុក​ថា​ជា​កត្តា​ដ៏​សំខាន់​ដើម្បី​រួមចំណែក​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្កា​រប្រឆាំង​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ ព្រមទាំង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ចេញ​-​ចូល​ឆ្លង​ដែន​ចេញចូល​អាស្រ័យ​ផល​ប្រចាំ​ថ្ងៃ​។

នៅ​ក្នុង​កិច្ចប្រជុំ​នេះ ប្រតិភូ​នៃ​ខេត្ត​ទាំង​បី​បាន​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ពង្រឹង​កិច្ច​ប្រតិបត្តិការ​ថែម​ទៀត​។

កិច្ចប្រជុំ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ពោរពេញ​ទៅ​ដោយ​ចំណង​សាមគ្គីភាព មិត្តភាព ជា​ភូមិ​ផង​របង​តែ​មួយ​ដ៏​ល្អ​ប្រសើរ ជា​ចុង​ក្រោយ​ប្រតិភូ​នៃ​ខេត្ត​ទាំង​បី​បាន​ជូន​ការ​ដូ​អនុស្សាវរីយ៍​ទៅ​វិញ​ទៅ​មក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ