ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ពិតជា​មិនធម្មតា​ឡើយ ហ៊ាន​ដល់​ថ្នាក់​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ធ្នូ បាន​សម្រេច​ផ្តន្ទាទោស​ស្ត្រី​ម្នាក់​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​២១៩ នៃ​ក្រមព្រហ្មទណ្ឌ ។ ស្ត្រី​ជាប់ចោទ​មានឈ្មោះ…

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ធ្នូ បាន​សម្រេច​ផ្តន្ទាទោស​ស្ត្រី​ម្នាក់​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​២១៩ នៃ​ក្រមព្រហ្មទណ្ឌ ។

ស្ត្រី​ជាប់ចោទ​មានឈ្មោះ ម៉េ​ង រ័​ត្ន​ពិសី (​ហៅ សុភា​) អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​សម្លៀក​បំពាក់ ស្នាក់​នៅផ្ទះ​លេខ​១៧​អា ខាងត្បូង​ជាប់​ផ្សារ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

គួ​បញ្ជាក់​ថា ជន​ជាប់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ ឧសភា ២០១៨ ពាក់​ពន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​វាយ​ធ្វើ​ទារុណកម្ម​ក្មេង​ស្រី ជា​ស៊ីឈ្នួល​បម្រើ​ផ្ទះ​អស់​រយៈពេល​៤​ឆ្នាំ ។ នៅ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពេល​នោះ​លោក ស្រី ម៉ាក់​នី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ថៅកែ​ស្រី ដែល​វាយ​ធ្វើ​ទារុណកម្ម​លើ​ឈ្នួល​បម្រើ​ផ្ទះ​នោះ​ជា​ផ្លូវ​ហើយ ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំខ្លួន ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ជា ស្រី​នូ ហៅ​ស្រី​ពៅ អាយុ​១៦​ឆ្នាំ ដែល​មានស្រុក​កំណើត​នៅ​ភូមិ​ទំនប់​ថ្មី ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ត្រូវ​បាន​សមត្ថកិច្ច​រំដោះ​ចេញពីផ្ទះ ថៅកែ​លក់​សម្លៀក​បំពាក់​ចិត្ត​ឃោ​ឃៅ​នោះ​ប្រគល់​ឲ្យ​ទៅ​អាណាព្យាបាល​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ