ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះឆែកដល់បន្ទប់ជួលបែកធ្លាយ​ខ្ទេច​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ កំលាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដោយ​វិធានការ​ញុះញង់​ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ និង​ដកហូត​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​១​កញ្ចប់​។ ការ​បង្ក្រាប​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​តូប​លក់​សាច់​គោ​ក្នុង​ផ្សារ​បាន​លុង​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក…

ខេត្តរតនគិរី ៖ កំលាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ដោយ​វិធានការ​ញុះញង់​ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ និង​ដកហូត​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​១​កញ្ចប់​។

ការ​បង្ក្រាប​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​តូប​លក់​សាច់​គោ​ក្នុង​ផ្សារ​បាន​លុង​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី​។

ការ​បង្ក្រាប​នេះ​ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ត្រី វ៉ា​ន់ សង្វាត់ ស្នងការ​រង​ផែនការ​ងារ​ប្រឆាំង​បទល្មើស និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក រ៉ា​បូ រ៉ា​ន់​ឌី ព្រះរាជ​អ​ជ្ញា​រង​អម​សាលាដំបូង​ខេត្តរតនគិរី​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ សមត្ថកិច្ច​បាន​ធ្វើការ​ឆែកឆេរ​ផ្ទះ​របស់​មុខសញ្ញា​ជនសង្ស័យ​ខាងលើ​ស្ថិត​ក្នុងភូមិ​៧​មក​រា សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី រក​ឃើញ​សំបក​ថង់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន និង​ជញ្ជីង​មួយ​គ្រឿង​ផង​ដែរ​។

បន្ទាប់​មក​សមត្ថកិច្ច​ក៏​បន្ត​ទៅ​ឆែកឆេរ​ផ្ទះ​ជួល​របស់​ជនសង្ស័យ​មួយ​កន្លែង​ទៀត​ស្ថិត​ក្នុងភូមិ​ជ្រី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង​ខេត្តរតនគិរី រក​ឃើញ​ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​ធំ និង​សម្ភារៈ​សេព​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ជនសង្ស័យ​ខាងលើ​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​ឈ្មោះ​យូ សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ច​បានធ្វើ​តេស្ត​ទឹកនោម​ជនសង្ស័យ ជាលទ្ធផលរកឃើញ​ថា អវិជ្ជមាន (-) ។

វត្ថុ​តាង​ដកហូត​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​១​កញ្ចប់ ទូរស័ព្ទ​២​គ្រឿង ដែកកេះ​៧​ដើម ម៉ូតូ​១​គ្រឿង ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​ធំ លុយ​ខ្មែរ​៥០០០០​រៀល​(​ជា​លុយ​ប្រើ​សម្រាប់​ញុះញង់​) និង​សម្ភារៈ​សេព​មួយ​ចំនួន​ទៀត​។

ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ