ទីក្រុងហុងកុង ៖ ខណៈដែលឆ្នាំ២០១៨ ជាឆ្នាំដែលសង្គ្រាមពាណិជ្ជកម្មចាប់ផ្តើមឡើង នៅឆ្នាំ២០១៩ខាងមុខនឹងជាឆ្នាំដែលសេដ្ឋកិច្ចពិភពលោកទទួលរងការប៉ះពាល់ជាងគេ ។ ក្រុមហ៊ុន Global Trade Tracker កំពុងតែអន់ថយ ខណៈដែលចំនួននៃការកុម្មង់បានធ្លាក់ចុះព្រោះតែពន្ធ ។
លើសពីនេះទៀត ត្រូវបានគិតថា នឹងបន្តធ្លាក់ចុះបន្ថែមទៀត ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសចិន ព្យាយាមដោះស្រាយជម្លោះដ៏តានតឹងនេះ ។ ចំណែកក្រុមហ៊ុន GoPro Inc នឹងប្តូរទីតាំងផលិតកម្មកាមេរ៉ាចេញពីប្រទេសចិនដែរ ខណៈដែលក្រុមហ៊ុន FedEx Corp បានកាត់បន្ថយការព្យាករលើប្រាក់ចំណេញរបស់ពួកគេផងដែរ។
លោក Hamid Moghadam នាយកប្រតិបត្តិនៃក្រុមហ៊ុន Prologis Inc បានឲ្យដឹងថា ៖« រាល់ការជាប់ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម នឹងបង្កជាពន្ធលើសេដ្ឋកិច្ច ហើយសេដ្ឋកិច្ចពិភពលោកប្រហែលជាអាចនឹងអន់ថយ »។
ទិន្នន័យក្នុងពេលថ្មីៗនេះ បានបង្ហាញពីកង្វល់ថា សង្គ្រាមពាណិជ្ជកម្មនឹងប៉ះពាល់ដល់ការលូតលាស់របស់សហរដ្ឋអាមេរិកនៅ ឆ្នាំក្រោយ។ អតិថិជនអាមេរិកមិនមានសុទិដ្ឋិនិយមពីសេដ្ឋកិច្ចឡើយ ខណៈដែលអាជីវកម្មតូចៗគិតថា ការលូតលាស់សេដ្ឋកិច្ចនឹងធ្លាក់ចុះដល់កម្រិតទាបជាងគេក្នុងរយៈពេល២ឆ្នាំមកនេះ ហើយក្រុមហ៊ុនគិតថា ប្រាក់ចំណូលរបស់ពួកគេសម្រាប់ឆ្នាំ ២០១៩ នឹងកើនឡើងបន្តិចប៉ុណ្ណោះ។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍កន្លងមកថា ប្រាក់ចំណូលបានពីការធ្វើពាណិជ្ជកម្មនឹងធ្លាក់ចុះពី៤,២%នៅឆ្នាំនេះមកស្មើ ៤%សម្រាប់ឆ្នាំ២០១៩ ហើយពួកគេបានព្រមានថា ឧបសគ្គពាណិជ្ជកម្មនឹងកាន់តែកើនឡើងថែមទៀត ៕
ចែករំលែកព័តមាននេះ