ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋលេខាធិការ ថៃ នរៈ​សត្យា បាន​ហៅ​ការ​រិះគន់​ពាក្យ​សម្តី​របស់​​លោកថា. ..​

5 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានីភ្នំពេញ ៖ រឿងរ៉ាវ​ទាក់ទិន​នឹង​កញ្ញា ទេព បូ​ព្រឹក្ស នេះ​ ​​មាន​មតិ​មួយ​ចំនួន​ត្រូវ​បាន​លោក ថៃ នរៈ​សត្យា រដ្ឋលេខា​ធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ…

​​រាជធានីភ្នំពេញ ៖ រឿងរ៉ាវ​ទាក់ទិន​នឹង​កញ្ញា ទេព បូ​ព្រឹក្ស នេះ​ ​​មាន​មតិ​មួយ​ចំនួន​ត្រូវ​បាន​លោក ថៃ នរៈ​សត្យា រដ្ឋលេខា​ធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ចាត់​ទុក​ការ​រិះគន់​មក​លើ​លោក​ ពាក់ព័ន្ធនឹង​ករណី​កញ្ញា ទេព បូ​ព្រឹក្ស ថា​ គឺជា​សិទ្ធិ​បុគ្គលដែល​មិន​បាន​សិក្សា​ពី​ហេតុផល ។

លោក​រដ្ឋលេខាធិការ បាន​ហៅ​ការ​រិះគន់​ពាក្យ​សម្តី​របស់​លោក​ចំពោះ​ករណី​តារាចម្រៀង​កញ្ញា ទេព
បូ​ព្រឹក្ស ដែល​បាន​កក្រើក​ឡើង​នោះ​ថា ​«មិន​បាន​សិក្សា​ពី​ហេតុផល​ច្បាស់លាស់ គឺ​លោក​ចង់​សំដៅ​ទៅ​លើ​បុគ្គល​មួយ​ចំនួន​ ដែល​មិន​បាន​ស្តាប់​អ្វី​ដែល​លោក​បាន​និយាយ និង​មាន​ន័យចំ​ពោះ​ករណី​នាង ទេព បូ​ព្រឹក្ស តែ​បែរជា​នាំ​គ្នា​រិះគន់​តាម​ៗ​គ្នា​ទៅ​វិញ» ។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក ​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ លោក​រដ្ឋលេខាធិការ ថៃ នរៈ​សត្យា បាន​​​អះអាង​ថា គេ​ប្រើ​សិទ្ធិ​ដោយ​មិន​សិក្សា​ពី​ហេតុផល​ផង តើ​ប្រតិកម្ម​ធ្វើ​អី្វ​ទៅ? ខ្លះ​មិន​ទាំង​បាន​ស្តាប់​
ការ​និយាយ​របស់ខ្ញុំ​ផង​ហ្នឹង ។

លោក​បញ្ជាក់​ថា អ្វី​ដែល​លោក​បាន​និយាយ​នោះ គឺ​លោក​មាន​ន័យ​ចង់​ប្រៀបធៀប​ពន្យល់​ទៅ​កាន់​មនុស្ស​ទាំងអស់​គ្នា ដោយ​មិន​កាន់ជើង​ខាង​ណា ឬ​ក៏​លើក​តម្លៃ​ឲ្យ​មានការ​ប្រើ​អំពើ​ហិង្សា​ណាមួយ​នៅ​ទី​សាធារណៈ​នោះ​ឡើយ ។

គួរ​កុំ​យកតម្រាប់​តាម​ឥរិយាបថ​បែប​ហ្នឹង​ថែម​ទៀត​ផង តែ​អ្នកខ្លះ​មិន​ទាំង​បាន​ស្តាប់​ផង ហើយ​​​គេ​ចេះ​តែ​ប្រតិកម្ម​តាម​ៗ​គ្នា​ទៅ​វិញ ។ យើង​ទៅ​ទប់​គេ​ក៏​វា​មិនកើត​ដែរ ទុក​ឲ្យ​គេ​យល់​ឃើញ​ដោយ​ខ្លួន​គេ​ទៅ បើ​យើង​ទប់​ចុះ​ទប់​ឡើង​វា​កាន់តែ​ធ្ងន់​នោះ​ វា​នឹង​ទៅ​ជា​យ៉ាងណា អុ​ី​ចឹ​ង​ទុក​ឲ្យ​មតិ​សាធារណជន​យល់​ឃើញ ខណៈ​ពេល​មតិ​ខ្លះ​ក៏​គេ​មិន​ជេរ និង​រិះគន់​លោក​ដែរ ។

លោក​រដ្ឋលេខាធិការ​ថ្លែង​ថា ខ្ញុំ​បាន​វាយតម្លៃថា​ វា​មិនមែន​ជា​រឿង​ធំ​នោះ ពោល​គឺជា​រឿង​ដែល​អាច​និយាយ​គ្នា​បាន បើ​ភាគី​ជម្លោះ​ទាំង​សងខាង​មាន​សុច្ឆន្ទ​:​ ក្នុង​ការ​ដោះស្រាយ​គ្នា ។ លោក​បន្ត​ថា ខ្ញុំ​មិន​បាន​និយាយ​កាន់ជើង​លម្អៀង​ទៅ​ខាង​ណា​ឡើយ ហើយ​ខ្ញុំ​ក៏​បាន​បន្ទោស​ចំពោះ​ជន​ ដែល​មិន​ចេះ​គ្រប់គ្រង​ខ្លួន ហើយ​បញ្ចេញ​កំហឹង​ទៅ​លើ​គេ​នោះ​ដែរ ។ ប៉ុន្តែ​ការ​បញ្ចេញមតិ​ប្រមាថ​មក​លើ​ខ្ញុំ ពី​សំណាក់​ជន​មួយ​ចំនួន​ណា​នោះ វា​គ្រាន់តែ​ជា​កម្រិត​គំនិត​នៃ​បុគ្គល​ម្នាក់​ៗ​ក្នុង​ការ​ប្រើ​សិទ្ធិ​របស់​ពួក​គាត់​ប៉ុណ្ណោះ !

គួរ​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក ថៃ នរៈ​សត្យា ក្នុង​ករណី​តារាចម្រៀង​កញ្ញា ទេព បូ​ព្រឹក្ស ជា​រឿង​តូចតាច​នោះ បាន​ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន ជា​ពិសេស​អ្នកសិល្បៈ​នាំ​គ្នា​ចេញ​មក​រិះគន់​ដូច​ទឹកបាក់​ទំនប់ រហូត​មាន​តារា​ខ្លះ​ថែម​ទាំង​ថត​ជា​វី​ដេ​អូ​ឃ្លី​ប​បែប​ចំអក​មាន​ន័យ​ឌឺដង​ផ្លែផ្កា​ទៅ​លើ​រូប​លោក​ទៀត​ផង ។

លោក​រដ្ឋលេខាធិការ ថៃ នរៈ​សត្យា បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​មួយ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​នាង ទេព បូ​ព្រឹក្ស ដែល​ត្រូវ​បាន​គេ​ជះ​ស្រា និង​គប់​កំប៉ុង​ស្រា​បៀរ​ទៅ​លើ នៅ​ហាង​ផឹកស៊ី​មួយ​កន្លែង​នោះ​ថា ជា​រឿង​តូចតាច តែ​លោក​បាន​ពន្យល់​ថា ករណី​នេះ​គឺជា​អង្គហេតុ​មួយ​តូច ។ បើ​យើង​ចង់​ពង្រីក​វា​ឲ្យ​កាន់តែ​ធំ​នោះ វា​នឹង​អាច​រីក​ធំ ប៉ុន្តែ​បើ​ភ្លើង​វា​ឆេះ​ហើយ​នោះ គឺ​អាច​នឹង​ពិបាក​ពន្លត់​ណាស់ ។ លោក​បញ្ជាក់​ថា ករណី​នេះ​ប៉ះ​មនុស្ស​ដែល​ជា​សាធារណ​បុគ្គល ហេតុនេះ​អ្នក​ប្រព្រឹត្ត​មិនជា​ល្អ​មុខ​ណាស់​ដែរ​ទេ ដោយសារ​វា​បាន​បង្ហាញ​ពី​ការ​ស្រុត​ចុះ​នូវ​សីលធម៌​របស់​បុគ្គល ។

លោក​បន្ថែម​ថា រឿង​គប់​កំប៉ុង​ស្រា​បៀរ​នេះ​វា​មិនមែន​ជា​រឿង​ធំ​ទេ​គឺជា​រឿង​តូច ប៉ុន្តែ​វា​បង្កើត​ជា​រឿង​អា​ស្រូវ​មួយ​ដ៏​ធំ ហើយ​លោក​មិន​ចង់​ឃើញ​រឿង​មួយ​នេះ​វា​វែង​ឆ្ងាយ​ឡើយ អត់ធ្មត់​រឿង​តូច​បាន ទើប​យើង​អាច​ទទួល​ជ័យជម្នះ​ធំ​ៗ​បាន ។

អត្ថបទសរសេរ ដោយ