ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ចិត្ត! មួយ​គ្រួសារ​បាត់បង់ជីវិត​យ៉ាង​អាណោចអាធ័ម​

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៧​ធ្នូ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២៦២៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣០-៣១ ត្រង់​ចំណុច​ភូមិ​ទំនប់​ដាច់ ឃុំ​ទំនប់​ដាច់…

ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​ស្លាប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ ។

ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៧​ធ្នូ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២៦២៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣០-៣១ ត្រង់​ចំណុច​ភូមិ​ទំនប់​ដាច់ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៣​នាក់​ខាងលើ ឈ្មោះ​ម៉​ន ថៃ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវជា​ប្តី​មានស្រុក​កំណើត​នៅ​ឯ​ខេត្តកំពង់ឆ្នាំង ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C១២៥ ស៊េរី​ឆ្នាំ​២០០៤ ព​ណ៍​ក្រហម គ្មាន​ស្លាក​លេខ ចំណែក​អ្នក​រួម​ដំណើរ​២​នាក់ ម្នាក់​ឈ្មោះ​វណ្ណៈ សែន​ណា​រី ភេទ​ស្រី អាយុ​២១​ឆ្នាំ ត្រូវជា​ប្រពន្ធ និង​ម្នាក់​ទៀត​ឈ្មោះ​ថៃ ស្រី​មុំ ភេទ​ស្រី ទើប​មាន​អាយុ​៣​ខែ ត្រូវជា​កូន ។ ជន​រង​គ្រោះ​ទាំង​៣​នាក់​រស់នៅ​ភូមិ​ត្រាំ​ចាន ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។

ដោយឡែក​ភាគី​ខាង​រថយន្ត​ម៉ាក​ហ្វុ​យ​ហ្សូ វេ​អង (V2) ពាក់​ស្លាក​លេខ​ខាង​មុខ ព្រះ​សីហ​នុ ៣A-៧៤០៨ និង​ស្លាក​លេខ​ខាងក្រោយ​លេខ ព្រះ​សីហ​នុ ៤A-៣៣៥០ បើកបរ​ដោយ​បុរស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ ក្រោយ​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើ​នេះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ជិះ​៣​នាក់​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ខាងលើ​ធ្វើ​ដំណើ​ស្រប​ទិស​គ្នា​បើកបរ​ក្នុង​ល្បឿន​លឿន​ស្រាប់តែ​បុក​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​ប្តី​ប្រពន្ធ​រួម​ទាំង​កូន​តូច​ស្លាប់​បាត់បង់​ជីវិត​ទាំង​៣​នាក់​គួរ​ឱ្យ​អាណោចអាធ័ម ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

តាម​ប្រភព​ប៉ូលិស​ផ្នែក​ចរាចរណ៍​ស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​កើតហេតុ ប៉ូលិស​ជំនាញ​បាន​ចុះ​ទៅ​ដល់​នឹង​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​នឹង​ធ្វើកា​វាស់វែង​រួម​ទាំង​ធ្វើការ​ស្រាវជ្រាវ​អំពី​មូលហេតុ​នៃ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ។

សមត្ថកិច្ច​បាន​យក​ម៉ូតូ​និង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក ហើយ​បន្ត​ធ្វើការ​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​ដើម្បី​នាំ​ខ្លួន​មក​ទទួលទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ