ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ថា​មិន​ចាប់​អាម្ម​ណ៍​សំណើ​ព​ន្លឿ​ន​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​របស់​លោក សម រ​ង្ស៊ី ទៅ​(EU)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធា នី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា ផ្ទៃ​បាន សម្តែង​មិន​ចាប់អារម្មណ៍​ចំពោះ​ពាក្យបណ្តឹង​របស់​លោក…

រាជធា នី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហា ផ្ទៃ​បាន សម្តែង​មិន​ចាប់អារម្មណ៍​ចំពោះ​ពាក្យបណ្តឹង​របស់​លោក សម រ​ង្ស៊ី ដែល​ប្តឹង​ទៅ​សហភាព​អឺរ៉ុប (EU) ឲ្យ​ដាក់​ទណ្ឌកម្ម​កាន់តែ​ខ្លាំង​ឡើង​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ទេ​។

ការ​ប្រកាស​របស់​សម្តេច ស ខេ​ង នេះ​បន្ទាប់​ពី​លោក សម រ​ង្ស៊ី អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែលកំពុង​រស់នៅ​ក្រៅប្រទេស​បាន​អះអាង​ថា លោក​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សហភាព​អ៊ឺ​រ៉ុ​ប​ម្តងទៀត ដើម្បី​ស្នើ​ឲ្យ  ​ព​ន្លឿ​ន​ដាក់​ទណ្ឌកម្ម​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ។

យ៉ាងណា​ក្តី​នៅ​ក្នុង​ឱកាស​ចូលរួម​បិទ​សិក្ខាសាលា​ជាតិ​ស្ដី​អំពី​ការ​រៀបចំ​ផែនការ​សកម្ម ភាព និង​ថវិកា ឆ្នាំ​២០១៩ នៃ​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ សម្ដេច ស ខេ​ង បាន​ថ្លែង​ថា «​ខ្ញុំ​មិន​ចង់​ឆ្លើយ​តប​អ្វី​ទេ​នោះជា​រឿង​របស់​គាត់ (​សម រ​ង្ស៊ី​) គាត់​អត់​គិត​ពី​ផលប្រយោជន៍​ជាតិ​ទេ គាត់​ធ្វើ​តាម​អំពើ​ចិត្ត​របស់​គាត់ អាហ្នឹង​រឿង​របស់​គាត់​ទេ ។

ព្រោះ​លោក សម រ​ង្ស៊ី មិន​ដែល​ធ្វើ​អ្វី​ដើម្បី​ផលប្រយោជន៍​ជាតិ​ទេ គឺ​គិតតែ​ពី​ការ​រក​វិធីសាស្ត្រ​មក​បំផ្លាញ​ក ម្ពុ​ជា​ប៉ុណ្ណោះ​» ។ សម្តេច​បន្ត​ថា បច្ចុប្បន្ន​នេះ​ទាំង​រាជរដ្ឋាភិបាល និង​គ្រប់​ភាគី​ពាក់ព័ន្ធ​បាន និង​កំពុង​គិត គូ​រក​វិធាន​ការណ៍ ដើម្បី​ឲ្យ​ជាតិ​មាន​សុខ​សន្តិភាព ការ​អភិវឌ្ឍ​តែ​ប៉ុណ្ណោះ​បម្រើ​ពលរដ្ឋ​អំពី​សេវា​សាធារណៈ និង​ខិតខំ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​បន្ថែម​ថា សម្តេច​មិន ចាប់អារម្មណ៍​លើ​លោក សម រ​ង្ស៊ី ទេ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៦ ធ្នូ លោក សម រ​ង្ស៊ី បាន​បង្ហាញ​ក្នុង​ហ្វេ​ស​ប៊ុ​កថា​«​បាន​ដាក់​ពាក្យបណ្តឹង​ទៅ សហភាព​អឺរ៉ុប ឲ្យ​ដាក់​ទណ្ឌកម្ម​កាន់តែ​ខ្លាំង និង​កាន់តែ​ឆាប់​មក​លើ​របប​សម្តេច ហ៊ុន សែន បើ​អាជ្ញាធរ​ស្រុក​ខ្មែរ​នៅ​តែ​គំរាមកំហែង មន្ត្រី​ជាប់​ឆ្នោត និង​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​បង្ហោះ​វី​ដេ​អូ​ដែល​ក្នុង​នោះ​មន្ត្រី​ជាប់​ឆ្នោត និង​សកម្មជន​ទាំងនោះ​គាំទ្រ​លោក សម រ​ង្ស៊ី ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​គាំទ្រ​ពាក្យស្លោក សម រ​ង្ស៊ី និង​កឹ​ម សុខា ជា​មនុស្ស​តែ​មួយ » ។ សារ​គំរាម​ប្តឹង​របស់​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី​នេះ ដើម្បី​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​មក​កម្ពុជា​នេះ មិនមែន​ជា​លើក​ដំបូង​នោះ​ទេ គឺ​មាន​ច្រើន​លើក​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ