ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើល្បិចល្បួងនារី២នាក់អស់ពីខ្លួន​

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ មាន​នារី​២​នាក់​ដែល​បម្រើ​ការងារ​ក្នុង​ហាង​បាន​មក​ដាក់​ពាក្យបណ្តឹង​ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ចាប់​ជនសង្ស័យ​២​នាក់​ដែល​ប្រើ​ល្បិច​ល្បួង និង​ដាក់​ថ្នាំ​ដោះ​យក​គ្រឿងអលង្ការ ពេល​ពួក​នាង​ទាំង​២​នាក់ ត្រូវ​បាន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ចូល​មក​ផឹកស៊ី ហើយ​ល្បួង​ពួក​នាង​ទាំង​ពីរ​ឱ្យទៅ​តាម…

ខេត្តតាកែវ ៖ កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ មាន​នារី​២​នាក់​ដែល​បម្រើ​ការងារ​ក្នុង​ហាង​បាន​មក​ដាក់​ពាក្យបណ្តឹង​ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ចាប់​ជនសង្ស័យ​២​នាក់​ដែល​ប្រើ​ល្បិច​ល្បួង និង​ដាក់​ថ្នាំ​ដោះ​យក​គ្រឿងអលង្ការ ពេល​ពួក​នាង​ទាំង​២​នាក់ ត្រូវ​បាន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ចូល​មក​ផឹកស៊ី ហើយ​ល្បួង​ពួក​នាង​ទាំង​ពីរ​ឱ្យទៅ​តាម ដោយ​ដឹក​តាម​រថយន្ត​មួយ​គ្រឿង​ម៉ាក​កា​ម៉ា​រី ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២T-០៥០៧ ធ្វើ​ដំណើរ​ពី​សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ឆ្ពោះទៅ​ផ្ទះសំណាក់​មួយ​កន្លែង​យីហោ អង្គរ​ជ័យ នៅ​ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។

នារី​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ វ៉ា​ន់ ទេវី ហៅ​ស្រី​ម៉ៅ អាយុ​២២​ឆ្នាំ រស់នៅ​ស្រុក​ឈូក ខេត្តកំពត និង​នារី​ម្នាក់​ទៀត​ឈ្មោះ ម៉ែ​ន ស្រី​ពេជ្រ អាយុ​២១​ឆ្នាំ រស់នៅ​ស្រុក​បូ​រី​ជលសារ ខេត្តតាកែវ ។ សព្វថ្ងៃ​នារី​ទាំង​ពីរ​នាក់​បម្រើ​ការងារ​ក្នុង​ហាង​ដូង​មាស​។ ចំពោះ​សម្ភារៈ និង​គ្រឿងអលង្ការ​ដែល​បាត់​នោះ​រួម​មាន កងដៃ​ឆុត​២​ឆុត ចិញ្ចៀន​ប្លា​ទី​ន​១​វង់ ចិញ្ចៀនមាស​១​វង់ និង​ទូរស័ព្ទម៉ាក ​iPhone មួយ​គ្រឿង ។

បើ​តាម​សម្តី​របស់​នារី​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​យប់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ ២០១៨ មាន​បុរស​២​នាក់​បាន​ចូល​មក​ផឹកស៊ី​ក្នុង​ហាង​ខាងលើ និយាយលួងលោម​ពួកនាង​ឱ្យ​ទៅ​តាម លុះដល់​ម៉ោង​១២​យប់ ពួក​នាង​ទាំង​២​នាក់​បាន​ព្រមទៅ​ជាមួយ​បុរស​ខាងលើ តែ​មិន​នឹក​ស្មានថា ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​នាំ​ពួក​នាង​ទៅ​ដល់​ខេត្តកំពង់ស្ពឺ​ឡើយ ដោយ​ទំ​រាំ​តែ​ទៅ​ដល់​ខេត្តកំពង់ស្ពឺ​នោះ​គឺ​វេលា​ម៉ោង​ប្រហែលជា​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែធ្នូ ២០១៨ ទើប​រកបាន​ផ្ទះសំណាក់​ដេក ។

លុះដល់​ម៉ោង​១១​ថ្ងៃត្រង់ ជនសង្ស័យ​ទាំង​២​នាក់​នោះ បាន​នាំ​ពួក​នាង​ទៅ​ញុំ​បាយ ពេល​ញុំ​បាយ​រួច ពួក​នាង​និង​ជនសង្ស័យ​បាន​ត្រឡប់​មក​ផ្ទះសំណាក់​វិញ ហើយ​ក៏​ត្រូវ​ជនសង្ស័យ​លួច​ដាក់​ថ្នាំ​ពួក​នាង​ទាំង​២​នាក់​អោយ​ដោះ​គ្រឿងអលង្ការ​ចេញពី​ខ្លួន​មក​អោយ​ពួក​គេ រួច​ជនសង្ស័យ​បាន​នាំ​ពួក​នាង​ទាំង​ពីរ​មក​ទុក​ចោល​នៅ​ក្បែរ​ស្ពាន​ព្រែក​ព្នៅ ដោយ​ប្រាប់​ពួក​នាង​ថា អោយ​ចាំ​បន្តិច ព្រោះ​គេ​មាន​ការងារ​បន្ទាន់​មួយ ពេលធ្វើការ​ងារ​រួច ពួក​គេ​នឹង​មក​យក​ពួក​នាង​វិញ ។

ពេល​និយាយ​រួច ជនសង្ស័យ​ក៏​បើករថយន្ត​មួយ​គ្រឿងចេញ​បាត់​ទៅ រហូត​បាត់​ដល់​វេលា​៣​ម៉ោង​រសៀល ដោយ​ចាំ​យូរ​ពេក ពួក​នាង​ទាំង​ពីរ​បាន​នាំ​គ្នា​ជិះ​រថយន្ត តាក់ស៊ី​ត្រឡប់​មក​ហាង​វិញ​នៅ​ខេត្តតាកែវ ហើយ​ម្ចាស់​ហាង​បាន​នាំ​ពួក​នាង​ទាំង​ពីរ​នាក់​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ដើម្បី​ជួយ​តាម​ចាប់​ជនសង្ស័យ ដែល​ប្រើ​ល្បិច​ល្បួង​នារី​បម្រើ​ការងារ​តាម​ហាង​ដោះ​យក​គ្រឿងអលង្ការ​អស់ពី​ខ្លួន ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ