ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ស៊ើប​លើ​ករណី​ប្លុង​សព​ចិន​ម្នាក់​នេះ​យ៉ាង​អាថ៌​កំបាំង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​យ៉ាង​អាថ៌​កំបាំង ដែល​សង្ស័យ​ជា​អំពើ​ឃាតកម្ម និង​​ត្រូវ​បាន​គេ​ដឹក​សព​យក​ទៅ​ទុក​នៅ​វត្ត​បា​លិ​លេ​យ្យ ក្នុងភូមិ​ក្បាលស្ពាន​២សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ដោយ​មិន​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​យ៉ាង​អាថ៌​កំបាំង ដែល​សង្ស័យ​ជា​អំពើ​ឃាតកម្ម និង​​ត្រូវ​បាន​គេ​ដឹក​សព​យក​ទៅ​ទុក​នៅ​វត្ត​បា​លិ​លេ​យ្យ ក្នុងភូមិ​ក្បាលស្ពាន​២សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ដោយ​មិន​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ និង​ធ្វើ​កោសល្យវិច័យ​ពី​សមត្ថកិច្ចជា​​​​​មុន​ឡើយ ។

ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ឈ្មោះ​Chen Zhizhong អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួលមួយ​កន្លែង ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មាន​របួស​ជា​ច្រើន​កន្លែង​លើ​ដងខ្លួន​និង​ផ្ទៃមុខ ដែល​គេ​សង្ស័យ​ជា​អំពើ​ឃាតកម្ម ប៉ុន្តែ​មិនដឹង​មូលហេតុ​ច្បាស់​លាស់​ទេ ។ សព​ជន​រង​គ្រោះ ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​មួយ​គ្រឿង​យក​ទៅ​ដាក់​នៅ​វត្ត​បា​លិ​លេ​យ្យ កាលពី​វេ​ម៉ោងជាង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ ខែធ្នូ លុះ​ព្រឹក​ឡើង​ទើប​មាន​គេ​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ដឹង ។

ប្រភព​ពី​សមត្ថកិច្ច​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ សមត្ថកិច្ច​ជំនាញ​មក​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក មាស ច័ន្ទ​ពិសិ​ដ្ឋ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត បាន​ទៅ​ដល់​បន្ទប់​កើតហេតុ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ហើយ​បន្ទប់​កើតហេតុ​ត្រូវ​បាន​បិទ​ប្លុ​ម​បេ​តាម​បញ្ជា​លោក​ព្រះរាជអាជ្ញា ជា​បណ្តោះអាសន្ន ។

យ៉ាងណា​ក៏​ដោយ សព​ជន​រង​គ្រោះ​ត្រូវ​បានគេ​ដឹក​ទៅ​រាជធានី​ភ្នំពេញ ​នា​វេលា​ព្រលប់​ថ្ងៃ​ដដែល ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែធ្នូ គេ​ឃើញ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត កំពុង​ដុតដៃ​ដុត​ជើង​ចុះ​ស្រាវជ្រាវ​លើ​ករណី​នេះ ដែល​ដឹកនាំ​ដោយ​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អមសាលាដំបូង​ខេត្ត និង​លោក​ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការ​រង​នគរបាល​ខេត្ត ៕ ​

អត្ថបទសរសេរ ដោយ