ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ៖ បើ​សា​ម៉ី​ខ្លួន​មិន​ស្នើ​សុំ​ដក​បម្រាម​ទេ ក៏​គ្មាន​ការ​ស្នើ​សុំ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​វិញ​ដែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង នឹង​គ្មាន​ការ​ស្នើ​សុំ​ដក​បម្រាម​ដល់​អតីតមន្ត្រី​នយោបាយ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​បម្រាម នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​អះអាង នឹង​គ្មាន​ការ​ស្នើ​សុំ​ដក​បម្រាម​ដល់​អតីតមន្ត្រី​នយោបាយ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​បម្រាម នោះ​ទេ បើ​សា​ម៉ី​ខ្លួន​មិន​បាន​ស្នើ​សុំ ។

ការ​ប្រកាស​របស់​ប្រមុខ​ដឹកនាំ​ក្រសួងមហាផ្ទៃ​នេះ ខណៈ​ដែល​សេចក្តី​ស្នើ​វិសោធន​ច្បាប់​មាត្រា​៤៥ ថ្មី (​ស្ទួន​) ត្រូវ​បាន​ឆ្លង​ផុតដៃ​ព្រឹទ្ធសភា កាល​ពេល​ថ្មី​កន្លង​មកនេះ​ពោល គឺ​នៅ​តែ​រង់ចាំ​ការ​ឡាយ​ព្រះ​ហត្ថលេខា ពី​ព្រះមហាក្សត្រ​ដាក់​ឲ្យ​អនុវត្ត​តែ​ប៉ុណ្ណោះ ។ ផ្តល់​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន​កាលពី​រសៀល ថ្ងៃ​ទី​២៧ ធ្នូ ក្រោយ​បិទ​សិក្ខាសាលា​ជាតិ​ស្ដី​អំពី​ការ​រៀបចំ​ផែនការ​សកម្មភាព និង​ថវិកា ឆ្នាំ​២០១៩ នៃ​គណៈ កម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់​ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) សម្តេច ក្រឡាហោម ស ខេ​ង បាន​បញ្ជាក់​ថា សម្តេច មិន​ទាន់​ដឹង​ថា មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុន្មាន ស្នើ​សុំ​ទេ ។

ប៉ុន្តែ​ក្នុង​សេចក្តី​ស្នើ​ច្បាប់​បាន​បញ្ជាក់​ថា បើ​មន្ត្រី​ណា​ចង់​រួច​បម្រាម​ត្រូវ​តែ​ដាក់​ពាក្យ​ស្នើ​សុំ ។ សម្តេច​បញ្ជាក់​ថា «​ជា​ធម្មតា​ទេ​! កាលណា​គាត់​មិន​សុំ​យើង​ទៅ​លើកលែង ឬ​លុប​អត់​មាន​ន័យ អី​ញ្ចឹ​ង​ហើយ រឿង​នេះ​អាស្រ័យ​លើ​សា​ម៉ី​ខ្លួន​ម្នាក់​ៗ» ។

សូម​ជម្រាប តុលាការ​កំពូល​បាន​សម្រេច​ដាក់​បម្រាម​ដល់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១១៨​រូប​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ។ ការ​ជាប់​បម្រាម​នេះ ដើម្បី​កុំ​ឲ្យ​រំលោភ​លើក​អំណាចតុលាការ កំពូល​នោះ​សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង​៨០​រូប បាន​ស្នើ​សុំ​ធ្វើ​វិសោធនកម្ម​មាត្រា​៤៥ ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​ផ្តល់​ឱកាស ឬ​សិទ្ធិ​ដល់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​ឲ្យ​អាច​ធ្វើ​នយោបាយ​ឡើង​វិញ​ដោយ​តម្រូវ​ធ្វើ សំណើរ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ហើយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ស្នើ​ទៅ​នាយក​រដ្ឋមន្ត្រី​បន្ទាប់​មក នាយក​រដ្ឋមន្ត្រី​ស្នើ ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ដក​បម្រាម ។

យ៉ាងណា​ក្តី​បើ​តាម​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក គង់ គាំ ធ្លាប់​បាន​ឲ្យ ដឹង​ថា ប្រហែលជា​មាន​មន្ត្រី​នយោបាយ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​ជាង​១០​នាក់​គ្រោង​ដាក់​ស្នើ​សុំ​ដក​បម្រាម​នយោបាយ ដើម្បី​មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ ។ លោក​ថា ក្នុង​នោះ​មាន​រូប​លោក (​គង់ គាំ​) និង​កូន គឺ​លោក គង់ បូ​រ៉ា នឹង​ធ្វើ​សំណើរ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឬ​សម្តេច​តេ​ជោ ហ៊ុន​សែន ដើម្បី​សុំ​ដក​បម្រាម នយោបាយ ហើយ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។ បើ​តាម​លោក គង់ គាំ ក៏​បាន​ទម្លាយ ឲ្យ​ដឹង​ថា​អ្នក ដែល​ស្នើ​សុំ​នោះ​ភាគច្រើន អ្នកគាំទ្រ នយោបាយ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ។

សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​)​ត្រូវ​បាន​អ្នកតំណាង​រាស្ត្រ​ចំនួន​៨៧​រូប​បាន​ស្នើ​សុំ​ធ្វើ​វិ​សោ​ធ ន​កម្ម​ទៅ​ជា​សេចក្តី​ស្នើ​ច្បាប់​មាត្រា​៤៥​ថ្មី​(​ស្ទូ​ន​មួយ​)​ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា បុគ្គល​ដែល​ត្រូវ តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង គណ បក្ស​ណាមួយ​បាន​ឡើយ ។

បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​នឹង​អាច​ទទួល​បាន វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់ ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិ សម្បទា​ឡើង​វិញ ដោយ​ព្រះមហាក្សត្រ​តាម​ដំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ។
ការ​ធ្វើ​វិសោធន កម្ម ច្បាប់​នេះ​ធ្វើ​មិន​ស្ថិត​ក្រោម​គំនាប​ពី​បរទេស​នោះ​ទេ ។ គឺ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​នេះ ដើម្បី​ធ្វើការ​បង្រួបបង្រួម​ជាតិ សណ្តោស​ប្រណី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គោរព​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ