ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​មាន​កំណើន​ខ្ពស់

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​អះអាង​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន គិត​មក​ដល់​ឆ្នាំ​២០១៨​នេះ មាន​សន្ទុះ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ទាំង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត និង​អ​ចល័ត…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​អះអាង​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន គិត​មក​ដល់​ឆ្នាំ​២០១៨​នេះ មាន​សន្ទុះ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ទាំង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត និង​អ​ចល័ត និង​អីុន​ធើ​រ​ណេ​ត ។

លោក អឹុម វុ​ត្ថា សមាជិក​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា និង​ជា​អ្នកនាំពាក្យ បាន​ឲ្យ​ដឹង​ថា ការ​ប្រើប្រាស់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​។ ជាក់ស្តែង គិត​ត្រឹម​ចុងខែ​តុលា ឆ្នាំ​២០១៨​នេះ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​មាន​ចំនួន​ជាង​១៩​លាន​ស៊ី​មកា​ត ត្រូវ​នឹង​១១៨% បើ​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ដែល​កំពុង​ផ្តល់​ដោយ​ប្រតិបត្តិ​ករ​ចំនួន​៧ ។ ចំណែក​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​អ​ចល័ត មាន​ចំនួន​៩៩.៩៦២​ខ្សែ​ត្រូវ​នឹង​០,៦២% បើ​ធៀប​ជាមួយ​ប្រជាជន​សរុប ដែល​ផ្តល់​ដោយ​ប្រតិបត្តិ​ករ​ចំនួន​៧​។

រីឯ​អ្នក​ប្រើប្រាស់​អីុន​ធើ​រ​ណេ​ត​ចល័ត មាន​ចំនួន​១២​លាន​នាក់​ត្រូវ​នឹង​៧៧,១៨% បើ​ធៀប​ជាមួយ​ប្រជា​ជន​សរុប ដែល​ផ្តល់​ប្រតិបត្តិ​ករ​ចំនួន​៧ និង​អ្នក​ប្រើប្រាស​អីុន​ធើ​រ​ណេ​ត​អ​ចល័ត មាន​ចំនួន​ជាង​១៣​ម៉ឺន​នាក់ ត្រូវ​នឹង​០,៨៤% បើ​ធៀប​ជាមួយ​ប្រជាជន​សរុប ដែល​ផ្តល់​ដោយ​ប្រតិបត្តិ​ករ​ចំនួន​៣៨ ។

លោក អឹុម វុ​ត្ថា បន្ដ​ថា ៖« ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ជា​ស្ថាប័ន​ជំនាញ​របស់​រាជ​រដ្​ឋាភិបាល ក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋ​សភាជាតិ គឺ​បន្ត​អភិវឌ្ឍន៍​កា​រត​ភ្ជាប់​ផ្នែក​ឌី​ជី​ថ​ល តាម​រយៈ​ការ​ពង្រឹង និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ជា​បណ្តាញ​ចែកចាយ ហេដ្ឋារចនាសម្ព័ន្ធ​ឆ្អឹងខ្នង និង​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​ចល័ត ប្រកបដោយ​គុណភាព​មាន​លក្ខណៈ​ទំនើប​កម្ម​ទាន់សម័យ មាន​ថ្លៃប្រកួតប្រជែង និង​មាន​សេវា​គ្របដណ្តប់​ទូ​ទាំង​ប្រទេស » ។

លោក​លើក​ឡើង​ថា ក្នុង​ផ្នែក​ឌី​ជី​ថ​ល​នេះ រាជរដ្ឋាភិបាល​បាន​ជំរុញ​កា​រត​ភ្ជាប់​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ឆ្អឹងខ្នង បាន​កើនឡើង​ប្រវែង​ប្រមាណ​ជា​៣៧.៤៤១ គីឡូម៉ែត្រ​គិត​ត្រឹម​ចុងឆ្នាំ​២០១៧ ព្រមទាំង​កា​រត​ភ្ជាប់​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ក្រោម​បាទ​សមុទ្រ​បាន​ចំនួន​ពីរ កំពុង​ដំណើរការ រួម​មាន Malaysia-Cambodia- Thailand Cable (MCT) និង Asia – Africa – Europe 1 (AAE-1) ។

ទោះបី​យ៉ាងណា​ក៏​ដោយ លោក​ថា ផ្នែក​ឌី​ជី​ថ​ល នៅ​បន្ត​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​នៃ​ការ​វិនិយោគ និង​ការ​ប្រើប្រាស់​ឱ្យ​អស់​លទ្ធភាព​ដែល​មាន​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ក៏​ដូច​ជា​ការ​ពង្រីក​វិសាលភាព​គ្របដណ្តប់​សេវា គុណភាព​សេវា និង​ការ​ប្រកួតប្រជែង​ដោយ​មិន​ស្មោះត្រង់ និង​ប្រសិទ្ធ ភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សែ​កា​ប្លិ៍​អុ​ប​ទិ​ក​ឆ្អឹងខ្នង និង​ខ្សែ​កា​ប្លិ៍​ក្រោម​បាទ​សមុទ្រ ព្រមទាំង​សន្តិសុខ​ព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ