ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត! នេះ​មក​ពី​អ្វី ឬ​មក​ពី​ត្រូវ​ទំនាយ​ព្រៃឈើ​មែន ?

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​អារ​ដើមឈើ​ផ្ដាច់ ប៉ុន្តែ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​បណ្ដាល​ឲ្យ​កំណាត់​ដើមឈើ​នោះ​រមៀល​សង្កត់​លើ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ករណី​នេះ​បាន​កើតឡើង​នៅ​ចំណុច​ភ្នំ​ក្រឡឹង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាល​វែង កាលពី​វេលា​ម៉ោង​១៥​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៦…

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​អារ​ដើមឈើ​ផ្ដាច់ ប៉ុន្តែ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​បណ្ដាល​ឲ្យ​កំណាត់​ដើមឈើ​នោះ​រមៀល​សង្កត់​លើ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ករណី​នេះ​បាន​កើតឡើង​នៅ​ចំណុច​ភ្នំ​ក្រឡឹង ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាល​វែង កាលពី​វេលា​ម៉ោង​១៥​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ កឹ​ម សយ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​រា​ជានុ​គោល ឃុំ​រា​ជានុ​គោល ស្រុក​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ។ ជន​រង​គ្រោះ​បាន​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាល​វែង មានមុខរ​បរជា​អ្នកស៊ីឈ្នួល​អារឈើ​ឲ្យ​គេ ដើម្បី​បាន​លុយ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​រសៀល​នោះ​ជន​រង​គ្រោះ​បាន​អារ​ដើមឈើ​ទាល​មួយ​ដើម ដែល​បាន​កាត់​ផ្ដាច់ និង​លះ​មែក​រួច​ហើយ​ដេក​នៅ​លើ​ដី ។ ពេល​អារ​ដាច់ ស្រាប់តែ​កំណាត់​ដើមឈើ​ទាល​នោះ​រមៀល​មក​ខាង​ជន​រង​គ្រោះ​កិន​ពីលើ​ជាប់ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្ដង ។

សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​កំណាត់​ដើមឈើ​កិន​ពីលើ​ប្រាកដ​មែន ដោយសារ​តែ​ពេល​អារ​នោះ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន មិន​រក​កំណល់​កល់​ឲ្យ​ធំ និង​មិន​មើល​ដី​ជម្រាល ។ ចំណែក​សព​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ។

គួរ​រំលឹក​ថា កន្លង​មកនេះ​នៅ​ស្រុក​វាល​វែង និង​ស្រុក​ភ្នំក្រវាញ តែង​កើត​មាន​ករណី​អារ​ដើមឈើ​ក្នុង​ព្រៃ ភ្លាត់ស្នៀត​រលំ​សង្កត់​លើ​ស្លាប់​ជា​ច្រើន​នាក់​មក​ហើយ ឥឡូវនេះ​មាន​ករណី​អារ​ដើមឈើ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បណ្ដាល​ឲ្យ​រមៀល​កិន​លើ​ស្លាប់​ម្នាក់​ទៀត​នៅ​ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ដែល​អ្នកខ្លះ​ថា ជា​ការ​ត្រូវ​ទំនាយ​ព្រៃឈើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ