ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​គំរាម​ញឹកញាប់​…​លុះដល់​ថ្ងៃរសៀល​ស្រាប់តែ​ប្រទះ​ឃើញ​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​កំពង់​រាប ឃុំ​កំពង់​រាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។…

ខេត្តតាកែវ ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់​ខ្លួន បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​កំពង់​រាប ឃុំ​កំពង់​រាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

លោក​អធិការ​នគរបាល​ស្រុក​ព្រៃ​ក្រ​ប្បាស​ប្រាប់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ជួន ឡូ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

តាម​សម្តី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះជា​មនុស្ស​ស្រវឹងស្រា​ជា​ប្រចាំ និង​ចេះ​តែ​រករឿង​ប្រពន្ធ​និង​កូន ហើយ​ថែម​ទាំង​គំរាម​ចងក​សម្លាប់​ខ្លួន​ជា​ញឹកញាប់​មក​ហើយ លុះ​មក​ដល់​ថ្ងៃ​កើតហេតុ ស្រាប់តែ​ប្រទះ​ឃើញ​រង​គ្រោះ​បាន​ចងក​សម្លាប់​ខ្លួន ដោយ​គ្មាន​អ្នកដឹង និង​ជួយ​សង្គ្រោះ​បាន​ឡើយ​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស​ជាមួយនឹង​លោកគ្រូ​ពេទ្យ​ជំនាញ​បាន​ចុះ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​លើ​សព រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​បាន​ចងក​ធ្វើ​អត្តឃាត​ខ្លួនឯង​ប្រាកដ​មែន​។

ក្រោយ​ពី​ធ្វើ​កំណត់ហេតុ និង​ធ្វើ​កោសល្យវិច័យ​រួច សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ