ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​អស្ចារ្យ​! អំពៅ​ឆ្នាំ​នេះ​បាន​តម្លៃ​ខ្ពស់​នឹក​ស្មាន​មិន​ដល់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ឆ្នាំ​នេះ​ដំណាំ​អំពៅ​ទទួល​បាន​ទិ​ន្និ​ផល​ខ្ពស់ ហើយ​តម្លៃនៅលើទីផ្សារ​ក៏​លក់​បាន​ថ្លៃ​គួរសម​ផង​ដែរ ធ្វើ​អោយ​ប្រជា​កសិករ​នៅ​ឃុំ​ជា​ខ្លា​ង​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ដែល​ប្រកប​មុខរបរ​ដាំ​អំពៅ​គ្រប់​គ្នា​មាន​ទឹកមុខ​ញញឹមញញែម​សប្បាយ​រីករាយ ហើយ​អ្នកខ្លះ​កំពុង​តែម​មារ​ញឹក​ក្នុង​ការ​ភ្ជួរ​ដាស់ដី​ដាំ​ដុះ​បន្ត ។ លោក…

ខេត្តព្រៃវែង ៖ ឆ្នាំ​នេះ​ដំណាំ​អំពៅ​ទទួល​បាន​ទិ​ន្និ​ផល​ខ្ពស់ ហើយ​តម្លៃនៅលើទីផ្សារ​ក៏​លក់​បាន​ថ្លៃ​គួរសម​ផង​ដែរ ធ្វើ​អោយ​ប្រជា​កសិករ​នៅ​ឃុំ​ជា​ខ្លា​ង​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ដែល​ប្រកប​មុខរបរ​ដាំ​អំពៅ​គ្រប់​គ្នា​មាន​ទឹកមុខ​ញញឹមញញែម​សប្បាយ​រីករាយ ហើយ​អ្នកខ្លះ​កំពុង​តែម​មារ​ញឹក​ក្នុង​ការ​ភ្ជួរ​ដាស់ដី​ដាំ​ដុះ​បន្ត ។

លោក ភាន គឿ​ន អាយុ​៥៤​ឆ្នាំ ជា​កសិករ​ដាំ​អំពៅ​នៅ​ភូមិ​ជា​ខ្លា​ង ឃុំ​ជា​ខ្លា​ង ស្រុក​ស្វាយ​អ​ន្ទ​រ បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា ដំណាំ​អំពៅ​ឆ្នាំ​នេះ​ទទួល​បាន​ទិ​ន្និ​ផល​ខ្ពស់ ហើយ​តម្លៃ​វិញ​ក៏​ថ្លៃ​គួរសម អាច​ទទួលយក​បាន​ដែរ​មិនតែប៉ុណ្ណោះ​ឈ្មួញ​ក៏​មិន​សាំញ៉ាំ​ច្រើន ហើយ​មក​ទិញ​ដល់​កន្លែង​ដឹក​តាម​ឡាន​យក​ទៅ​លក់​នៅ​ភ្នំពេញ​តែ​ម្តង ។

លោកពូ ភាន គឿ​ន បាន​បញ្ជាក់​ថា ការងារ​ដាំ​អំពៅ​នេះ​គាត់​ត្រូវ​ចាប់ផ្តើម​បណ្តុះ​ពូជ​នៅ​ដើមខែ​តុលា ដោយ​ប្រើ​រយៈពេល​ជាង​២​ខែ​ពេល​ដែល​ពូជអំពៅ​លូតលាស់​ល្អ​អាច​ដាំ​បាន​ទើប​គាត់​អាច​ចាប់ផ្តើម​ធ្វើ​ដី ដោយ​ជួល​ត្រា​ទ័​រ​វ៉ៃ​ដី​ទុក​១៥​ថ្ងែ ទើប​ចាប់​ភ្ជួរ​ធ្វើ​ធ្វើ​រង និង​ចាប់ផ្តើម​ដាំ​នៅ​ចុងខែ​ឆ្នូ​នេះ​តែ​ម្តង ដោយ​ជា​ធម្មតា​ក្នុង​ដី​១​ហិ​កតា​អាច​ដាំ​អំពៅ​បាន​ពី​៦​ម៉ឺន ទៅ​៦​ម៉ឺន​៥​ពាន់​ដើម ដោយ​ប្រើ​រយៈពេល​ចន្លោះ​ពី​៧​ទៅ​៨​ខែ​ទើប​អាច​ប្រមូល​ផល​អំពៅ​បាន ។

មុខរបរ​ដាំ​អំពៅ​នេះ​កសិករ​ត្រូវ​ចំណាយ​ដើមទុន​ចន្លោះ​ពី​១០​លាន​ទៅ​១៥​លាន​រៀល ក្នុង​១​ហិ​កតា​លើ​ថ្លៃ​ថ្នាំសង្កូវ​ជី និង​កម្មករ​ដាំ​ដុះ​នៅ​ពេល​ប្រមូល​ផល​មក​វិញ បើ​អំពៅ​លក់​បាន​ថោក ក្នុង​១​ហិ​កតា​អាច​បាន​ប្រាក់​ប្រមាណ​២៥​លាន​រៀល តែបើ​អំពៅ​បាន​ថ្លៃ​ក្នុង​១​ហិ​កតា​អាច​លក់​បាន​ប្រាក់​ពី​២៨​ទៅ​៣០​លាន​រៀល​ដែរ បើ​ទូទាត់​កាត់ថ្លៃ​ដើមទុន​ចេញ​ឃើញ​ថា អាច​ចំណេញ​ពី​១០​ទៅ​១៥​លាន​រៀល​ដែរ ។

ជាក់ស្តែង​ឆ្នាំ​នេះ​អំពៅ​១​ដើម​លក់​បាន​តម្លៃ​ពី​៦០០​ទៅ​៧០០​រៀល​ថ្លៃ​ជាង​ឆ្នាំ​មុន ដែល​ក្នុង​១​ដើម​បាន​តែ​៤០០​ទៅ​៥៥០​រៀល​ប៉ុណ្ណោះ​ទើប​ធ្វើ​អោយ​កសិករ​អ្នក​ដាំ​អំពៅ​មាន​ទឹកចិត្ត​សប្បាយ​រីករាយ ហើយ​នាំ​គ្នា​បន្ត​ដាំ​កាន់តែ​ច្រើន​ដោយ​រំពឹង​ថា ឆ្នាំ​ក្រោយ​អំពៅ និង​បាន​ថ្លៃ​ដូច​ឆ្នាំ​នេះ​ទៀត ។

លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង​បានអោយ​ដឹង​ថា នៅ​ទូ​ទាំង​ខេត្តព្រៃវែង​មាន​កសិករ​ប្រកប​មុខរបរ​ដាំ​អំពៅ​សរុប​ប្រមាណ​ជាង​៣០០​គ្រួសារ នៅ​លើ​ផ្ទះ​ដី​ដាំ​ដុះ​ជាង​៥០០​ហិ​កតា​ក្នុង​នោះ​ស្រុក​ស្វាយ​អ​ន្ទ​រ​មាន​អ្នក​ដាំ​ច្រើន​ជាងគេ ដោយឡែក​ស្រុក​បាភ្នំ និង​ស្រុក​ព្រះស្តេច​ក៏​មាន​អ្នក​ដាំ​ដែរ ប៉ុន្តែ​ក្នុង​ទ្រង់ទ្រាយ​តូច​ជា​លក្ខណៈ​គ្រួសារ ហើយ​ចំណែក​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ទៀត​ក៏​កំពុង​ចាប់ផ្តើម​សាកល្បង​ដាំ​ជា​លក្ខណៈ​គ្រួសារ​ជា​ខ្លះ​ៗ​ហើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ