ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនសិស្ស​សំណព្វចិត្ត អេ ភូ​ថង ត្រូវ​រថយន្ត​កិន​ពេញទំហឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កូនសិស្ស​សំណព្វចិត្ត​របស់​កីឡាករ​ជើង​ចាស់​លោក អេ ភូ​ថង ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក ហើយកិន បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ កាលពី​ម៉ោងជាង​៧​យប់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កូនសិស្ស​សំណព្វចិត្ត​របស់​កីឡាករ​ជើង​ចាស់​លោក អេ ភូ​ថង ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក ហើយកិន បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ កាលពី​ម៉ោងជាង​៧​យប់ ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ម្ដុំ​ច្បារ​អំពៅ ។

សេចក្តីរាយការណ៍​បន្ត​ថា កូនសិស្ស​សំណព្វចិត្ត​របស់​កីឡាករ អេ ភូ​ថង គឺ​កីឡាករ អេ រ​ដ្ឋា ដែល​បាន​ជួប​គ្រោះថ្នាក់​ដោយ​ត្រូវ​រថយន្ត​កិន បណ្តាល​ឱ្យ​លោក​រង​របួស​បែក​ប្លោក​នោម បែក​ពោះវៀន ដាច់​សរសៃ​ឈាម​​ត្រង់​កន្លែង​រថយន្ត​កិន និង​បាក់ឆ្អឹង​នៅ​ម្ដុំ​ប្លោក​នោម​ទៀត​ផង​។

អ្វី​ដែល​គួរ​ឱ្យ​សង្វេគ គឺ​កីឡាករ​កំព្រា​ឪពុក​ម្ដាយ​រូប​នេះ មិន​ទទួល​បាន​សំណង ដើម្បី​ដោះស្រាយ​នោះ​ទេ ដោយសារ​រថយន្ត​បង្កហេតុ​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ពាក់​ស្លាក​លេខ​2 AU 5876 គេច​បាត់​ស្រមោល​ក្រោយ​បង្កហេតុ​។

បើ​តាម​លោក ស៊ា​ង ហៃ មិត្ត​ជិត​ស្និ​ទ្ធិ​កីឡាករ អេ ភូ​ថង សរសេរ​បង្ហោះ​ថា «​សូម​បងប្អូន​ទាំងអស់​គ្នា​ដែរ មាន​ឈាម​សុំ​ជួយ​គាត់​ផង នៅ​វេលា​យប់មិញ​នេះ​កីឡាករ អេ រ​ដ្ឋា គាត់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ធ្វើ​ឱ្យ​បែក​ផ្លោ​ក​នោម ដោយសារ​តែ​មាន​ឡាន​មួយ​គ្រឿង​បុក​គាត់​ពីក្រោយ​ហើយ​កិន​ពីលើ​ទៀត​ផង​។ ពេល​នេះ​ជន​បង្ក​បាន​រត់គេច​ខ្លួន​បាត់​ហើយ នៅ​ស្រុក​យើង​កំពុង​តែ​ខ្វះ​ធនធាន​កីឡាករ​ល្អ​ផង ឥឡូវ​គាត់​ត្រូវ​ជួប​គ្រោះ​ថ្នាក់​ទៀត សង្ឃឹមថា បងប្អូន​ទាំងអស់​គ្នា និង​យល់​ពី​ការ​លំបាក​របស់​កីឡាករ​ប្រដាល់​ស្រុក​យើង​ហើយ​គាត់​ត្រូវ​មានឈ្មោះ​ប្រកួត​នៅ​ខេត្តកោះកុង​នៅ​ថ្ងៃ​ទី​17 ខែមករា ឆ្នាំ​2019 ខាង​មុខ​នេះ​ទៀត ឥឡូវ​ត្រូវ​ជួប​គ្រោះថ្នាក់​អ​ញ្ជឹ​ង​ប្រហែល​មិន​អាច​ប្រកួត​បាន​ទេ​មើលទៅ​»​។

បើ​តាម​លោក ស៊ា​ង ហៃ បន្ត​ថា «​សូម​បងប្អូន​ទាំងអស់​គ្នា​ដែរ​មាន​ឈាម សូម​ជួយ​គាត់​ផង គាត់​កំពុង​តែ​ខ្វះខាត​ពេល​នេះ​។ មនុស្ស​ធ្លាប់តែ​ហូប​បាយ​ជាមួយ​គ្នា គេង​ជុំ​គ្នា​រាប់អាន​គ្នា​ដូច​បងប្អូន ទើបតែ​ជួប​និយាយ​​គ្នា​ប៉ុន្មាន​ថ្ងៃមុន តែ​ឥឡូវ​ត្រូវ​ជួប​គ្រោះថ្នាក់​ធ្ងន់​ទៀត តើ​អ្នក​ណា​មិន​អាណិត​ទៅ? ព្រោះ​អី​គាត់​ខ្វះខាត​ថវិកា​ខ្លាំង​ណាស់ គាត់​កំព្រា​ឳ​ពុក​ម្ដាយ ហើយ​ខ្លួន​ទៅ​ជា​បែប​នឹង​ទៀត​»​។

ភ្លាម​ៗ​នោះ​បន្ទាប់​ពី​ការ​បង្ហោះ​ឱ្យ​ដឹង​ពី​គ្រោះថ្នាក់​ចរាចរណ៍ លោក ស៊ា​ង ហៃ និង​កីឡាការិនី អេ យ៉ា​នុ​ត ក៏​បាន​បង្ហោះ​ថា លោក​អេ រ​ដ្ឋា ត្រូវ​បាន​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដោយ​លោក​ត្រូវ​បាន​គ្រូពេទ្យ​បញ្ជាក់​​ថា នៅ​មិន​ទាន់​ដឹង​ពី​ទំហំ​គ្រោះថ្នាក់​ត្រង់​កន្លែង​រថយន្ត​កិន​ចំ​នោះ​ទេ ដោយ​រង់ចាំ​តាមដាន​បន្ត​ទៀត។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ