ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចិន​ម្នាក់​បើករថយន្ត​បឺស​បុក​រះ​ស្លា.ប់​ និង​របួស​ជា​ច្រើន

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ ទូរទស្សន៍​រដ្ឋ​ចិន​CGTN​បញ្ជាក់​ថា មនុស្ស​៨​នាក់​បាន​ត្រូវ​ស្លាប់ ​ហើយ​២២​នាក់​រង​របួស កាល​ពី​ថ្ងៃ​ទី​២៥ ​ធ្នូ ពេល​រថយន្ត​បឹ​ស​មួយ​ចាប់​កាន់កាប់​ដោយ​បុរស​ម្នាក់ បើក​បុក​បណ្ដា​អ្នក​ដើរ​ក្នុង​ខេត្ត​ហ្វូ​ជាន ភាគ​ខាងកើត​ចិន​។…

ប្រទេស​ចិន ៖ ទូរទស្សន៍​រដ្ឋ​ចិន​CGTN​បញ្ជាក់​ថា មនុស្ស​៨​នាក់​បាន​ត្រូវ​ស្លាប់ ​ហើយ​២២​នាក់​រង​របួស កាល​ពី​ថ្ងៃ​ទី​២៥ ​ធ្នូ ពេល​រថយន្ត​បឹ​ស​មួយ​ចាប់​កាន់កាប់​ដោយ​បុរស​ម្នាក់ បើក​បុក​បណ្ដា​អ្នក​ដើរ​ក្នុង​ខេត្ត​ហ្វូ​ជាន ភាគ​ខាងកើត​ចិន​។ ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន កាន់​កាំបិត​មួយ​ហើយ​ពេល​នេះ​ត្រូវ​ឃុំខ្លួន​សួរ​ចម្លើយ​។

រឿង​នោះ​កើត​មាន​នា​វេលា​ម៉ោង​១៥​និង​២០​នាទី​ម៉ោង​ក្នុងស្រុក ក្នុង​ទីក្រុង​ឡុ​ង​យ៉ា​ន ខេត្ត​ហ្វូ​ជាន​។ ប៉ូលិសម្នាក់​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ​។ ជនសង្ស័យ​បាន​វាយ​នារី​អ្នកដំណើរ​ម្នាក់​មុន​ពេល​ត្រួតត្រា​រថយន្ត ដែល​បន្ទាប់​មក​បើក​បំ​បុក​បណ្ដា​អ្នក​ដើរ​។

ដកស្រង់​សម្ដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួ​ប៉ូលិស​រៀបរាប់​ថា ជនសង្ស័យ​មាន​អាយុ​៤៨​ឆ្នាំ មុន​ប្រព្រឹត្ត​រឿង​នេះ​បាន​ឈ្លោះ​គ្នា​ជាមួយ អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់ ដែល​មក​ជួប​គេ​នៅផ្ទះ ខណៈ​អ្នក​ទាំង​២​ធ្លាប់​ទាស់​ទាញ​គ្នា​ចាប់តាំងពី​យូរ​មក​ហើយ​។ ក្នុង​ចំណោម​អ្នក​របួស​២២​នាក់ ដែល​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ម្នាក់​របួសធ្ងន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ