ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ប្រចាំ​ថ្ងៃ​ជួយ​ឱ្យ​អ្នក​ស្គម​បាន

5 ឆ្នាំ មុន

ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​បាន ។ តើ​មាន​អ្វី​ខ្លះទៅ ? 1.​នៅ​ពេល​ដែល​អ្នក​អង្គុយ អ្នក​គួរតែ​អង្គុយ​ឲ្យ​ត្រង់ ដោយ​មិន​គួរ​អង្គុយ​កោង​ខ្នង​នោះ​ទេ ព្រោះ​ការ​អង្គុយ ឈរ ដើរ​ត្រង់នេះ…

ទម្លាប់​ប្រចាំ​ថ្ងៃ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត​បាន ។ តើ​មាន​អ្វី​ខ្លះទៅ ?

1.​នៅ​ពេល​ដែល​អ្នក​អង្គុយ អ្នក​គួរតែ​អង្គុយ​ឲ្យ​ត្រង់ ដោយ​មិន​គួរ​អង្គុយ​កោង​ខ្នង​នោះ​ទេ ព្រោះ​ការ​អង្គុយ ឈរ ដើរ​ត្រង់នេះ អាច​ជួយ​ធ្វើ​ឲ្យ​រាង​អ្នក​ស្អាត​ខ្លាំង​ណាស់ ថែម​ទាំង​មិន​ធ្វើ​ឲ្យ​ឆ្អឹងខ្នង​អ្នក​ខូច​ទៀត​ផង ។

2.​អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ព្រោះ​ទឹក​នេះ អាច​ជួយ​ធ្វើ​ឲ្យ​ក្បាលពោះ​អ្នក​រាបស្មើ ថែម​ទាំង​ជួយ​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​សំណើម​ទៀត​ផង ។

3.​បន្លែ និង​ផ្លែ​ឈើ អ្នក​គួរតែ​ញ៉ាំ​ឲ្យ​បាន​ច្រើន​ជាង​សាច់ ផ្សេង​ៗ ព្រោះ​វា​អាច​ជួយ​ធ្វើ​ឲ្យ​រាង​អ្នក​ស្អាត​បាន ។ ជា​ពិសេស​ក្បាលពោះ​អ្នក​ក៏​អាច​បាត់​លឿន​ផង​ដែរ បើ​អ្នក​ព្យាយាម​ពិសារ​ច្រើន ។

4.​អ្នក​អាច​ញ៉ាំ​កាហ្វេ​ខ្មៅ​បាន ព្រោះ​សារធាតុ​កាហ្វេ​អ៊ី​ន អាច​ធ្វើ​ឲ្យ​ក្រពះ និង​ពោះវៀន​អ្នកដំណើរ​ការ​លឿន ថែម​ទាំង​អាច​ជួយ​ប្រឆាំង​នឹង​ភាព​ចាស់ ព្រមទាំង​ជួយ​ធ្វើ​ឲ្យ​កាឡូរី​ក្នុង​រាង​កាយ​អ្នក​ស្រក​ចុះ​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​ក្បាលពោះ​អ្នក​បាត់​តែ​ម្តង ។

5.​អ្នក​គួរតែ​បរិភោគ​ផលិតផល​ដែល​ផលិត​ពី​ទឹកដោះគោ​បាន ព្រោះ​ផលិតផល​ទាំងនេះ ក៏​អាច​ជួយ​ធ្វើ​ឲ្យ​រាង​អ្នក​ស្អាត​ផង​ដែរ ។

6.​អ្នក​មិន​គួរ​ទំពារ​ស្ករ​កៅស៊ូ​ឡើយ ព្រោះ​អ្នក​អាច​ស្រូប​យក​ខ្យល់​ច្រើន​ចូល​ក្នុង​ពោះ ដោយ​ធ្វើ​ឲ្យ​ក្បាលពោះ​អ្នក​អាច​ធំ​ដោយ​មិនដឹង​ខ្លួន ។

7.​នៅ​ពេល​ដែល​អ្នក​ញ៉ាំ​បាយ អ្នក​គួរតែ​ទំពា​ឲ្យ​ម៉ដ្ឋ ទើប​លេប​ចូល​ទៅ​ក្នុង​ពោះ ។ ការ​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ក្រពះ​ឆាប់​រំលាយ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ឡើង​ទម្ងន់​ឡើយ ។

8.​អ្នក​គួរតែ​រក្សា​ទម្លាប់​នៃ​ការ​បត់ជើងធំ​ឲ្យ​បាន​ល្អ ព្រោះ​ក្រោយ​ពេល​ដែល​អ្នក​បត់ជើងធំ​រួច ជាតិពុល​នឹង​អាច​ចេញពី​រាង​កាយ​អ្នក ដោយ​ធ្វើ​ឲ្យ​អ្នកមាន​រាង​ដែល​ស្អាត ។

9.​នៅ​ពេល​ដែល​អ្នក​រង​សម្ពាធ​ធ្ងន់ ក៏​អ្នក​អាច​ធាត់​ផង​ដែរ ។ ដូចនេះ​អ្នក​គួរតែ​ចេះ​បន្ធូរ​អារម្មណ៍ ទើប​អាច​ធ្វើ​ឲ្យ​រាង​អ្នក​ស្អាត​បាន (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ