ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮថា ផ្កាយព្រះគ្រោះ​តូច​នឹង​រំកិល​មក​កៀក​ផែនដី​យើង ពិត​ទេ!!!

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​បណ្ដា​តារាវិទូ​បាន​ចាប់អារម្មណ៍​លើ​ការ​រំកិល​របស់​ផ្កាយព្រះគ្រោះ​តូច​មួយ​រំកិល​ចូល​ក្បែរ​ផែនដី ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី​ទេ ។ ផ្កាយព្រះគ្រោះ​នេះ​ មាន​រូបរាង​ស្រ​ដៀង​ដំរីទឹក​ «hippopotamus» និង​ជា​ឈ្មោះ​របស់​ផ្កាយ ។…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​បណ្ដា​តារាវិទូ​បាន​ចាប់អារម្មណ៍​លើ​ការ​រំកិល​របស់​ផ្កាយព្រះគ្រោះ​តូច​មួយ​រំកិល​ចូល​ក្បែរ​ផែនដី ប៉ុន្តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​ផែនដី​ទេ ។ ផ្កាយព្រះគ្រោះ​នេះ​ មាន​រូបរាង​ស្រ​ដៀង​ដំរីទឹក​ «hippopotamus» និង​ជា​ឈ្មោះ​របស់​ផ្កាយ ។

អង្គការ NASA បាន​បង្ហាញ​រូប​ផ្កាយព្រះគ្រោះ​«2003 SD220» ឬ​ហៅ​ថា ​«Hippo» ជា​ផ្កាយ​ព្រះ​គ្រោះ​ទំហំ​តូច​មាន​បណ្ដោយ​ប្រហែល​១,៦​គីឡូម៉ែត្រ និង​រំកិល​មក​កៀក​ផែនដី​។ តាម​ទិន្នន័យ​បញ្ជាក់​ថា «Hippo» បាន​រំកិល និង​បង្វិល​ជុំវិញ​ដូច​គ្រាប់​បាល់​យ៉ាង យឺត​ៗ​ក្នុង​រយៈពេល​១២​ថ្ងៃ​ទើបបាន​មួយ​ជុំ ។ ការ​ចល័ត និង​ការ​វិល​ជុំ​របស់​ផ្កាយព្រះគ្រោះ​តូច​ចូល​មក​ក្បែរ​ផែនដី​ជិត​បំផុត ស្ថិត​ក្នុង​គម្លាត​ពី​ផែនដី​ប្រហែល​២,៩​លាន​គីឡូម៉ែត្រ​ដោយ​មិន​ប៉ះពាល់​ដល់​ផែនដី ។

អ្នក​វិទ្យាសាស្ត្រ​បញ្ជាក់​ថា​«Hippo» នឹង​អណ្ដែត​ចូល​លំហ​អាកាស​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ ក្រោយមក​ក៏​ត្រឡប់​មក​ផែនដី​វិញ​នៅ​ឆ្នាំ​២០៧០ និង​មាន​ជំនឿ​ថា​វា​នឹង​មក​កៀក​ផែនដី​ជិត​ជាង​នេះ ប៉ុន្តែ​មិន​បង្ក​ការ​គ្រោះថ្នាក់​ដល់​ផែនដី​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ