ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ប្រកាស​ស្វាគមន៍​ការ​វិល​ចូល​ស្រុក​លោក សម រ​ង្ស៊ី តែ​ខ្នោះ​និង​គុក​រង់ចាំ​ជា​និច្ច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​វិល​ចូល​ស្រុក​វិញ​របស់​អតីត​មេ​គណបក្សប្រឆាំង​បន្ទាប់​ពី​ផុតកំណត់​នៃ​ការ​ភ្នាល់ ។ ការ​ប្រកាស​ប្រមុខ​ដឹកនាំ​ប្រទេស​នេះ ខណៈ​ដែល​លោក សម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​ប្រកាស​វិល​ចូល​ស្រុក​វិញ​របស់​អតីត​មេ​គណបក្សប្រឆាំង​បន្ទាប់​ពី​ផុតកំណត់​នៃ​ការ​ភ្នាល់ ។

ការ​ប្រកាស​ប្រមុខ​ដឹកនាំ​ប្រទេស​នេះ ខណៈ​ដែល​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​ថា លោក​នឹង​វិល​ចូល​ស្រុក​ខ្មែរ​វិញ នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ គឺ​នៅ​ឆ្នាំ​២០១៩ ។ ថ្លែង​ក្នុង​ពិធី​ជូ​ប​សំណេះសំណាល​ជាមួយ​កម្មករ​ជាង​មួយ​ម៉ឺន​នាក់ នៅ​ក្នុង​ខេត្តកណ្តាល​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ថា សម្តេច​តេ​ជោ​ប្រកាស​ស្វាគមន៍​ចំពោះ​លោក​សម រ​ង្ស៊ី ក្នុង​ការ​វិល​ចូល​ស្រុក​វិញ ហើយ​ក៏​បាន​ត្រៀម​ខ្នោះ​ស្វាគមន៍​ដោយ​ចាប់​វាយ​តាម​បែប​ទា​ហ៊ាន​អា​មេ​រិ​ក​តែ​ម្តង ។

សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា «​ខ្ញុំ​ស្វាគមន៍​ចំពោះ​អ្នក​ប្រកាស​ចូល​ស្រុក​វិញ ។ ខ្ញុំ​ក៏​បាន​ត្រៀម​ខ្នោះ និង​គុក​រួច​ហើយ​ដែរ សូម​អញ្ជើញ​អ្នក​ក្លាយ​ហាន​មក​ទឹកដី​កម្ពុជា មុន​ក៏​បាន ក្រោយ​ក៏​បាន​បន្ទាប់​ពី​ឱ​សាន​នុ​វាទ​នៃ​ភ្នាល់​គ្នា គឺ​ក្រោយ​ថ្ងៃ​១ ខែ​មិ​នា ។ សូម​អញ្ជើញ​បើ​មិន​មក​អ្នក​ឯក​មិន​មក​មនុស្ស​ទេ គឺជា​សត្វ​តិរច្ឆាន​ព្រៃ​ស​ចាំ ឬ​ត្រពាំង​ថ្លុ​ង ឬ​ព្រះ​វិហារ ឬ​ឧត្ត​មាន​ជ័យ Every Where » ។

សម្តេច​បាន​លើក​ឡើង​ទៀត​ថា «​សូម​អញ្ជើញ​អ្នក​ក្លាយ​ចូល​ស្រុក ដើម្បី​ទទួលទោស​ដែល​អ្នកមាន​រួច​មក​ហើយ មិន​ចាំបាច់​រត់ចោលស្រុក ហើយ​ប្រកាស ដើម្បី​ផ្តល់​ក្តី​សង្ឃឹមថា នឹង​មក​ស្រុក​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​ឲ្យ​ដឹង​ថា សម្តេច​បាន​ប្រាប់​ទៅ​ខាងជើង​ហោះហើរ​អាកាសចរណ៍​កុំ​ឲ្យ​មានការ​ហាមឃាត់​លោក សម រ​ង្ស៊ី ចូលរួម​មក​ស្រុក​ខ្មែរ​ថែម​ទៀត ។

សម្តេច​៖«​ខ្ញុំ​បាន​ប្រាប់​ទៅ​អាកាសចរណ៍​ទាំងអស់​ដឹក​ជន​នឹង​ឲ្យ​គេ​ដឹក​ចូល​មក ខ្ញុំ​ក៏​ចង់ ជម្រះបញ្ជី​ជាមួយ​អា​ជន​នឹង​ឲ្យ​បាន​ច្បាស់​! ខ្ញុំ​បាន​ប្រាប់​ខាង​អាកាសចរណ៍​ស៊ី​វិល​កុំ​ហាមឃាត់​ក្នុង​ការ​ដឹក​អា​ចង្រៃ​នេះ​ចូល​ស្រុក ។ ព្រោះ​យើង​ត្រូវ​ដាក់​ខ្នោះ​វា ហើយ​យើង​តាម​ចាប់​វា​យូរហើយ​អា​ឡូ​វ​វា​រឿង​អី​មិន​ស្រូល យើង​ត្រៀម​រួច​ហើយ ។ ប៉ុន្តែ​បើ​អ្នកឯង​មិន​មក​ក្រោយ​ថ្ងៃ​ឱ​សាន​នុ វាទ​ថ្ងៃ​១​មីនា ឆ្នាំ​២០១៩ មិន​មក​ទេ​នោះ​អ្នកជា​សត្វ​ឆ្កែ​សុទ្ធ ។ ខ្ញុំ​ហៅ​អ្នកឯង​ជា​សត្វ​ឆ្កែ​បាន តែ​ព្រួស​» ។

សម្តេច​តេ​ជោ​បាន​ចំអក​ទៅ​លោក សម រ​ង្ស៊ី​ថា ជា​មនុស្ស​ពូកែ​រត់​មិន​ថា រឿង​តូច ឬ​រឿង​ធំ​នោះ​ទេ ។ សម្តេច​ថា លើក​មុន​ខ្ញុំ​លើកលែង​អ្នក​ចំ​ថ្ងៃ​បុណ្យ​ឪពុក​ខ្ញុំ​លើក​នេះ​ខ្ញុំ​បញ្ជា​ឲ្យ​ដាក់​ខ្នោះ ព្រោះ​រដ្ឋបាល​ត្រូវ​អនុវត្ត​នៃ​សាលា​ដីកា​តុលាការ​អ្នក​ណា​ចង់​ថា អី​ថា​ចុះ ! ល្អ​ដែល​មក​ចូល ជាប់គុក នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ​២០១៩ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា ប្រសិនបើ​លោក សម រ​ង្ស៊ី ជាប់គុក​នោះ​នឹង​ក្លាយជា​វីរៈបុរស​នៅ​ក្នុង​គុក​ហើយ ។ យ៉ាងណា​ក្តី​សម្តេច​ក៏​បាន​អះអាង​ថា លោក សម រ​ង្ស៊ី គឺជា​មនុស្ស​កំសាក​បំផុត ។ សម្តេច​ចង់​ឃើញ​លោក សម រ​ង្ស៊ី ចូល​ស្រុក​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ