ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ តេ​ជោ ​ប្រកាស​ធានា​ចំពោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​បក្ស​ប្រឆាំង​ដែល​ផ្តាច់ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ធានា​គ្រប់យ៉ាង​ចំពោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចូល​មក​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។ ការ​លើក​ឡើង​របស់​ប្រមុខ​បក្ស​កាន់​អំណាច​នេះ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ធានា​គ្រប់យ៉ាង​ចំពោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចូល​មក​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។

ការ​លើក​ឡើង​របស់​ប្រមុខ​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​មាន​ក្រុមប្រឆាំង​មួយ​ចំនួន​បាន​បំភ្លៃ​ព័ត៌មាន​ថា សមាជិក​ក្រុមប្រឹក្សា​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ផ្តាច់ខ្លួន​ចូល​ទៅ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​អស់​តួនាទី​វិញ​នៅ​ពេល​ខាង​មុខ​នេះ ។ ជាង​នេះ​ក្រុមប្រឆាំង​ក៏​បាន​ប្រមូល​ផ្តំ​គ្នា​រៀបចំ​រចនាសម្ព័ន្ធ​ថា នឹង​ចូល​ធ្វើការ​ឡើង​វិញ​ផង​ដែរ ។ ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​ហ៊ុន សែន ក៏​លើក​ឡើង​ថា កុំ​សង្ឃឹមថា ខ្មោច​ដែល​ស្លាប់​ទៅ​ហើយ​ងើបឡើង​វិញ (​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​អាច​រស់​ឡើង​វិញ​) ។

សម្តេច​បាន​បន្ត​ថា មួយ​រយៈពេល​ចុង​ក្រោយ​នេះ​មានការ​រៀបចំ​ប្រមូលផ្តុំ ហើយ​សូម​ផ្តាំ​លោក ហេង សាល ដែល​ប្រធាន​ក្រុមការងារ​នៅ​ខេត្តកំពត ដែល​កំពុង​រៀបចំ​រចនាសម្ព័ន្ធ​តាម​ស្រុក​ឃុំ ហើយ​ថា ឲ្យ​មក​ធ្វើ​ឡើង​វិញ សូមកុំ​សង្ឃឹម ។ សម្តេច​ថា «​លោក​ហេង សាល នៅ​កំពត់​សូម​ផ្តាំ​ទៅ​លោក​កំពុង​តែ​បោកប្រាស់​ផ្តល់​ក្តី​សង្ឃឹម​នូវ​អ្វី​ដែល​មិន​មាន​សង្ឃឹម ។ លោក​កំពុង​បំផ្លាញ​នូវ​អនាគត​របស់​អ្នក​ទាំងឡាយ​នៅ​វិធី​ទាំងឡាយ តាម​រយៈ​វិធី​បោកប្រាស់ ។
រហូត​ដល់​ឥឡូវនេះ​មានការ​បោកប្រាស់​ឲ្យ​អ្នក​ផ្សេង​ថា អ្នក​ដែល​ទៅ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​កុំ​ឲ្យ​មក​វិញ​» ។ សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​មន្ត្រី ឃុំ សង្កាត់ ដែល​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​បន្ត​រហូត​ដល់​ឆ្នាំ​២០២២ ហើយ​បន្ត​ឈរឈ្មោះ នៅ​ក្នុង​គណបក្ស​ប្រជាជន​បន្ត​ទៀត​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ក្រុមប្រឹក្សា​ខេត្ត​បន្ត​ទៀត ឬ​អ្នក​ដែល​មិន​ទាន់​បាន​ឈរ និង​ត្រូវ​ឈរឈ្មោះ​ផង​ដែរ ។
សម្តេច «​រង់ចាំ​មើលទៅ​បងប្អូន​ដែល​មក​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ខ្ញុំ​ធានា​គ្រប់យ៉ាង​សម្រាប់​ក្រប​ខណ្ឌ​ឃុំ នឹង​មាន​រហូត​ដល់​២០២២ ហើយ​អ្នក​ដែល​ធ្វើការ​ល្អ និង​បន្ត​ធ្វើការ​រហូត​ដល់​ក្រោយ​ឆ្នាំ​២០២២​បន្ត​ទៀត ។ កុំ​ចាំបាច់​ជឿ​ការ​ឃោសនា​ថា អ្នក​កំពុង​ធ្វើ​មេឃុំ​ហើយ​ថ្ងៃក្រោយ​នឹង​អត់​បាន​ធ្វើ​វិញ ។ កុំទៅ​ជឿ​អ្នក​ក៏​មានការ​ងារ​ធ្វើ​នឹង​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា សម្តេច​ក៏​បានដឹង​ពី​មន្ត្រី​ប្រឆាំង​មួយ ចំនួន​ដែល​កំពុង​រស់នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​ខាង​ហិរញ្ញវត្ថុ​ក៏​កំពុង​ជួប​ប្រទះ​ដែរ ព្រោះ ក្បាលម៉ាស៊ីន​បាន​កំពុង​បែកបាក់ ។ សម្តេច​ក៏​បាន​បញ្ជាក់​ថា​«​ក្រុមប្រឹក្សា​ឃុំ សង្កាត់​បន្ត​តំណែង​រហូត​ដល់​ឆ្នាំ​២០២២ ហើយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ទាំងអស់​នឹង​ក្លាយទៅជា​អង្គ​បោះ​ឆ្នោត​នៃ​ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខេត្ត និង​ក្រុមប្រឹក្សា​រាជធានី​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ