ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​មេធាវី​ជា​ស្រេច​…​ជូន​កញ្ញា​ទេព បូ​ព្រឹក្ស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍នាព្រឹកថ្ងៃទី២៦ ធ្នូ នេះ បានឱ្យ​ដឹងទៀតថា ខាង​ប្រធាន​​សមាគម​សិ​ល្ប​ករ​ខ្មែរគឺ​​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ត្រៀម​មេធាវី…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍នាព្រឹកថ្ងៃទី២៦ ធ្នូ នេះ បានឱ្យ​ដឹងទៀតថា ខាង​ប្រធាន​​សមាគម​សិ​ល្ប​ករ​ខ្មែរគឺ​​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ត្រៀម​មេធាវី ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​កញ្ញា ទេព បូ​ព្រឹក្ស ក្នុង​ករណី​​ដែល​បុរស​ម្នាក់​​​បាន​ជះ​ស្រា និង​កំប៉ុង​ស្រា​បៀរ​ទៅ​លើ​នាង ​ក្នុង​ហាង​ផឹក​សុ​ី​មួយ​កន្លែង​ កាលពី​យប់​ថ្ងៃ​ទី​២៥ ធ្នូ​ នេះ​។ គួរបញ្ជាក់ថា ហេតុការណ៍​នេះ​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​តារាចម្រៀង ទេព បូ​ព្រឹក្ស បាន​ស្រែកយំ​ពេញ​​ហាង និង​បាន​​ធ្វើការ​live តាម​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា​ផង​ដែរ​ ។

គួររំលឹកថា៖ ក្តី​ឈឺចាប់​ដែល​កញ្ញា​ទេព បូ​ព្រឹក្ស​ទទួល​…​បង្ហាញ​ការ​មិន​ឱ្យ​តម្លៃ​មនុស្ស​ស្រី​ទាល់តែ​សោះ

យ៉ាងណា ​បន្ទាប់​ពី​កើតហេតុ​នោះទេព បូ ព្រឹក្ស នៅ​មិន​ទាន់​បាន​ទទួល​ការ​សុំ​ទោស​ភ្លាម​ៗ ​ពី​អ្នក​បង្កហេតុ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​ នាង​បែ​ជា​ទទួល​ការ​ស្តីបន្ទោស​បន្ថែម​ពី​ម្ចាស់​ហាង​ទៅ​វិញ​ ។

ជុំវិញ​បញ្ហា​នេះ ​ប្រធាន​សមាគម​សិ​ល្ប​ករ​ខ្មែរ អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​ប្រកាស​នឹង​ផ្តល់​មេធាវី​របស់​សមាគម​ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន ទេព បូ​ព្រឹក្ស ខណៈ​​ពេល​មាន​អ្នក​សិ​ល្បះ​ជា​ច្រើន ​បាន​ចេញ​មក​ថ្កោល​ទោស​ទៅ​លើ​​ករណី​នេះ និង​បាន​សម្តែង​ការ​គាំទ្រ ​ជុំវិញ​ការ​ស្វែងរក​យុត្តិធម៌​ជូន​ទេព បូ​ព្រឹក្ស ពី​សមាគម​សិ​ល្បះ​ករ​ខ្មែរ​នា​ពេល​នេះ​។

https://www.youtube.com/watch?v=rQD7WuUZ-7I

 

អត្ថបទសរសេរ ដោយ