ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​ក្រោយ ចិន​នឹង​កាត់​បន្ថយពន្ធ​លើ​ផលិតផល​នាំ​ចេញ​នាំ​ចូល​មួយ​ចំនួន

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​នឹង​កាត់​បន្ថយ ឬ​លុប​បំបាត់​ពន្ធ​លើ​ផលិតផល​នាំ​ចេញ​នាំ​ចូល​មួយ​ចំនួន​ចាប់ពី​ដើមឆ្នាំ​២០១៩​តទៅ ដែល​ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់ពន្ធ​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​ប្រទេស​នេះ​ចង់​បើក​ទូលាយ​សេដ្ឋកិច្ច ។ ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយ​ថា ដើម្បី​បង្កើន​ការ​នាំ​ចូល រដ្ឋាភិបាល​នឹង​កំណត់​អត្រាពន្ធ​បណ្តោះអាសន្ន​សម្រាប់​ផលិតផល​នាំ​ចូល​មួយ​ចំនួន​ចាប់ពី​ថ្ងៃ​ទី​១…

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រទេស​ចិន​នឹង​កាត់​បន្ថយ ឬ​លុប​បំបាត់​ពន្ធ​លើ​ផលិតផល​នាំ​ចេញ​នាំ​ចូល​មួយ​ចំនួន​ចាប់ពី​ដើមឆ្នាំ​២០១៩​តទៅ ដែល​ជា​ផ្នែក​មួយ​នៃ​កំណែទម្រង់ពន្ធ​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ ខណៈ​ដែល​ប្រទេស​នេះ​ចង់​បើក​ទូលាយ​សេដ្ឋកិច្ច ។

ក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយ​ថា ដើម្បី​បង្កើន​ការ​នាំ​ចូល រដ្ឋាភិបាល​នឹង​កំណត់​អត្រាពន្ធ​បណ្តោះអាសន្ន​សម្រាប់​ផលិតផល​នាំ​ចូល​មួយ​ចំនួន​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា​ខាង​មុខ​នេះ​តទៅ ដោយ​មាន​ពន្ធ​លើ​វត្ថុ​ធាតុ​ដើម និង​ឱសថ​មួយ​ចំនួន​ត្រូវ​បាន​លុប​បំបាត់​ទាំងស្រុង ។

ពន្ធ​លើ​ផលិតផល​រោមសត្វ​នាំ​ចូល​មួយ​ចំនួន​នឹង​ត្រូវ​បាន​កាត់​បន្ថយ ខណៈ​ដែល​ឧបករណ៍​ទំនើប​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា ម៉ាស៊ីន​យន្តហោះ​នឹង​ត្រូវ​ជាប់ពន្ធ​ទាប​ជា​បណ្តោះអាសន្នសិន ។

ក្រសួង​ខាងលើ​បាន​ឲ្យ​ដឹង​ថា ជាមួយ​គ្នា​នេះ​ផង​ដែរ ពន្ធ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ត្រូវ​បាន​កាត់​បន្ថយ​បន្ថែម​ទៀត​។ វា​នឹង​បង្ក​ឲ្យ​មានការ​កាត់​បន្ថយពន្ធ​សម្រាប់​ដៃគូ​ពាណិជ្ជកម្ម​ដូច​ជា​នូ​វែ​ល​សេ​ឡង់ និង​ពេ​រ៉ូ​ជាដើម ។

ការ​សម្រេចចិត្ត​នេះ​មាន​គោលដៅ​គាំទ្រ​ដល់​ការ​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិ​ថី និង​ការ​អភិវឌ្ឍ​តំបន់​ពាណិជ្ជកម្ម​សេរី ព​ន្លឿ​ន​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ចិន​ជាមួយនឹង​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ និង​បង្កើត​ស្ថានការណ៍​បរទេស​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង ។

ផលិតផល​នាំ​ចេញពី​ហុងកុង និង​ម៉ា​កាវ​ទៅ​កាន់​ប្រទេស​ចិន នឹង​មិន​ជាប់ពន្ធ​សោះឡើយ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផលិតផល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ