ខ្លោចចិត្ត​! កូន​ក្មេង​តូច​ៗ២​នាក់​ដែល​ម្នា​ក់បាក់​ភ្លៅ និង​ម្នាក់​បែក​ថ្ងាសឈាមពេញមុខ​ទៀត


ខេត្តរតនគិរី ៖ ក្មេង​ស្រី​សិស្សសាលា​ពីរ​នាក់​បងប្អូន​បង្កើត​រង​របួសធ្ងន់​ម្នាក់​បាក់​ភ្លៅ ម្នាក់​បែក​ថ្ងាស ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ដែល​ជិះ​កង់​ឌុ​ប​គ្នា ហើយ​ត្រូវ​បុគ្គលិក​អង្គការ​ម្នាក់​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​បុក​ពេញទំហឹង​ទាំង​កម្រោល​តែ​ម្តង ។

ហេតុការណ៍​ម៉ូតូ​បុក​ក្មេង​សិស្សសាលា​រង​របួសធ្ងន់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង ១៥​នាទី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨​ត្រង់​ចំនុច​សាលារៀន​សហការ លើ​ផ្លូវជាតិ​៧៦ ស្ថិត​ក្នុងភូមិ​ព្រួក ឃុំ​បា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​បង្ក​ឈ្មោះ ហេង សុ​ជាតិ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុ​ក្គ​លិ​ក​អង្គការ​មួយ មាន​ទីលំនៅ​ភូមិ​ទេស​អន្លង់ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី (​របួសស្រាល​) ជិះ​ម៉ូតូ​ម៉ាក់​ហុងដា -​សេ​១២៥​ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ONG-151-107 ។

ជន​រង​គ្រោះ​ជិះ​កង់ ទី​១​ឈ្មោះ ហៀ​ង អា​មួយ ភេទ​ស្រី អាយុ​១១​ឆ្នាំ រង​របួសធ្ងន់ បាក់​ភ្លៅ​ខាងឆ្វេង ។ ទី​២ ឈ្មោះ ហៀ​ង អា​មុ​យ ភេទ​ស្រី អាយុ​៨​ឆ្នាំ រង​របួសធ្ងន់​បែក​ថ្ងាស ។ ទាំង​ពីរ​នាក់​បងប្អូន​ជា​សិស្ស មាន​ទីលំនៅ​ភូមិ​កា​ទៀង ឃុំ​ល្បាំ​ង​១​ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

មូលហេតុ​បង្ក​ឡើង​ដោយ​អ្នក​ជិះ​ម៉ូតូ​មិន​បាន​ប្រុង​ប្រយ័ត្ន​នៅ​កន្លែង​សាលារៀន បណ្តាល​ឱ្យ​បុក​កង់​ពីក្រោយ​ពេញទំហឹង​តែ​ម្តង ។ អ្នក​រង​របួស​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ វត្ថុ​តាង​ម៉ូតូ​១​គ្រឿង និង​កង់​១​គ្រឿង​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​លំ​ផាត់ ដើម្បី​ដោះស្រាយ​តាម​នី​វិធី ៕

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ