ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភា​កម្ពុជា​ប្រកាស​ជំហរ​គាំទ្រ​កូរ៉េ​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី​-​ពហុភាគី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ធ្វើ​ឲ្យ​ចំណងមិត្តភាព​កម្ពុជា -​កូរ៉េ​កាន់តែ​ល្អ​បន្ថែម​ទៀត​សភា​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​បាន​ប្រកាស​ជំហរ​គាំទ្រ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ទាំង​ក្នុង​ក្រប​ខណ្ឌ ទ្វេភាគី និង​ពហុភាគី​ក្នុង​តំបន់​ក៏​ដូច​សក​លោក ។ ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោកស្រី ឃួ​ន សុ​ដា​រី​អនុប្រធាន​ទី​២…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ធ្វើ​ឲ្យ​ចំណងមិត្តភាព​កម្ពុជា -​កូរ៉េ​កាន់តែ​ល្អ​បន្ថែម​ទៀត​សភា​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​បាន​ប្រកាស​ជំហរ​គាំទ្រ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ទាំង​ក្នុង​ក្រប​ខណ្ឌ ទ្វេភាគី និង​ពហុភាគី​ក្នុង​តំបន់​ក៏​ដូច​សក​លោក ។

ការ​លើក​ឡើង​បែប​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោកស្រី ឃួ​ន សុ​ដា​រី​អនុប្រធាន​ទី​២ រដ្ឋសភា​ជាមួយ​គណៈប្រតិភូ​គណៈកម្មាធិការ​នីតិកម្ម និង​យុត្តិធម៌ កូរ៉េ ដែល​ដឹកនាំ​ដោយ​លោក Joo kwang Deok សមាជិក​រដ្ឋសភា​លើក​ទី​២០ នៃ​សា​ធា រណៈ​រដ្ឋ​កូរ៉េ នា​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា ។

ក្នុង​ជំនួប​ពិភាក្សា​លោកស្រី ឃួ​ន សុ​ដា​រី បាន​លើក​ឡើង​ពី​កិត្យានុភាព​របស់​សាធារណរដ្ឋ​កូរ៉េ ដែល​មាន​ភាព​ល្បីល្បាញ​លើក​ឆាក​អន្តរជាតិ​ដែល​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ និង​ឈ្លាសវៃ​របស់​ថ្នាក់ដឹកនាំ​កូរ៉េ ហើយ​សម្រេច​បាន​ជោគជ័យ​ថ្មី​ៗ​បន្ថែម​ទៀត ក្នុង​ការ​ការពារ និង​អភិវឌ្ឍន៍​ប្រទេស​ឆ្ពោះទៅ​កាន់​ភាព​សំបូរ​រុងរឿង ។

ក្នុង​នាម​តំណាង​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​លោកស្រី​អនុប្រធាន​ទី​១​រដ្ឋសភា​ក៏​បាន​បញ្ជាក់​ជូន​ប្រតិភូ​ជា​ថ្មី​ទៀត​យ៉ាង​ដូច្នេះ​ថា « ជា​និច្ចកាល​ព្រះរាជាណាចក្រ​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ជំហរ​គាំទ្រ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី​ក្នុង​តំបន់​ក៏​ដូច​សក​លោក ។

លោកស្រី​បាន​បន្ថែម​ទៅ​ទៀត​នោះ គឺ​ព្រះរាជាណាចក្រ​កម្ពុជា​អបអរសាទរ និង​គាំទ្រ​ដល់ គោលនយោបាយ​ឆ្ពោះទៅ​ទិស​ខាងត្បូង (New South Policy) របស់​ប្រធានាធិបតី មូ​ន ចា​អ៊ី​ន (Moon Jae-in) ដែល​បាន​ផ្តោត​សំខាន់​លើ​ចំណង​កិច្ច​សហ​ប្រតិបត្តិ​ជាមួយ​ប្រទេស​នៅ​អាស៊ី​-​អាគ្នេយ៍ ។ លោកស្រី ឃួ​ន សុ​ដា​រី បាន​គូសបញ្ជាក់​បន្ថែម​ថា សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​រាជរដ្ឋាភិបាល និង​សភា​មាន​មោទនភាព និង​ក្តី​រីករាយ​ណាស់​ដែល​បាន​អនុវត្តន៍​គោ​លន យោ​បាល​ការទូត​យ៉ាង​ត្រឹមត្រូវ គឺ​ការ​បង្កើត​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ អន្តរជាតិរ វាង​ព្រះរាជាណាចក្រ​កម្ពុជា​ជាមួយ​សាធារណរដ្ឋ​កូរ៉េ ដែល​ជា​លទ្ធផល​យើង​សង្កេត​ឃើញ​ថា សាធារណរដ្ឋ​កូរ៉េ​បាន​រួមចំណែក​ជា​ច្រើន​ដល់​ការ​អភិវឌ្ឍ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។

លោកស្រី​បាន​លើក​ឡើង​បន្ថែម​ថា ចំណងទាក់ទង​សហប្រតិបត្តិការ​នេះ គឺ​ផ្អែក​លើ​មូលដ្ឋាន គ្រឹះ​ដ៏​សំខាន់​នៃ​ការ​ស្តារ​ឡើង​វិញ នូវ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ , ការ​ចូលរួម​វិ​និ យោគ​នូវ​កម្ពុជា ការ​ចូលរួម​ផ្តល់​នូវ​ជំនួយ​ឥត​សំណង​ជា​ច្រើន​ដល់​កម្ពុជា​លើ​វិស័យ​ជា​ច្រើន​ដូច​ជា កសិកម្ម និង​បច្ចេកទេស​, ការ​ជម្រុញ​ផ្នែក​ឧស្សាហកម្ម​កម្រិត​ខ្ពស់ ការ​អភិវឌ្ឍ ធនធាន​មនុ ស្ស​កម្ពុជា​លើ​ជំនាញ​ជា​ច្រើន ។

នៅ​ក្នុង​ជំនួប​នេះ​ផង​ដែរ លោក ជូ វ៉ាង​ឌឿ​ក (Joo Kwang Deok) បាន​លើក​ឡើង​ថា លោក ពិតជា​មាន​កិត្តិយស និង​មោទនភាព​ណាស់​ព្រមទាំង​ថ្លែងអំណរគុណ​ដែល​លោក​អនុ​ប្រ​ធា នទី​១ រដ្ឋសភា​ដែល​បាន​ឆ្លៀត​ពេលវេលា​ពី​ការងារ​ដ៏​មមាញឹក​ទទួល​ស្វាគមន៍​គណៈប្រតិភូ​សភា​នៃ​សា​ធា រណ​រដ្ឋ​កូរ៉េ​យ៉ាង​កក់​កៅ្ត​នា​ពេល​នេះ ។ លោក​ថា កាលពី​៥​ឆ្នាំ​មុន​លោក​ព្រមទាំង​ក្រុម​គ្រួ​សារបាន​មក​ទស្សនា​ប្រាសាទអង្គរវត្ត​នៅ​ខេត្តសៀមរាប​ដែល​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ថា ប្រទេស​កម្ពុជា​កំពុង​តែ​មានការ​អភិវឌ្ឍ​រីក​ចម្រើន ហើយ​លោក​គិត​ថា ប្រទេស​កម្ពុជា​នឹង​ក្លាយទៅជា​ប្រទេស​កាន់តែ​ជឿនលឿន​ឆាប់​ៗ​ខាង​មុខ​នេះ ។

លោក​គូសបញ្ជាក់​ថា​« ក្នុង​នាម​ជា​តំណាងរាស្ត្រ​នៃ​សភា​សាធារណរដ្ឋ​កូរ៉េ លោក​នឹង​ខិតខំ​ប្រឹ ង​ប្រែង​ក្នុង​ការ​ពង្រឹងពង្រីក​ចំណងទាក់ទង​នៃ​សភា​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត »​។ ជា​ចុងបញ្ចប់ ក្នុង​នាម​សម្តេច​ប្រធានរដ្ឋសភា និង​ក្នុង​នាម​ផ្ទាល់​លោកស្រី ឃួ​ន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា សូម​ផ្ញើ​ការ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​កម្ពុជា​ជូន​ចំពោះ​ថ្នាក់ដឹកនាំ នៃ​សាធារណរដ្ឋ​កូរ៉េ​ទាំងអស់ និង​សូម​ប្រសិទ្ធិ​ពរ​នា​ឱកាស​ចូល​ឆ្នាំ​សកល​ថ្មី​សូម​សមប្រកប​ដោយ​សុខភាព​ល្អ និង​រីករាយ​ឆ្នាំ​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ