ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គង់ គាំ ៖ សម្តេច​តេ​ជោ​ទម្លាយ​សារ​ពី​អ្នកនយោបាយ​ជាប់​បម្រាម​«…»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក គង់ គាំ បាន​ទម្លាយ​សារ​សម្តេច​តេ​ជោ​ផ្ញើ​ជូន​ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ​ជាប់​បម្រាម ហើយ​អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។ លោក​ថា អ្នក​នៅ​តាម…

រាជធានី​ភ្នំពេញ ៖ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក គង់ គាំ បាន​ទម្លាយ​សារ​សម្តេច​តេ​ជោ​ផ្ញើ​ជូន​ពាក់ព័ន្ធ​នឹង​អ្នកនយោបាយ​ជាប់​បម្រាម ហើយ​អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។

លោក​ថា អ្នក​នៅ​តាម សម រ​ង្ស៊ី និង​ត្រូវ​ជាប់​ជាប់​ទោស​ដដែល ចំណែក​អ្នក​ផ្សេង​មិន​ដើរ​តាម​គំនិត​លោក សម រ​ង្ស៊ី នោះ​អាច​នឹង​ត្រូវ​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ តាម​អំណាច​នៃ​ច្បាប់​ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ពេល​ខាង​មុខ​នេះ ។ ការ​លើក​ឡើង​របស់​អតីត​ឧត្តម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ខណៈ​ដែល​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​៤៥ ថ្មី (​ស្ទួន​) ត្រូវ​បាន​ឆ្លង​ផុតដៃ​របស់​ព្រឹទ្ធសភា ហើយ​(​អនុម័ត​) នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ​នេះ ។

លោក គង់ គាំ បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​យ៉ាង​ដូច្នេះ​ថា ឆ្នាំ​២០១៨ មុន​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិ កាល​ទី​៦ (២០១៨-២០២៣) មិនមែន​តែ​ខ្ញុំ​គង់ គាំ ម្នាក់​ដែល​ធ្វើ​លិខិត​សុំ​សម្តេច សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​លោក ឌិ​ត មន្ទីរ ប្រធាន​តុលាការ​កំពូល និង​ស ម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ដើម្បី​សូម​ជួយ​ផ្តល់​យុត្តិធម៌​លើក​បម្រាម​ធ្វើ​នយោបាយ ដល់​រូប​ខ្ញុំ ។

លោក​បញ្ជាក់​ថា «​នៅ​ពិធី​មួយ​ក្នុង​វត្ត​ឈូក​វ៉ា​មុន​ដំណើរ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​សម្តេច​នា យក​រដ្ឋមន្ត្រី​បាន​ទម្លាយ​សារ​ពី​អ្នកនយោបាយ​ជាប់​បម្រាម​ផ្សេង​ទៀត​ថា​«​មុន​អញ្ជើញ​ទៅ​ប្រ ទេស​អូស្ត្រាលី សូម​លោកពូ​ជួយ​…» ។ លោក​បន្ត​ថា បន្ទាប់​ពី​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ​) បើក​ឲ្យ​អ្នកនយោបាយ​ជាប់​បម្រាម ១១៨​រូប អាច​ទទួល​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង វិញ ។

តើ​ប៉ុន្មាន​នាក់​មិន​សុំ (​តាម​សម រ​ង្ស៊ី និង​ក្រុម​មានទោស​បន្ត​) ប៉ុន្មាន​នាក់​រារែក​ប៉ុន្មាន​នាក់​គោរព​ច្បាប់​ប្រទេស ដើម្បី​ប្រើប្រាស់​សិទ្ធិ ។ សិទ្ធិ​សម័យ​បុព្វ​កាល​សិទ្ធិ​ដែល​រដ្ឋធម្មនុញ្ញ​បាន​ចែង​ត្រូវ​កំណត់​ដោយ​ច្បាប់ ។ លោក​បាន​បញ្ជាក់​ថា « ច្បាប់​បិទ​ច្រក​ច្បាប់​បើក​ច្រក ។ ខ្ញុំ​គង់ គាំ និង គង់ បូ​រ៉ា មិន​ធ្វើ​ចំណាប់ខ្មាំង​របស់​មេដឹកនាំ និង​គណបក្ស​នយោបាយ​ក្រៅច្បាប់​ទេ​» ។ ជាមួយ​គ្នា​នោះ​ដែរ លោក គង់​គាំ ក៏​ទម្លាយ​ពី​បញ្ហា​ផ្ទៃក្នុង​ក៏​ដូច​ជា គោលនយោបាយ​របស់​អតីត​សង្គ្រោះ​ជាតិ ពិសេស​គំនិត​លោក សម រ​ង្ស៊ី យ៉ាង​ដូច្នេះ​ថា ទាំង​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​បានដឹង​ច្បាស់លាស់​រួច​ទៅ​ហើយ​ថា លោកស្រី មួ សុខ​ហួ និង​លោក អេ​ង ឆៃ​អ៊ា​ង ជា​អនុប្រធាន​ពីរ​រូប​ក្នុង​ចំណោម​បី​រូប គឺជា​កូនអុក ដែល សម រ​ង្ស៊ី រៀបចំ​សម្រាប់​គាំទ្រ​ខ្លួន​ពេល​ត្រូវ​យក​ប្រៀប​លើ​កឹ​ម សុខា ។

លោក​បន្ត​ថា លោកស្រី មួ សុខ​ហួ និង​លោក អេ​ង ឆៃ​អ៊ា​ង ក្រោយ​លោក​សម រ​ង្ស៊ី ជួប​សមាជិក​សភា​សហរដ្ឋអាមេរិក ដែល​ទំនងជា​អន្តរជាតិ​យល់​ថា តួនាទី​ប្រធាន​ស្តីទី CNRP របស់ សម រ​ង្ស៊ី មិន​អាច​ទទួលយក​បាន​ឡើយ ទើប​បន្ថែម​សារ​ជួយ​ភាព​ឯការ ។ លោក​បន្ត​ថា​លំហ​សម្តែង​មតិ និង​ការ​ជួបជុំ​ដែល​បម្រើ​ផែនការ​បំផុស​អតីត​សមាជិក CNRP (​ក្រៅច្បាប់​) និង​អ្នកគាំទ្រ​អោយ​ងើបឈរ (​ទាំង​ក្រៅប្រទេស ទាំង​ក្នុង​ប្រទេស​) ហួស​ពី​ក្រប​ខណ្ឌ​ជជែក ឬ​តវ៉ា​ធម្មតា​ឈាន​ទៅ​បង្កចលាចល និង​អសន្តិសុខ​ដែល​ប្រទេស និង​ប្រជាពលរដ្ឋ​កម្ពុជា​មិន​ចង់​ឃើញ​ការ​បាត់បង់​សណ្តាប់ធ្នាប់ ស្ថេ​រ​ភាព និង​ចេរភាព​នៃ​ជីវភាព និង​កា​អភិវឌ្ឍន៍​ដែល​មានការ​ចូលរួម​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ អ្នក​ស្ថាបនា​និយម និង​បញ្ចៀស​ឧក្រិដ្ឋកម្ម វិនាសកម្ម​និយម ។

សូម​ជម្រាប​ជា​ថា ការ​លើក​ឡើង​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​នេះ បន្ទាប់​ពី​បញ្ហា​ផ្ទៃក្នុង​របស់​បក្ស​ប្រឆាំង​កំពុង​បែកបាក់ ។ ពោល គឺ​នៅ​ពេល​ច្បាប់​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន នឹង​បើកផ្លូវ​ឲ្យ​អ្នកនយោបាយ​ប្រឆាំង​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​តាម​កំណត់​របស់​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ