ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនម្នាក់បាត់បង់ជីវិតយ៉ាងរន្ធត់ ខណៈយុវតី២នាក់ផ្សេងទៀតកំពុងសង្គ្រោះ​ (មានវីដេអូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងត​ាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ​យុវជន​ម្នាក់​បានស្លាប់ ចំណែកយុវតី២នាក់ទៀតបានរង​របួសធ្ងន់​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រវាងម៉ូតូមួយគ្រឿង​បុកជាមួយ​រថយន្តបែនដឹកដីមួយ​កាលពីវេលាម៉ោង​​១​និង​​២០នាទីថ្ងៃទី​​២៥ ធ្នូ ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិលេខ​៥ ក្នុងភូមិ​ស្ពានខ្ពស់…

រាជធានីភ្នំពេញ ៖ យោងត​ាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ​យុវជន​ម្នាក់​បានស្លាប់ ចំណែកយុវតី២នាក់ទៀតបានរង​របួសធ្ងន់​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រវាងម៉ូតូមួយគ្រឿង​បុកជាមួយ​រថយន្តបែនដឹកដីមួយ​កាលពីវេលាម៉ោង​​១​និង​​២០នាទីថ្ងៃទី​​២៥ ធ្នូ ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិលេខ​៥ ក្នុងភូមិ​ស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។​

ជនរងគ្រោះដែលស្លាប់​ឈ្មោះរតនៈ ហៅហ្គោ ភេទប្រុស អាយុ​១៦​ឆ្នាំ មុខរបរនៅផ្ទះ មាន​ទីលំនៅ​ក្នុង​ខណ្ឌព្រែកព្នៅ ជាអ្នក​បើកបរម៉ូតូម៉ាក​ហុង​ដា​ឌ្រីម ធុនសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ ១FC-២៩៦៧១ និងយុវតីជាអ្នក​រួម​ដំណើរ​​២នាក់​ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណ បាន​រង​របួសធ្ងន់ ។ ចំណែក​​​រថយន្ត​ជា​ប្រភេទ​បែនដី ពណ៌លឿង ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1527 បើកបរ​ដោយ​បុរសមិនស្គាល់​អត្ត​សញ្ញាណ​ បានរត់គេចខ្លួនបាត់ ។

តាម​ប្រភពព័ត៌​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ គេឃើញ​ម៉ូតូមួយគ្រឿងជិះគ្នា​​៣នាក់ធ្វើដំណើរ​តាមផ្លូវជាតិលេខ​​៥ ក្នុងទិសដៅពី​ជើងមកត្បូង ​លុះ​ពេល​ធ្វើដំណើរ​មក​ដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​រថយន្តបែនដឹកដី​មួយគ្រឿង​បើកចេញពីផ្លូវលំ​ឆ្លងផ្លូវ​ពីលិចទៅកើត ស្រាប់តែម៉ូតូជនរងគ្រោះបុកពេញទំហឹង​តែម្តង បណ្តាល​ឱ្យអ្នកបើកបរម៉ូតូ​បោកក្បាលនឹងទ្រុងរថយន្ត​​ស្លាប់ភ្លាម​ៗនៅនឹងកន្លែងកើតហេតុ  រីឯយុវតីជាអ្នក​រួមដ​ំណើរ​​​២នាក់ទៀត​បាន​រង​របួសធ្ងន់ ។ បន្ទាប់ពីកើតហេតុ អ្នកបើកបរ​រថយន្តបែនដឹកដី​បានរត់គេចខ្លួនបាត់ ។​

ក្រោយពេលកើតហេតុ យុវតីរងគ្រោះទាំង២នាក់​ខាងលើ ត្រូវបានគេ​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ