ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់21​ថ្ងៃ​គត់​…​ដើរ​ចូល​អន្ទាក់​ដោយ​ខ្លួនឯង ឃាតករ​រំលោ.ភ​សម្លា.ប់​ក្មេង

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជន​ដៃដល់​ដែល​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ និង​សម្លាប់​ក្មេង​ស្រី​រង​គ្រោះ ​នា​ពេល​កន្លង​ទៅ​នេះ ក្រោយ​ពី​រត់គេច​ខ្លួនបាន​មួយ​រយៈ​នោះ ពេល​នេះ ​ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​ហើយ និង​បញ្ជូន​ទៅ​ការិ​យា​ល័យ​នគរបាល​ព្រហ្ម​ទ​ណ្ទ​កម្រិត​ធ្ងន់​ខេត្ត​ ដើម្បី​កសាង​សំណុំ​រឿង…

ខេត្តតាកែវ ៖ ជន​ដៃដល់​ដែល​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ និង​សម្លាប់​ក្មេង​ស្រី​រង​គ្រោះ ​នា​ពេល​កន្លង​ទៅ​នេះ ក្រោយ​ពី​រត់គេច​ខ្លួនបាន​មួយ​រយៈ​នោះ ពេល​នេះ ​ត្រូវ​នគរបាល​ចាប់ខ្លួន​បាន​ហើយ និង​បញ្ជូន​ទៅ​ការិ​យា​ល័យ​នគរបាល​ព្រហ្ម​ទ​ណ្ទ​កម្រិត​ធ្ងន់​ខេត្ត​ ដើម្បី​កសាង​សំណុំ​រឿង ។ ការ​ចាប់ខ្លួន​ឃាតករ​ដៃ​ឆៅ​រំលោភ​សម្លាប់​ក្មេង​ស្រី​រង​គ្រោះ​នេះ គឺ​កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ វេលា​ម៉ោង​១២ ​និង​១៥​នាទី​ថ្ងៃត្រង់ ស្ថិត​ក្នុងភូមិ​ជម្ពូព្រឹក្ស ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ។

លោក ជុំ ឈឿ​ន អធិការ​នគរបាល​ស្រុក​ព្រៃ​ប្បាសបាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់​រំលោភ​រួច​សម្លាប់​ក្មេង​ស្រី​រង​គ្រោះ ​ហើយក៏​បាន​រត់គេច​ខ្លួន​អស់​រយៈពេល​២១​ថ្ងៃ ។ លុះ​ភ្លេចខ្លួន​វិល​ត្រឡប់​​​មក​វិញ ​ក៏​ត្រូវ​ចាប់ខ្លួន​បាន​នៅ​ចំណុច​ខ្លោងទ្វារវត្ត​ចំប៉ា ។ ជន​ដៃដល់​រូប​នេះ​ឈ្មោះ យ៉េន ធី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​ខាងលើ ។

គួរ​​រំលឹក​​ថា កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ​កន្លង​ទៅ វេលា​ម៉ោង​៣​ និង​៤៥​នាទី​រសៀល ជន​ដៃដល់​បាន​ចាប់រំលោភ​រួច​សម្លាប់​ក្មេង​ស្រី​ម្នាក់​ឈ្មោះ ឆៃ លី​កា អាយុ​៩​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ​ជាមួយ​គ្នា រួច​យក​សព​ទៅ​បោះចោល​ក្នុង​ទឹកស្រះខាងលិច​ផ្ទះ ហើយ​រត់គេច​ខ្លួន​បាត់ ។

អត្ថបទសរសេរ ដោយ