ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនបើករថយន្តពន្លះ​របាំងថ្មពុះចែកទ្រូងផ្លូវ​មុខព្រលានយន្តហោះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​ស្រវឹង​បើករថយន្ត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​អស់​ចំនួន​២​ផ្ទាំង​ ធ្វើ​ឲ្យ​រថយន្ត​ដាច់​កង់​ទាំង​សងខាង​​រាប​ដល់​ដី បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទល់មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២…

រាជធានីភ្នំពេញ ៖ ជនជាតិ​ចិន​ម្នាក់​ស្រវឹង​បើករថយន្ត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ខូចខាត​អស់​ចំនួន​២​ផ្ទាំង​ ធ្វើ​ឲ្យ​រថយន្ត​ដាច់​កង់​ទាំង​សងខាង​​រាប​ដល់​ដី បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទល់មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ស្ថិត​នៅ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​​ខាងលើ​ម៉ាក​ព្រូស​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ​ភ្នំពេញ ២X-៤០២៧ ​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន ​មិនស្គាល់អត្ត​សញ្ញាណម្នាក់​​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​​មួយគ្រឿង​ម៉ាក​​ព្រូស​ ពណ៌​ទឹកប្រាក់ បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​លឿន​​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ​លុះ​​ដល់​ចំណុច​កើតហេតុ​បាន​រេចង្កូត​ពេញ​ផ្លូវ​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្តាល​ឲ្យ​របាំងថ្ម​​ពុះ​ចែក​ទ្រូងផ្លូវ​ខ្ទាត​ប្រមាណ​ជិត​១០​ម៉ែត្រ ចំណែកឯ​រថយន្ត​​បានរងការ​ខូចខាត​​ដាច់​កង់​ទាំង​សងខាង​រាប​ដល់​ដី​ បែក​ធុង​ប្រេង​ និ​ង​ផ្ទុះ​ពោង​សុវត្ថិភាព ​តែ​មិន​បង្ក​ឱ្យមានគ្រោះថ្នាក់ដល់​​អ្នក​បើកបរ​ឡើយ ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ ​ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តជាជនជាតិ​ចិន​ខាងលើ ត្រូវ​បាន​កំលាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២ ឃាត់​​ខ្លួន​ភ្លាម​ៗ​ផង​ដែរ ដើម្បី​ប្រគល់​អោយ​ជំនាញ​ចរាចរណ៍ នឹង​វាស់​ជាតិ​អាកុល តើ​ដល់​កំរិត​ណា​។

​ចំណែក​រថយន្ត​​ម៉ាកព្រូស​ខាងលើ ត្រូវ​បាន​ជំនាញ​ចរាចរណ៍​កា​រិ​យាល័យ​ផ្លូវគោក​រាជធានី​ភ្នំពេញ​ស្ទូច​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​នៅ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ