ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ក្តៅចិត្ត​ជាមួយ​ក្រុមហ៊ុន​នេះ រហូត​ទ្រាំ​មិន​បាន​លើកគ្នា​…

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ព្រឹកថ្ងៃទី២៥ ធ្នូ ២០១៨ នេះ ពលរដ្ឋ​មួយ​ក្រុម​នៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត បាន​លើកគ្នា​តវ៉ា​រហូត​យក​ដែក​ធ្វើ​បារាស​បិទផ្លូវ​មិន​ឲ្យ​រថយន្ត​ធំ​ៗ​ពិសេស​រថយន្ត​ដឹក​ខ្សាច់​ចូល​ទៅ​ក្រុមហ៊ុន​បេតុង​លាយ​ស្រេច​មួយ ឈ្មោះ​ក្រុមហ៊ុន…

ខេត្តបន្ទាយមានជ័យ ៖​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ព្រឹកថ្ងៃទី២៥ ធ្នូ ២០១៨ នេះ ពលរដ្ឋ​មួយ​ក្រុម​នៅ​ភូមិ​អណ្តូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត បាន​លើកគ្នា​តវ៉ា​រហូត​យក​ដែក​ធ្វើ​បារាស​បិទផ្លូវ​មិន​ឲ្យ​រថយន្ត​ធំ​ៗ​ពិសេស​រថយន្ត​ដឹក​ខ្សាច់​ចូល​ទៅ​ក្រុមហ៊ុន​បេតុង​លាយ​ស្រេច​មួយ ឈ្មោះ​ក្រុមហ៊ុន ឈុ​ន​ហេង ស៊ីម៉ងត៍​លាយ​ស្រេច​ដែល​នៅ​កន្លែង​កើតហេតុ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា បារាស​ដែក​ត្រូវ​បាន​អ្នកស្រុក​ដាក់​ជាប់​ខ្លោងទ្វារវត្ត​ពោធិ​សុវណ្ណ​សិលា​រាម ដែល​ជា​ផ្លូវ​ចូល​ភូមិ​និង​ចូល​ក្រុមហ៊ុន​ខាងលើ ។

ពលរដ្ឋ​លើក​ឡើង​ថា ក្រុមហ៊ុន​ខាងលើ​ធ្វើ​ឲ្យ​ប៉ះពាល់​ច្រើន​ដល់​អ្នក​ភូមិ និង​សិស្សសាលា​ទី​មួយ​បរិស្ថាន គឺ​ប៉ះពាល់​ដល់​សុខភាព ពេល​ក្រុមហ៊ុន​នេះ​ក្រឡុក​ស៊ីម៉ងត៍​ម្តង​ៗ​មាន​សភាព​ហ៊ុយ​ទ្រលោម​លើ​ដងផ្លូវ​ឆ្លងកាត់ ទី​២ ពិបាក​ឆ្លងកាត់ ព្រោះតែ​រថយន្ត​ដឹក​ខ្សាច់​មាន​ចំនួន​ច្រើន​បន្តកន្ទុយ​គ្នា ពេល​បត់​ចូល​ចំណុច​មុខ​ក្រុមហ៊ុន​ម្តង​ៗ ។ ពួក​គាត់​ថា កន្លង​មក​បាន​ប្តឹង​ទៅ​ជា​អាជ្ញាធរ​ជា​ច្រើន​ដង តែ​ពុំ​ទាន់​មាន​ដំណោះស្រាយ ។

មួយវិញទៀត​ពួក​គាត់​សុំ​ឲ្យ​ក្រុមហ៊ុន​នេះ​ចាក់​បេតុង​ផ្លូវ​ឲ្យ​ដល់​មុខ​របង​វត្ត ដើម្បី​បញ្ចៀស​បញ្ហា​កើត​មាន​ដូច​ជា ការ​បង្ហៀរទឹក​ស៊ីម៉ងត៍​កាត់​ផ្លូវ​ប៉ះពាល់​គេឯង ។ បារាស​ខាងលើ​ដាក់​មិន​បាន​ប៉ុន្មាន​ផង ស្រាប់តែ​តំណាង​ក្រុមហ៊ុន​បញ្ជា​ឲ្យ​កម្មករ​វាយ​ដោះ​សោ​យក​ចេញ ធ្វើ​ឲ្យ​ពលរដ្ឋ​ក្តៅក្រហាយ​ម្តងទៀត ។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ពេល​នេះ​តំណាង​អាជ្ញាធរ​សង្កាត់​លោក​មេ​ភូមិ​ពលរដ្ឋ និង​ក្រុមហ៊ុន​បាន​និង​កំពុង​សុំ​ជួប​គ្នា​រក​ដំណោះស្រាយ​តែ​លទ្ធផល​យ៉ាងណា​មិន​ទាន់​ដឹង​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ