ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា​អនុម័ត​ទាំងស្រុង​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​៤៥​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ នេះ​បាន​អុ​ន​ម័ត​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(​ស្ទួន​)​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​នយោបាយ​ដល់​មន្ត្រី​អតីត​គណបក្សប្រឆាំង​ដែល​ជាប់​បម្រាម​របស់​តុលារ​កំពូល ។ សម័យប្រជុំ​ព្រឹទ្ធសភា​លើក​ទី​២ នីតិកាល​ទី​៤​ក្រោម​អធិបតីភាព​សម្តេច…

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ នេះ​បាន​អុ​ន​ម័ត​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​(​ស្ទួន​)​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​នយោបាយ​ដល់​មន្ត្រី​អតីត​គណបក្សប្រឆាំង​ដែល​ជាប់​បម្រាម​របស់​តុលារ​កំពូល ។

សម័យប្រជុំ​ព្រឹទ្ធសភា​លើក​ទី​២ នីតិកាល​ទី​៤​ក្រោម​អធិបតីភាព​សម្តេច វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ដោយ​មាន​សមាជិក​ព្រឹទ្ធសភា​សរុប​៥៦​រូប​នៃ​ចំន​នួ​សមាជិក​ទាំងអស់​បាន​អុ​ន​ម័ត​ទាំងស្រុង​លើ​សេចក្តី​ស្នើ​ច្បាប់​នេះ ។

លោក ម៉​ម ប៊ុ​ន​នាង ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា​ធ្លាប់​ឲ្យ​ដឹង​ថា សេចក្ដី​ស្នើ​ច្បាប់​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ដើម្បី​ធានា​ភាព​ច្បាស់លាស់ លើ​បុគ្គល​ដែល​ត្រូវ​តុលាការ​កំពូល​សម្រេច​ហាមឃាត​ការ​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​តាម​គោល​ការ​នីតិរដ្ឋ លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​សម្រាប់​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ពួក​គេ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។

លោក​បន្ត​ថា សេចក្តី​ស្នើ​ច្បាប់​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ត្រូវ​បាន​ចុះហត្ថលេខា ដោយ​តំណាងរាស្ត្រ ចំនួន​៨៧​រូប ដោយ​ធ្វើ​វិសោធនកម្ម​ទៅ​លើ​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដោយ​បន្ថែម​នូវ​វាក្យខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ ) ដូច​តទៅ​៖ «​បុគ្គល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ ធ្វើ​សកម្មភាព​នយោបាយ​មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បាន​ឡើយ ។

បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​នឹង​អាច​ទទួល បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល នៃ​ការ​ហាមឃាត់ ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​» ។
សូម​ជម្រាប​សេចក្តី​ស្នើ​ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ទាំងស្រុង​ដោយ​ឥត​កែប្រែ កាលពី​ថ្ងៃ តី​១៣ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​សម្លេង​១១៥​បន្ទាប់​ពី​ពិនិត្យ​រួចរាល់​ដោយ​គណៈកម្មការ​ជំនាញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ