ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុក​ភ្លេច​ជុង ! តែ​ជុង​មិន​ដែល​ភ្លេច​គុក​ឡើយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៨៦​ដក​.​ប​.​ច​ខ​.១៨​ចេញ​ដោយ​លោក​ចៅក្រម​ស៊ី​ប​សួរ​នៃ​សាលាដំបូង​ខេត្តកណ្តាល ទី សំណាង ចុះ​ថ្ងៃ​ទី​១៩ ខែ​មិ​នា ឆ្នាំ​២០១៨​ប៉ូលិស ស្រុក​កៀនស្វាយ​ដឹកនាំ​ដោយ​លោក វង…

ខេត្តកណ្តាល ៖ យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​១៨៦​ដក​.​ប​.​ច​ខ​.១៨​ចេញ​ដោយ​លោក​ចៅក្រម​ស៊ី​ប​សួរ​នៃ​សាលាដំបូង​ខេត្តកណ្តាល ទី សំណាង ចុះ​ថ្ងៃ​ទី​១៩ ខែ​មិ​នា ឆ្នាំ​២០១៨​ប៉ូលិស ស្រុក​កៀនស្វាយ​ដឹកនាំ​ដោយ​លោក វង សែ អធិការរង​ទទួល​ផែន​ទ្រ​ហ្ម​ទណ្ឌ​នៅ​វេលា​ម៉ោង​១១​ថ្ងៃ​ទី​២៤ ខែធ្នូ បាន​ចុះ​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន នៅ​ចំណុច​ភូមិ រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល និង​មានការ​សហ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ធំ ។

ជនជាប់ចោទ​ដែល​ត្រូវ​ចាប់ខ្លួន ឈ្មោះ ពិន ប៊ុ​ន​ថា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ​មាន​ទីលំនៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល មុខរបរ​កម្មករ​ពី​បទ​រំលោភ​សេពសន្ថវៈ​តាម​បញ្ញា​តិ​មាត្រា​០៥ នៃ​ច្បាប់​ស្តី​ពី​ស្ថាន​ទម្ងន់ទោស​នៃ​បទឧក្រិដ្ឋ​ប្រព្រឹត្ត​នៅ​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១០ ។

សូម​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​ក្រោយ​ពី​ចាប់រំលោភ​បាន​សម្រេច​រួច​ក៏​រត់គេច​ខ្លួន​បាត់​ពី​ស្រុក​កំណើត​រយៈពេល​៥-៦​ឆ្នាំ នឹក​ស្មានថា ខ្លួន​រួច​ផុត​ពី​ការ​ចោទប្រកាន់​ក៏​ត្រឡប់​មក​ស្រុក​វិញ «​គុក​ភ្លេច​ជុង​តែ​ជុង​មិន​ភ្លេច​គុក​» នៅ​ទីបំផុត​ជន​ល្មោភកាម​រូប​នេះ​ធ្លាក់​ចូល​ក្នុង​សំណាញ់​ច្បាប់​ដដែល ។

សូម​រំលឹក​ទៀត​ថា ជនសង្ស័យ​ឈ្មោះ​ពិន ប៊ុ​ន​ថា បាន​បង្ក​ហិង្សា​វៃ​ទៅ​លើ​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​ធំ កាលពី​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង ។ ភ្លាម​ៗ​នោះ​ប៉ូលិស​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ឈាន​ទៅ​ចាប់​ឃាត់ខ្លួន​ជន​ដៃដល់​រូប​នេះ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ទៅ​តុលាការ​ខេត្តកណ្តាល​ឃុំខ្លួន​បាន​មួយ​ចំអិន​កំពឹស​ក៏​ត្រូវ​បាន​តុលាការ​ខេត្តកណ្តាល​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៨​ថ្មី​ៗ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ