ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​សំឡេង​​ប្រាវ​…​មនុស្ស​ចាស់​-​ក្មេង​ដេក​ដួល​ស្លា.ប់​យ៉ាង​រន្ធត់

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​បឋម​​ឱ្យ​​ដឹង​ថា យ៉ាង​ហោច​មនុស្ស​​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​​នៅ​នឹង​កន្លែង​​កើតហេតុ ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​​ដ៏​រន្ធត់​មួយ ​រវាង​រថយន្ត​និង​រថយន្ត​​​បុក​គ្នា​ទាំង​កំរោល កាលពី​វេលា​ម៉ោង​០៥ និង​៥៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៤​ ធ្នូ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៥៧…

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​បឋម​​ឱ្យ​​ដឹង​ថា យ៉ាង​ហោច​មនុស្ស​​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​​នៅ​នឹង​កន្លែង​​កើតហេតុ ក្នុង​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​​ដ៏​រន្ធត់​មួយ ​រវាង​រថយន្ត​និង​រថយន្ត​​​បុក​គ្នា​ទាំង​កំរោល កាលពី​វេលា​ម៉ោង​០៥ និង​៥៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៤​ ធ្នូ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ភូមិ​ជី​សាង ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ​។

សមត្ថកិច្ច​​ឱ្យ​ដឹង​​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយ​រថយន្ត​ម៉ា​ក​វី​ហ្គោ ពណ៌​.​ស ​ពាក់​ស្លាក​លេខភ្នំពេញ 1971 អ្នកបើកបាន​រត់គេច​ខ្លួន​បាត់​ ។ ដោយឡែក​ រថយន្ត​ភាគី​ម្ខាង​ទៀត ម៉ាក​កាម​រី​ស៊េ​រី​ចាស់ ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-1339 ។ សមត្ថកិច្ច​បាន​រាយការណ៍​​ថា រថយន្ត​ទាំង​២​គ្រឿង​នេះ ​បាន​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ពី​កើត​ទៅ​លិច តែបើ​ពិនិត្យ​កន្លែង​កើតហេតុ គេ​សង្ស័យ​ទំនង​ភាគី​រថយន្ត​ម៉ា​ក
វី​ហ្គោ​ បាន​ជ្រុល​ទៅ​បុក​រថយន្ត​កាម​រី ទើប​ធ្វើ​ឲ្យ​រថយន្ត​កាម​រី​នេះ​ ធ្លាក់​ចេញពី​ផ្លូវជាតិ​។

នៅ​ក្នុង​ឧប្បតិ​ហេតុនេះ មាន​មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​​នៅ​កន្លែង​កើតហេតុ ដែល​គេ​ស្គាល់​ម្នាក់​ឈ្មោះ​រឿ​ន រ៉​ន ភេទ​ប្រុស​ អាយុ៣៩​ឆ្នាំ រស់នៅ​ភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល និង​ម្នាក់​ទៀត​ឈ្មោះ​
ម៉ា​ណ រ៉ា​ន់ ភេទ​ស្រី​ អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ-ឃុំ ជាមួយ​គ្នា​។

ទោះ​យ៉ាងណា​ ក្រោយ​ពី​ធ្វើការ​វាស់វែង មន្ត្រី​ជំនាញ​បាន​នាំ​យក​រថយន្ត​ទាំង​២​គ្រឿង​ ទៅ​រក្សា​ទុក​នៅ​អធិ​ការដ្ឋាន​នគរបាល​ស្រុក​រតន​មណ្ឌល ដើម្បី​ចាត់ការ​តាម​នីតិវិធី ខណ​:​សាកសព​ជន​រង​គ្រោះ​ត្រូវ​គ្រុម​គ្រួសារ​យក​ទៅ​កាន់​លំនៅ​ដ្ឋា​ន​ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ