ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊េរីទំនើប​១គ្រឿងបុកផ្ទប់ស៊េរីទំនើប​២គ្រឿងផ្សេង​ទៀត​…ទារសំណង១ពាន់​ដុល្លារ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​៤៧០ ជ្រុល​ទៅ​បុក​​ផ្ទប់ រថយន្ត​​​ស៊េ​រី​ទំនើប​ចំនួន​២​គ្រឿងផ្សេងទៀត​ ដែល​កំពុង​ឈប់​រង់​​ចាំ​ភ្លើងស្តុប ​បណ្តាល​អោយ​រង​ការ​ខូចខាត តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្សណា​ម្នាក់ឡើយ​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​៤៧០ ជ្រុល​ទៅ​បុក​​ផ្ទប់ រថយន្ត​​​ស៊េ​រី​ទំនើប​ចំនួន​២​គ្រឿងផ្សេងទៀត​ ដែល​កំពុង​ឈប់​រង់​​ចាំ​ភ្លើងស្តុប ​បណ្តាល​អោយ​រង​ការ​ខូចខាត តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្សណា​ម្នាក់ឡើយ​ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ចំណុច​ផ្លូវ​៣១០ កែង​និង​ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​ជា​ជនជាតិ​ជប៉ុន​ម្នាក់ជា​​អ្នក​បើកបរ​រថយន្តមួយគ្រឿង​​ម៉ាក​ឡង់​គ្រី​ស្ស័រ​ ស៊េ​រី​ទំនើប​២​គ្រឿង មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ ភ្នំពេញ ២W-១១១៦ និង​មួយ​គ្រឿង​ទៀតម៉ាកឡង់គ្រីស្ស័រ ពណ៌​ខ្មៅ ស៊េ​រី​ឆ្នាំ​២០១១​ ពាក់​ស្លាក​លេខ ភ្នំពេញ ២R-៣១៣៤​ បើកបរ​ដោយ​បុរស​ជនជាតិជប៉ុនម្នាក់ ។

​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​រថយន្ត​ម៉ាកឡង់គ្រីស្ស័រ​ទាំង​២​គ្រឿង​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ដោយ​​រថយន្តមួយគ្រឿងម៉ាក​ឡង់​គ្រី​ស្ស័រ​ ពណ៌​ទឹកប្រាក់ បើក​នៅ​ខាង​មុខ លុះ​​មក​ដល់​ចំណុច​កើតហេតុ​បាន​ឈប់​រង់​​ចាំ​ភ្លើងស្តុប ក៏​ស្រាប់តែ​បុរស​ម្នាក់​ជា​ជន​ជាតិ​ខ្មែរ មាន​វ័យ​ជាង​៣០​ឆ្នាំ បាន​បើករថយន្ត​​មួយ​គ្រឿង​ម៉ាកឡិចស៊ីស​ ​៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២E-៨៩៩៩ បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​មក​ពីក្រោយ​ក្នុង​ល្បឿន​លឿន ព្រមទាំង​ស្រវឹង​ផង​នោះ​ក៏​​ជ្រុល​ទៅ​បុក​រុញ​ផ្ទប់​រថយន្ត​ឡង់​គ្រី​ស្ស័រ​ ស៊េ​រី​ទំនើប​ទាំង​២​គ្រឿង ដែល​កំពុង​ឈប់​រង់​​ចាំ​ភ្លើងស្តុប បណ្តាល​អោយ​រថយន្ត​ទាំង​៣គ្រឿង​រង​ការ​ខូចខាត តែ​សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​នោះ​ទេ ។

ភ្លាម​ៗ​នោះ​ដែរ ភាគី​រថយន្តទាំង​​៣គ្រឿង​បាន​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​ខាង​រថយន្ត​ម៉ាក​ឡង់​គ្រី​ស្ស័រ​ទាមទារ​សំណ​ងចំនួន​​១​ពាន់​ដុល្លារ តែ​ពេល​នោះ​ខាង​រថយន្ត​បង្ក​ថា​ថ្លៃ​ពេក ក៏​អោយ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​ ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​ការ​សម្រប​សម្រួល​គ្នា​មិន​ត្រូវរ៉ូវគ្នា​ រថយន្ត​ទាំង​បី​គ្រឿង​ត្រូវ​បាន​សមត្ថ
កិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការ​រិ​យា​ល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់​​ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ