រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាករ៉េហ្វ័រក្នុងខ្វះការប្រុងប្រយត្ន័បានជ្រុលទៅកៀរថយន្ត មួយគ្រឿងម៉ាករ៉េងរ៉ូវើ ដែលចតលើដងផ្លូវបណ្ដាលរងការខូចខាតទ្វារមុខខាងឆ្វេង តែមិនបណ្តាលអោយមាន
គ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ១៩៣ ចំណុចមុខហាងកាត់ដេខេធីម៉ូត ក្នុងសង្កាត់ទួលស្វាយ
ព្រៃ១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថ
យន្តម៉ាករ៉េហ្វ័រ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ ២M-៩៧៣៥ ធ្វើដំណើរតាមផ្លូវ១៩៣ ពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតជ្រុលទៅកៀររថយន្តម៉ាករ៉េងរ៉ូវើ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AV-៣៣៣៧ ចតតាមផ្លូវក្នុងទិសដៅស្របគ្នា បណ្ដាលអាយរងការខូចខាតទ្វារមុខខាងឆ្វេង កៀរជាប់នឹងរថយន្តបង្ក តែសំណាងល្អមិនមានអ្នករងរបួស ។
បន្តិចក្រោយមក ឃើញសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានអោយភាគីទាំងពីរសំរបសំរួលគ្នាដោយភាគីខាងរថយន្តរ៉េងរ៉ូវើដែលចតលើដងផ្លូវខុសច្បាប់ បែរជាទារសំណងចំនួន២ម៉ឺនដុល្លារ ប៉ុន្តែខាងភាគីរថយន្តរ៉េហ្វ័រ មិនមានលុយសងទេ មានតែពាក្យសុំទោសតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ ដោយសារតែការដោះស្រាយមិនត្រូវគ្នាសមត្ថកិច្ចក៏ទាក់ទងទៅជំនាញក្រុងមកវាស់វែងយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ស្នងការាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ