ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុងថ្ងៃនេះ ​ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាល​១៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៤ ខែធ្នូ ឆ្នាំ​២០១៨​កើតឡើង​៤​លើក​(​យប់​៣​លើក​) ស្លាប់​៦​នាក់​ (​ស្រី​២​នាក់​) របួសធ្ងន់​៧​នាក់ (​ស្រី​២​នាក់​) របួសស្រាល​៨​នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​២៤ ខែធ្នូ ឆ្នាំ​២០១៨​កើតឡើង​៤​លើក​(​យប់​៣​លើក​) ស្លាប់​៦​នាក់​ (​ស្រី​២​នាក់​) របួសធ្ងន់​៧​នាក់ (​ស្រី​២​នាក់​) របួសស្រាល​៨​នាក់ (​ស្រី​២​នាក់​) នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។

មូលហេតុ​គ្រោះថ្នាក់ : កត្តា​យាន​១​លើក​ស្លាប់​៤​នាក់​, មិន​គោរព​សិទ្ធិ​១​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​២​នាក់ ។ សរុប​ស្លាប់​៦​នាក់ ម៉ូតូ​ស្លាប់​២​នាក់​(​មិន​ពាក់មួក​១​នាក់​) រថយន្ត​ធុន​ធ្ងន់​៤​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​, រថយន្ត​ធំ​ក្រឡាប់​ខ្លួនឯង​១​លើក​ស្លាប់​៤​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​៧​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៥​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ួ​តូ​២​លើក​, រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​២​លើក​,​ផ្លូវ​ខេត្ត​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកោះកុង​១​លើក ស្លាប់​៤​នាក់​របួសធ្ងន់​៤​នាក់​(​ស្រី​២​នាក់​) របួសស្រាល​៧​នាក់​(​ស្រី​២​នាក់​), ខេត្តកំពត​១​លើក ស្លាប់​១​នាក់​, ខេត្តស្វាយរៀង​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្តកណ្តាល​១​លើក របួស​៣​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ : មធ្យោបាយ​គោលដៅ​៥៤៥៦​គ្រឿង​(​ម៉ូតូ​៥៨%) មធ្យោបាយ​ល្មើស​៦០៩​គ្រឿង​(៧១%) អប់រំ​២៧៤​គ្រឿង​(​ម៉ូតូ​៧២%) មធ្យោបាយ​ពិន័យ​៣៣៥​គ្រឿង​
(​ម៉ូតូ​៧១%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨​បាន​ចុះ​អនុវត្ត​៦២​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​៣៣៣២​គ្រឿង អប់រំ​១៧៦​គ្រឿង ពិន័យ​ចំនួន​សរុប​២៧០​គ្រឿង (​មួក​២១០​គ្រឿង កញ្ចក់​៥២​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ៨​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ