ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ​ជន​ដៃ​ឆៅ​រំលោ.ភ​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​រួច​សម្លា.ប់​បោះចោល​ក្នុង​ទឹកស្រះ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជន​ដៃដល់​ដែល​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ និង​សម្លាប់​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​នា​ពេល​ពេល​កន្លង​ទៅ​នេះ ខណៈ​ដែល​បាន​រត់គេច​ខ្លួន​បាន​មួយ​រយៈ នោះ​ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បន្ត ។ ហេតុ​ការ​ចាប់ខ្លួន​ឃាតករ​ដៃ​ឆៅ​រំលោភ​សម្លាប់​ក្មេង​ស្រី​រង​គ្រោះ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ…

ខេត្តតាកែវ ៖ ជន​ដៃដល់​ដែល​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ និង​សម្លាប់​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​នា​ពេល​ពេល​កន្លង​ទៅ​នេះ ខណៈ​ដែល​បាន​រត់គេច​ខ្លួន​បាន​មួយ​រយៈ នោះ​ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ហើយ និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ដើម្បី​កសាង​សំណុំរឿង​បន្ត ។

ហេតុ​ការ​ចាប់ខ្លួន​ឃាតករ​ដៃ​ឆៅ​រំលោភ​សម្លាប់​ក្មេង​ស្រី​រង​គ្រោះ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១២​និង​១៥​នាទី​ថ្ងៃត្រង់ ស្ថិត​ក្នុងភូមិ​ជម្ពូព្រឹក្ស ឃុំ​ចំប៉ា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។

លោក ជុំ ឈឿ​ន អធិការ​នគរបាល​ស្រុក​ព្រៃកប្បាស​បានអោយ​ដឹង​ថា ជន​ដៃដល់​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចាប់រំលោភ​រួច​សម្លាប់​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​រួច​បាន​រត់គេច​ខ្លួន​អស់​រយៈពេល​២១​ថ្ងៃ​ទៅ​ហើយ​លុះ​ភ្លេចខ្លួន​ក៏​បាន​វិល​ត្រឡប់​មក​វិញ​ក៏​ត្រូវ​ចាប់ខ្លួន​បាន​តែ​ម្តង​នៅ​ចំណុច​ក្លោ​ង​ទ្វា​វត្ត​ចំប៉ា​ដោយ​ជន​ដៃដល់​មានឈ្មោះ យ៉េន ធី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​រត់គេច​ខ្លួន​អស់​រយៈ​២១​ថ្ងៃ​មក​ហើយ ។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​០៣​នឹង​៤៥​នាទី​រសៀល កន្លង​ទៅ​នេះ​ជន​ដៃដល់​បាន​ចាប់រំលោភ​រួច​សម្លាប់​ទៅ​លើ​ក្មេង​រង​គ្រោះ​ឈ្មោះ ឆៃ លី​ការ ភេទ​ស្រី ​អាយុ​៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​រួច​យក​សាកសព​ទៅ​បោះចោល​ក្នុង​ទឹកស្រះ​ពី​ខាងលិច​ផ្ទះ​រួច​រត់គេច​ខ្លួន​បាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ