ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​…​​ពិតដូចដែល​ធ្លាយ​ក្នុង​ហ្វេ​ស​​ប៊ុ​ក«​ចៅអធិការ​សុំ​លាលែង​និង​សុំ​ផ្សឹក​»

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សង្ឃ​មួយ​អង្គ​ដែល​ប្រភព​ថា​ជា​អធិការ​វត្ត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត នា​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ បាន​ព្រម​លាលែង​ពី​តួនាទី​ជា​ចៅអធិការ ប៉ុន្តែ​សុំ​ផ្សឹក​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្តពោធិ៍សាត់ ក្រោយ​ពី​បែកធ្លាយ​រឿងអាស្រូវ​ខ្លួន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ជា​ពិធី​ខួបកំណើត​ក្មេង​ម្នាក់​សង្ស័យ​ត្រូវជា​កូន ធ្វើ​ក្នុង​អំឡុង​យប់​ថ្ងៃ​ទី​០២​ធ្នូ…

ខេត្តបន្ទាយមានជ័យ ៖ សង្ឃ​មួយ​អង្គ​ដែល​ប្រភព​ថា​ជា​អធិការ​វត្ត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត នា​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ បាន​ព្រម​លាលែង​ពី​តួនាទី​ជា​ចៅអធិការ ប៉ុន្តែ​សុំ​ផ្សឹក​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្តពោធិ៍សាត់ ក្រោយ​ពី​បែកធ្លាយ​រឿងអាស្រូវ​ខ្លួន​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ជា​ពិធី​ខួបកំណើត​ក្មេង​ម្នាក់​សង្ស័យ​ត្រូវជា​កូន ធ្វើ​ក្នុង​អំឡុង​យប់​ថ្ងៃ​ទី​០២​ធ្នូ កន្លង​មក ។

ទោះ​យ៉ាងណា កោះសន្តិភាព​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​សង្ឃ​ខាងលើ​ទាំងស្រុង​ទេ ព្រោះតែ​មិន​ចង់ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា ម្យ៉ាង​ជា​រឿង​បុគ្គល ។ សង្ឃ​ខាងលើ ត្រូវ​បាន​ព្រះ​គ្រូ​អនុគណ​ក្រុង​ប៉ោយ​ប៉ែ​ត និង​មន្ត្រី​សង្ឃ​សាលា​អនុគណ ហៅ​មក​សាកសួរ​នៅ​ក្នុង​វត្ត​សិរី​មង្គល​សុទ្ធ​រាម ហៅ​វត្ត​ស្ទឹង​បត់ នា​រសៀល​ថ្ងៃ​ទី​២៤ ធ្នូ ដដែល ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​ក្រុម​អ្នក​យក​ព័ត៌មាន​ចូលរួម​ឡើយ ។

ប្រភព​បន្ត​ថា ប្រហែល​២​ម៉ោង​ក្រោយមក លទ្ធផល​បាន​ចេញ​ជា​ផ្លែផ្កា ដោយ​យោង​ប្រភព​ពី​តំណាង​សមត្ថ​កិច្ច​ស្ថាប័ន​មួយ​ដែល​ចូលរួម​ប្រាប់​ថា ការ​ពិត​សង្ឃ​ជាប់​សង្ស័យ គឺ​បាន​ព្រម​ទទួលកំហុស ទី​១-​ទទួល​ស្គាល់​អ្វី​ៗ​ដែល​បែកធ្លាយ ទី​២-​សុំ​លាលែង​ពី​ចៅអធិការ​វត្ត​(​ទួល​លក្ខ​រស្មី​មាន​ជ័យ ហៅ​វត្ត​ទួល​ពង្រ​)​តែ​សុំ​ទៅ​ផ្សេង​​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្តពោធិ៍សាត់ ព្រោះ​អាណិត​ញោម​ម្តាយ​របស់​លោក ដែល​កំពុង​មាន​ជ​ងឺ ។

គួរ​បញ្ជាក់​ដែរ​ថា មុន​ឈាន​ដល់​ការ​លាឈប់ និង​សុំ​ផ្សឹក​នេះ គឺ​មាន​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ន​មួយ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហោះ​រូប​ពិធី​ខួបកំណើត​គ្រួសារ​មួយ ដែល​តួ​ឱ​ពុក​គេ​សង្ស័យ​ជា​សង្ឃ​ខាងលើ​មិន​តែ​ប៉ុណ្ណោះ មាន​ទាំង​ឃ្លី​ប​វី​ដេ​អូ​និយាយ​ថា អរគុណ​ប្រពន្ធ​ទិញ​ខ្សែដៃ​ឱ្យ និង​មាន​រូប​សង្ស័យ​ជា​ច្រើន​ទៀត
ក្នុង​ដំណើរ​កំសាន្ត​តាម​បណ្តា​ខេត្ត ប៉ុន្តែ​ស្លៀកពាក់​ជា​ជន​ស៊ី​វិល ។

ក្រោយ​ទទួល​បាន​រូបភាព​ក្នុង​បណ្តាញ​សង្គម​រឿង​មួយ​នេះ មាន​ស្ថាប័ន​ជំនាញ​តាម​យ៉ាង​ប្រកិតប្រកើយ
ផង​នោះ ។ កោះសន្តិភាព កាលពី​រសៀល​ថ្ងៃ​ទី​២៣ ធ្នូ ម្សិលមិញ បាន​ទៅ​សុំ​ការ​បំភ្លឺ​ពី​សង្ឃ​ជាប់​សង្ស័យ​ខាងលើ​ដែរ តែ​មិន​ទទួល​ការ​បកស្រាយ ឬ​មាន​សង្ឃដីកា​អ្វី​ទាំងអស់ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ