ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជួប​គ្រោះអកុសល​យ៉ាង​រន្ធត់​លើ​ផ្លូវជាតិ​លេខ​៣៣

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់​ត៍​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម័​នៅ​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បាន​បើក​គេច​បាត់​ដោយ​សុវត្ថិភាព ។ គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៣៣​កំពត​-​កំពង់ត្រាច…

ខេត្តកំពត ៖ រថយន្ត​ក្រឡុក​ស៊ីម៉ង់​ត៍​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​យ៉ាង​អាណោច​អា​ធ​ម័​នៅ​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បាន​បើក​គេច​បាត់​ដោយ​សុវត្ថិភាព ។

គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៣៣​កំពត​-​កំពង់ត្រាច ត្រង់​ចំណុច​ស្ពាន​ព្រៃ​លី​ពីរ ស្ថិត​ក្នុងភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ស៊ា​ន វុន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត ១J-៤៣៧៨ ។ ចំណែក​រថយន្តក្រឡុកស៊ីម៉ង់ត៍មិនស្គាល់ម៉ាក អ្នកបើកបរ​មិនស្គាល់អត្ត​សញ្ញាណ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដែល​ឃើញ​ហេតុ​ការ​ខាងលើ​បាន​ឲ្យ​ដឹ​ងថា មុន​ពេល​កើតហេតុ គេ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​បាន​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​ដែល​នៅ​ពីមុខ​មិន​បាន​មើល​រថយន្ត​ដែល​កំពុង​បើកបរ​ប​ញ្ជ្រា​សទិស​គ្នា ក៏​វាក់​ជាមួយ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍ ដែល​កំពុង​បើកបរ​ប​ញ្ជ្រា​សទិស​គ្នា​បាន​បុក​និង​កិន​តែ​ម្តង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បាក់ជើង​ម្ខាង និង​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។ ចំណែក​រថយន្ត​បាន​បើក​គេច​បាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​និង​ពិនិត្យ​រួច សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ រីឯ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ស្រុក​ទឹកឈូ និង​តាម​ស្រាវជ្រាវ​អ្នកបើកបរ​រថយន្ត​បង្ក ដើម្បី​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ