ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម ថា​រ័​ត្ន ស្រក់​ទឹកភ្នែក​ពេលទទួល​ដំណឹង​អកុសល​គ្រូ​គុនល្បុក្កតោ​ជួប​គ្រោះថ្នាក់​ចរាចរណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម ថា​រ័​ត្ន កីឡាការិនី​ល្បុក្កតោ​ល្បីឈ្មោះ​ដែល​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​គ្រូបង្វឹក​ក្បាច់គុន​មួយ​នេះ​បាន​បង្ហាញ​អារម្មណ៍​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក និល សីហា គ្រូ​គុន​ល្បុក្កតោ ក្នុង​ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ធ្នូ…

រាជធានី​ភ្នំពេញ ៖ សម ថា​រ័​ត្ន កីឡាការិនី​ល្បុក្កតោ​ល្បីឈ្មោះ​ដែល​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​គ្រូបង្វឹក​ក្បាច់គុន​មួយ​នេះ​បាន​បង្ហាញ​អារម្មណ៍​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​ជីវិត​របស់​លោក និល សីហា គ្រូ​គុន​ល្បុក្កតោ ក្នុង​ឧប្បត្តិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ធ្នូ ឆ្នាំ​២០១៨ នៅ​ទល់មុខ​ច្រកចូល​សាលាសង្កាត់​ស្ទឹង​មាន​ជ័យ​២ ផ្លូវ​លេខ​២១៧ ភូមិ​ឫស្សី ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ពេល​វិល​ត្រឡប់​មក​ពី​ចែក​ធៀប​ការ​វិញ​។

សម ថា​រ័​ត្ន បាន​បង្ហាញ​អារម្មណ៍​សោកស្តាយ​រហូត​ស្រក់​ទឹកភ្នែក​បែប​នេះ​ក៏​ព្រោះតែ​អ្នក​ទាំង​ពីរ​ធ្លាប់​ហាត់​ក្បាច់គុន​ល្បុក្កតោ​ជាមួយ​គ្នា ហើយ​ក៏​ជា​មិត្តភក្តិ​នឹង​គ្នា​ផង​ដែរ ។ នាង​បាន​សរសេរ​លើ​បណ្តាញ​ទំនាក់​ទំនង​​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​៖«​បាត់បង់​ធនធាន​ល្អ​របស់​ល្បុក្កតោ​មួយ​ហើយ ទាំង​នៅ​វ័យក្មេង ។

សែនស្ដាយ ស្ដាយ​ណាស់ ១៧​ថ្ងៃ​ទៀត​ត្រូវ​ចូល​រោងការ តែ​គ្រោះ​ចរាចរណ៍​ផ្ដាច់​សង្ខារ​អ្នក ។ សុំ​ទោស​ផង Seyha Nil ខ្ញុំ​អត់​បាន​ទៅ​ជូន​ដំណើរ​នៅ​បុណ្យសព សូម​ជូន​ដំណើរ​ពី​ចម្ងាយ ។ ជាតិ​ក្រោយ យើង​ហាត់​ល្បុក្កតោ​ជួយ​ជាតិ​ជា​មួយ​គ្នា​ទៀត ។ សូមអ្នក​បាន​ទៅ​សម្រាក​នៅ​ទី​ស្ងប់​សុខ​ចុះ​។ ពួក​យើង​នឹង​ចង​ចាំ​អ្នកជា​រៀង​រហូត​…»​។

គួរ​រំលឹក​ថា លោក និល សីហា អាយុ​២៧​ឆ្នាំមាន​មុខរបរ​បោះពុម្ព និង​ជា​គ្រូ​គុន​ល្បុក្កតោ ស្នាក់​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ មានស្រុក​កំណើត​នៅ​ស្រុក​ពារាំង ខេត្តព្រៃវែង ត្រូវ​ចូល​រោងការ​នៅ​ថ្ងៃ​ទី​៧ ខែមករា​ឆ្នាំ​២០១៩ ប៉ុន្តែ​បាន​ជួប​គ្រោះ​អកុសល​រហូត​បាត់​បង់ជីវិត​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ពេល​លោក​ជិះ​ម៉ូតូ​ត្រឡប់​មក​ពី​ចែក​ធៀប​ការ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ