ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកស្អែក​ព្រឹទ្ធសភា​បើក​សម័យប្រជុំ​ពេញអង្គ​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​បាន​កំណត់​យក​ថ្ងៃ​ទី​២៥ ធ្នូ ដើម្បី​បើក​សម័យប្រជុំ​ពេញអង្គ ពិភាក្សា និង​អនុម័ត​លើក​សេចក្តី​ស្នើ​សុំ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​ន​យោ បាយ ដើម្បី​បើកផ្លូវ​ដល់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។…

រាជធានី​ភ្នំពេញ ៖ ព្រឹទ្ធសភា​បាន​កំណត់​យក​ថ្ងៃ​ទី​២៥ ធ្នូ ដើម្បី​បើក​សម័យប្រជុំ​ពេញអង្គ ពិភាក្សា និង​អនុម័ត​លើក​សេចក្តី​ស្នើ​សុំ​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​ន​យោ បាយ ដើម្បី​បើកផ្លូវ​ដល់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។

លោក​ម៉​ម ប៊ុ​ន នាង​អ្នកនាំពាក្យ​ព្រឹទ្ធសភា​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​ក្រោម​អធិបតីភាព​លោក ស៊ី​ម កា អនុប្រធាន​ទី​១ ព្រឹទ្ធសភា​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ដើម្បី​ពិនិត្យ និង​សម្រេច​លើ​សេចក្ដី​ស្នើ​ច្បាប់​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​នេះ ។

លោក ម៉​ម ប៊ុ​ន​នាង ជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា​មាន​ប្រសាសន៍​ថា ព្រឹទ្ធសភា​កំណត់​យក​ថ្ងៃ​ទី​២៥ ខែធ្នូ ដើម្បី​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្ដី​ស្នើ​ច្បាប់​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ ដើម្បី​ធានា​ភាព​ច្បាស់លាស់​លើ​បុគ្គល​ដែល​ត្រូវ​តុលាការ​សម្រេច​ហាមឃាត​ការ​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​តាម​គោល​ការ​នីតិរដ្ឋ លើកកម្ពស់​ស្មារតី​បង្រួបបង្រួម​ជាតិ និង​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​សម្រាប់​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​ឲ្យ​ពួក​គេ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ។

លោក​បន្ត​ថា សេចក្តី​ស្នើ​ច្បាប់​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ត្រូវ​បាន​ចុះហត្ថលេខា ដោយ​តំណាងរាស្ត្រ​ចំនួន​៨៧​រូប ដោយ​ធ្វើ​វិសោធនកម្ម​ទៅ​លើ​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដោយ​បន្ថែម​នូវ​វាក្យខណ្ឌ​មួយ​ថ្មី​ក្នុង​មាត្រា​៤៥​ថ្មី (​ស្ទួន​មួយ ) ដូច​តទៅ «​បុគ្គល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បាន​ឡើយ ។ បុគ្គល​ដែល​បាន​តុលាការ​សម្រេច​ហាមឃាត់​ការ​ធ្វើ​សកម្មភាព​នយោបាយ​នេះ​នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី តាម​សេចក្តី​ស្នើ​សុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​» ។

សូម​ជម្រាប​សេចក្តី​ស្នើ​ច្បាប់​នេះ​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​ទាំងស្រុង​ដោយ​ឥត​កែប្រែ​កាលពី​ថ្ងៃ ទី​១៣ ខែធ្នូ ឆ្នាំ​២០១៨ បន្ទាប់​ពី​ពិនិត្យ​រួចរាល់​ដោយ​គណៈកម្មការ​ជំនាញ ។ ក្រៅពី​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្ដី​ស្នើ​ច្បាប់​វិសោធនកម្ម​មាត្រា​៤៥​ថ្មី​នៃ​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​នេះ​ព្រឹទ្ធសភា ពិនិត្យ​ពិនិត្យ និង​ឲ្យ​យោបល់​លើ​សេចក្ដី​ស្នើ​ច្បាប់​បរ​ធន​បាល​កិច្ច​ផង​ដែរ ។ យ៉ាងណា​ក្តី​ទោះបីជា​ជា​សញ្ញាណ​មួយ​ដល់​បើកផ្លូវ​ដល់​ក្រុមប្រឆាំង​ក្តី​ក៏​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី បាន​អំពាវនាវ​មិន​ឲ្យ​ក្រុម​មន្ត្រី​ទាំង​១១៨​នាក់​ទទួលយក​ការ​ផ្តល់​សិទ្ធិ​នោះ​ទេ ។

បើ​តាម​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​វិសោធនកម្ម ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ចូល​ជា​ធរមាន​នោះ​អាច​នឹង​មាន​មន្ត្រី​អតីត​ប្រឆាំង​ដែល​ជាប់ បម្រាម​ប្រមាណ​ជាង​១០​នាក់​នឹង​ធ្វើ​សំណើរ ដើម្បី​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ផង​ដែរ ។ ចំណែក​មន្ត្រីជាន់ខ្ពស់​គណបក្សកាន់អំណាច​ក៏​បាន​អះអាង​ថា ក្នុង​ចំណោម​អ្នក​ជាប់​បម្រាម​របស់​មន្ត្រី​បក្ស​ប្រឆាំង​ទាំង​១១៨​នាក់ ក៏​មានឈ្មោះ​លោក កឹ​ម សុខា អតីត ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ​ក៏​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ