ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបើកអត់ស្គាល់​ភូមិសាស្ត្រ​ តែមហា​​លឿន​​ភ្លាត់ធ្លាក់​​​ជ្រោះ​

5 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ រថយន្ត​របស់​ក្រុម​តន្ត្រី​ល្បីឈ្មោះ​មួយ​ នៅ​ខេត្តកំពង់ស្ពឺ ដែល​តែងតែ​ដើរ​ប្រគំ​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍ និង​ពិធី​ផ្សេង​ៗ​ឈ្មោះ​ក្រុម​តន្ត្រី «​ស្រី​ពៅ» បាន​ជួប​ឧបទ្ទវហេតុ​គួរឲ្យ​រន្ធត់​រថយន្ត​ក្រឡាប់​ធ្លាក់​ជ្រោះ កាលពី​វេលា​ម៉ោង​១២ ​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣…

ខេត្តកោះកុង ៖ រថយន្ត​របស់​ក្រុម​តន្ត្រី​ល្បីឈ្មោះ​មួយ​ នៅ​ខេត្តកំពង់ស្ពឺ ដែល​តែងតែ​ដើរ​ប្រគំ​ក្នុង​ពិធី​អាពាហ៍​ពិពាហ៍ និង​ពិធី​ផ្សេង​ៗ​ឈ្មោះ​ក្រុម​តន្ត្រី «​ស្រី​ពៅ» បាន​ជួប​ឧបទ្ទវហេតុ​គួរឲ្យ​រន្ធត់​រថយន្ត​ក្រឡាប់​ធ្លាក់​ជ្រោះ កាលពី​វេលា​ម៉ោង​១២ ​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ខែធ្នូ នៅ​ចំណុច​ផ្លូវ​អន្ទង់អាំង ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​៦១​និង​លេខ​៦២ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ស្ថិត​ក្នុងភូមិ​ជី​មា​ល ឃុំ​អណ្តូងទឹក ស្រុក​បទុម​សាគរ ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ​មនុស្សស្លាប់​ចំនួន​៤​នាក់​​នៅ​នឹង​កន្លែង​កើតហេតុ ក្នុង​នោះ​ស្រី​២​នាក់ ក្រៅពី​នេះ​ រង​របួសធ្ងន់​៥​នាក់​(​ស្រី៣​នាក់​) និង​របួសស្រាល​៦​នាក់​(​ស្រី​១​នាក់​) ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​​របស់​សមត្ថកិច្ច​នគរបាល​ស្រុក ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​នៃគ្រោះថ្នាក់​ក្រឡាប់​រថយន្ត​ធ្លាក់​ជ្រោះ​នេះ គឺ​បណ្តាលមក​ពី​អ្នក​បើកបរ​មិន​ស្គាល់​ភូមិសាស្ត្រ​ផ្លូវ​ច្បាស់លាស់ និង​បើកបរ​ក្នុង​ល្បឿន​លឿន ។ លុះ​ពេល​ចុះ​ចំណោត​​ជាន់​ហ្វ្រាំង​​មិន​ស៊ី និង​ដាក់​លេខ​ទប់​មិន​ចូល​ទៀត ទើប​បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​ធ្លាក់​ជ្រោះ​តែ​ម្តង ។

ក្រោយ​កើត​ហេតុ​ អ្នក​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ ។ សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​រង​គ្រោះជា​ប្រភេទ​រថយន្ត​កូ​រេ​៉​ចំណុះ​២​តោន​កន្លះ ពណ៌​ស ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ស្ពឺ​ឆ្ពោះទៅ​ខេត្តកោះកុង​គឺជា​​រថយន្ត​ក្រុម​ភ្លេង​ទៅ​ប្រគំ​ក្នុង​ពិធី​ម​ង្គ​ការ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ។

លុះ​ទៅ​ដល់​ចំណុច​ខាងលើ ក៏​ជួប​គ្រោះថ្នាក់​ក្រឡាប់​ធ្លាក់​ផ្លូវ​តែ​ម្តង ។ពិតជា​រន្ធត់​ខ្លាំង​ណាស់ ដែល​សាកសព​អ្នក​ស្លាប់​បាន​ធ្លាក់​ចេញពី​រថយន្ត​ប្រៀប​ដូច​គេ​ចាក់​មនុស្ស​ចោល​ពីលើ​ច្រាំង​ចំណោត​ជ្រោះ ។ ផ្លូវ​ចំណុច​អន្ទង់អាំង​នេះ តែង​កើត​មាន​គ្រោះថ្នាក់​ច្រើន​លើក​មក​ហើយ ដូច្នេះ​សូមអ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នេះ​គប្បី​មានការ​ប្រុង​ប្រយ័ត្ន​កុំ​បើកបរ​លឿន ទោះបី​ផ្លូវ​ល្អ​ក្តី ពិសេស​អ្នកបើកបរ​ដែលមិន​ស្គាល់​ស្ថានភាព​ផ្លូវ ៕

អត្ថបទសរសេរ ដោយ