ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្វះ​កាល់ស្យូម​មាន​បញ្ហា​សុខភាព​មួយ​ចំនួន

5 ឆ្នាំ មុន

ក្រៅពី​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ​ហើយ​នោះ កាល់ស្យូម ក៏​សំខាន់​សម្រាប់​សុខភាព​រាង​កាយ​ទាំងមូល​ផង​ដែរ ។ សារធាតុចិញ្ចឹម​នេះ គឺ​ចាំបាច់​ណាស់​សម្រាប់​ក្រចក​, ធ្មេញ​, សាច់ដុំ និង​សម្បូ​ី​តែ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ។…

ក្រៅពី​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ​ហើយ​នោះ កាល់ស្យូម ក៏​សំខាន់​សម្រាប់​សុខភាព​រាង​កាយ​ទាំងមូល​ផង​ដែរ ។ សារធាតុចិញ្ចឹម​នេះ គឺ​ចាំបាច់​ណាស់​សម្រាប់​ក្រចក​, ធ្មេញ​, សាច់ដុំ និង​សម្បូ​ី​តែ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ។ ដូច្នេះ​ការ​ទទួលទាន​ជាតិ​កាល់ស្យូម​មិន​បាន​គ្រប់គ្រាន់​អាច​បង្ក​ផលវិបាក​ជា​ច្រើន​ចំពោះ​សុខភាព ។
បញ្ហា​ដែល​អ្នក​នឹង​ជួប​ប្រទះ នៅ​ពេល​រាង​កាយ​ទទួល​បាន​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់ ៖

១. ជំងឺ​ពុក​ឆ្អឹង ៖ ស្ថានភាព​នៃ​ជំងឺ​នេះ​ត្រូវ​បាន​សម្គាល់​ដោយ​ការ​ចុះ​ខ្សោយ​នៃ​ឆ្អឹង ក៏​ព្រោះតែ​ការ​បាត់បង់​នូវ​ជាលិកា​ឆ្អឹង ។ ជំងឺ​ពុក​ឆ្អឹង​អាច​ធ្វើ​ឲ្យ​ឆ្អឹង​ងាយ​បាក់ ទោះបីជា​បណ្ដាល​មក​ពី​ការ​ប៉ះទង្គិច​ស្រាល​ៗ​ក៏​ដោយ ។ ដើម្បី​ទប់ស្កាត់​បញ្ហា​គួរ​ឲ្យ​បារម្ភ​នេះ​វា​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​គួរ​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម និង​កុំ​ភ្លេច​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​ផង ។

២.​ពុក​ធ្មេញ ៖ អ្នក​ប្រហែលជា​គ្មាន​ទំនុក​ចិត្តនឹង​ញញឹម​ចេញ​ធ្មេញ​ទៀត​ទេ ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាត់​កាល់ស្យូម​ជា​ប្រចាំ ។ នោះ​ក៏​ព្រោះតែ​រោគ​សញ្ញា​មួយ​នៃ​កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​រាង​កាយ គឺ​ពុក​ធ្មេញ ។

៣.​ក្រចក​ផុយ​ស្រួយ​ឆាប់​បាក់ ៖ ការ​បន្ថែម​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ គឺ​ចាំបាច់​ណាស់ ប្រសិនបើ​អ្នក​ចង់​ចៀស​ផុត​ពី​បញ្ហា​ក្រចក​ផុយ​ស្រួយ​ឆាប់​បាក់ ។ ក៏​ដូច​ទៅ​នឹង​ឆ្អឹង​ដែរ ក្រចក​រឹង​មាំ​បាន​ប៉ុនណា គឺ​ពឹងផ្អែក​លើ​ជាតិ​កាល់ស្យូម​ដែល​ទទួល​បាន ។

៤. គេង​មិន​លក់ ៖ ជឿ ឬ​អត់ថា អ្នក​អាច​នឹង​ជួប​ប្រទះ​បញ្ហា​ជំងឺ​គេង​មិន​លក់ ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់ ។ ទោះបីជា​ពេល​ខ្លះ​កង្វះ​ជាតិ​កាល់ស្យូម​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ដំណេក ប៉ុន្តែ​វា​អាច​ធ្វើ​ឲ្យ​អ្នក​គ្មាន​កម្លាំង​ពេញលេញ​ឡើង​វិញ​នៅ​ព្រឹក​បន្ទាប់ ។

៥.​រមួល​សាច់ដុំ ៖ ជា​ពិសេស​ប្រសិនបើ​អ្នក​ចូល​ចិត្ត​ធ្វើ​លំ​ហាត់ប្រាណ​រត់ ត្រឹក​ៗ, ហែល​ទឹក ឬ​ជិះ​កង់ ការ​រមួល​សាច់ដុំ គឺជា​អ្វី​ដែល​អ្នក​មិន​ចង់​ឲ្យ​កើតឡើង ។ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​កង្វះ​នៃ​ជាតិ​កាល់ស្យូម​អាច​ធ្វើ​ឲ្យ​សាច់ដុំ​ងាយ​នឹង​រមួល ឬ​ឈឺចាប់ ? លើស​ពី​នេះ​ទៅ​ទៀត​កង្វះ​នៃ​ជាតិ​កាល់ស្យូម​ក្នុង​របប​អាហារ​អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ហត់នឿយ និង​ឈឺចាប់ ។

៦. អស់កម្លាំង ៖ មាន​អារម្មណ៍​អស់កម្លាំង​ល្ហិតល្ហៃ​សឹង​គ្រប់ពេល​មែន​ទេ ? អ្នក​ប្រហែលជា​ត្រូវការ​ជាតិ​កាល់ស្យូម​បន្ថែម​ហើយ ។ អ្នក​ដែល​ជួប​ប្រទះ​បញ្ហា​នៃ​កង្វះ​ជាតិ​កាល់ស្យូម​ងាយ​នឹង​មាន​អារម្មណ៍​ថា​អស់កម្លាំង​មែនទែន ។

៧.​រដូវ​មក​មិន​ទៀង ៖ អ្នកជំនាញ​ជា​ច្រើន​និយាយ​ថា ស្ត្រី​ដែល​ជួប​ប្រទះ​បញ្ហា​នៃ​កង្វះ​ជាតិ​កាល់ស្យូម គឺ​ងាយ​ទទួល​រង​បញ្ហា​មក​រដូវ​មិន​ទៀង ។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​អាច​នឹង​ជួប​ប្រទះ​នូវ​ហានិភ័យ​នៃ​ការ​ហូរ​ឈាម​ច្រើន ក៏​ដូច​ជា​ការ​ឈឺចាប់​មុន​ពេល​មក​រដូវ ។

៨.​ងាយ​នឹង​កើត​ជំងឺ និង​ឆ្លង​រោគ ៖ កាល់ស្យូម គឺជា​សារធាតុចិញ្ចឹម​ដ៏​ចាំបាច់​មួយ​សម្រាប់​រក្សា​បាន​នូវ​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​ខ្លាំងក្លា ។ ប្រសិនបើ​អ្នក​ឧស្សាហ៍​កើត​ជំងឺ​ផ្ដាសាយ​, គ្រុនផ្ដាសាយ​, ក្អក​, អា​លែ​ក​ស៊ី ហើយ​ងាយ​ឆ្លង​មេរោគ ផ្សេង​ៗ​នោះ ចូរ​ចាប់ផ្ដើម​ទទួលទាន​អាហារ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ជា​ប្រចាំ ។

ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម គឺ​ទឹកដោះគោ​, ឈី​ស​, យ៉ា​អួរ​, ស្ពៃ​តឿ​, ស្ពៃ​ក្រ​ញ៉ា​ញ់​, សណ្ដែកសៀង​, សណ្ដែកខៀវ​, គ្រាប់​ធញ្ញជាតិ​, គ្រាប់ពូជ​, ម្ស៉ៅ​ធញ្ញជាតិ​, ត្រី​សា​ឌី​ន និង​ត្រី​សាល​ម៉ុ​ន​កំប៉ុង (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ