ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ដឹង​ខ្លួន…ព្រោះ​ទង្វើ​នេះ មិនមែន​ជា​​ប្តី​​​ទេ…!​

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវ​គួរ​ឲ្យ​ហួសចិត្ត​មួយ​បាន​កើតឡើង ដែល​បុរស​ជា​បងថ្លៃម្នាក់​បាន​ក្លាយជា​បង​ថោក ព្រោះតែ​បាន​ប៉ុនប៉ង​រំលោភ​ប្អូនថ្លៃ​ស្រី ​កាលពី​វេលា​ម៉ោង០​២ ​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែធ្នូ នៅ​ឃុំ​បេង ស្រុក​បន្ទាយ​អំពិល…

ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវ​គួរ​ឲ្យ​ហួសចិត្ត​មួយ​បាន​កើតឡើង ដែល​បុរស​ជា​បងថ្លៃម្នាក់​បាន​ក្លាយជា​បង​ថោក ព្រោះតែ​បាន​ប៉ុនប៉ង​រំលោភ​ប្អូនថ្លៃ​ស្រី ​កាលពី​វេលា​ម៉ោង០​២ ​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែធ្នូ នៅ​ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ។

ជនជាប់ចោទ​ប៉ង​រំលោភ​ប្អូនថ្លៃ​ស្រី​នេះ​ឈ្មោះឡោម លឿយ អាយុ​៣៣​ឆ្នាំ ជា​កសិករ មានកូនប្រុស​ម្នាក់ ឯ​ប្អូនថ្លៃ​ស្រី​ដែល​ត្រូវ​ប៉ង​រំលោភ មាន​អាយុ​៣០​ឆ្នាំ និង​មានកូន​ម្នាក់​ដែរ ។ តាម​ការ​រៀបរាប់​របស់​ស្រី្ត​ជា​ប្អូន​ថ្លៃ​ថា នា​ល្ងាច​ថ្ងៃ​ទី​១៩ ខែធ្នូ ពេល​ត្រឡប់​មក​ពី​ច្រូតស្រូវ​វិញ​ ប្តី​ប្រពន្ធ​គាត់​បាន​ទិញ​ស្រា​១​លី​ត្រ ​យក​មក​ផឹក​ស៊ី​នៅ​នឹង​ផ្ទះ ហើយ​ក៏​មាន​បងប្អូន​បង្កើត​រួម​ទាំង​ប្តី​មាន​គ្នា​៤​នាក់​ចូលរួម​ផង ។ នា​វេលា​ម៉ោង​ប្រមាណ​៧​យប់ ក្រោយ​ពី​ផឹកស៊ី​ហើយ ក៏​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ចំណែក​ឈ្មោះ ឡោម លឿយ ជា​បងថ្លៃ​បាន​បបួល​ប្តី​គាត់​ទៅ​រាំ​លេង ដែល​គេ​ចាក់​ធុងបាស់​នៅ​កន្លែង​រៀប​អា​ពា​ណ៍​ពិ​ពា​ណ៍ ។

ស្ត្រី​ជា​ប្អូនថ្លៃ​រៀបរាប់​ទៀត​ថា លុះ​នៅ​វេលាម៉ោង​ប្រមាណ​២​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២០ ខែធ្នូ ស្រាប់តែ​បងថ្លៃ​រូប​នេះ ​ដើ​ចូល​ទៅ​ក្នុងផ្ទះ​បន្លំ​ជា​ប្តី​របស់​គាត់​ហើយ​ស្រវាឱបថើប​​​គាត់យ៉ាងខុសទំនង ​ហើយ​ក៏​ត្រូវ​គាត់​ដឹងខ្លួន ​បាន​​ទាញ​ពិល​ឆ្លុះ​​បញ្ចាំង​មើលមុខ​ឃើញ​ច្បាស់​ជា​បងថ្លៃ ក៏​រត់​ទៅ​ប្តឹង​លោក​មេ​ភូមិ​ទាំង​យប់​ ឲ្យ​ទូរស័ព្ទ​ហៅ​នគរបាល​មក​ឃាត់ខ្លួន​ភ្លាម​ៗ ។

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​រាយការណ៍​ពី​លោក​មេ​ភូមិ​ភ្លាម នគរបាល​ក៏​ចុះ​ទៅ​ដល់​លំនៅ​ឋាន​ជនជាប់ចោទ​និង​ឃាត់ខ្លួន​នាំ​យក​មកអធិការដ្ឋាន​ធ្វើការ​សាកសួរ ហើយ​ជនជាប់ចោទ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប៉ង​រំលោភ​ប្អូនថ្លៃ​ស្រី​ពិតប្រាកដ​មែន ។

យោង​លើ​ពាក្យបណ្តឹង​របស់​ស្ត្រី​រង​គ្រោះសមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ជនសង្ស័យទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ