ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង​! បបួល​ប្តី​នាង​ទៅ​រាំ​លេង បែរជា​លបចូល​បន្លំ​ធ្វើ​ប្តី​វិញ តែ​នាង​…

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវ​មួយ​បាន​កើតឡើង​គួរ​ឲ្យ​ហួសចិត្ត ខណៈ​បងថ្លៃ​មានចិត្ត​ប៉ុនប៉ង​រំលោភ​ទៅ​លើ​ប្អូនថ្លៃ​ស្រី ដោយ​បបួល​ប្តី​ស្ត្រី​រង​គ្រោះ​ទៅ​រាំ​លេង ស្រាប់តែ​លបចូល​ផ្ទះ​បន្លំ​ធ្វើ​ជា​ប្តី​មក​ស្រ​វ៉ា​អោប​នាង តែ​ស្ត្រី​រង​គ្រោះ​ដឹង​ទាន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែធ្នូ…

ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវ​មួយ​បាន​កើតឡើង​គួរ​ឲ្យ​ហួសចិត្ត ខណៈ​បងថ្លៃ​មានចិត្ត​ប៉ុនប៉ង​រំលោភ​ទៅ​លើ​ប្អូនថ្លៃ​ស្រី ដោយ​បបួល​ប្តី​ស្ត្រី​រង​គ្រោះ​ទៅ​រាំ​លេង ស្រាប់តែ​លបចូល​ផ្ទះ​បន្លំ​ធ្វើ​ជា​ប្តី​មក​ស្រ​វ៉ា​អោប​នាង តែ​ស្ត្រី​រង​គ្រោះ​ដឹង​ទាន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ​។

ជនជាប់ចោទ​ពី​បទ​ប៉ុនប៉ង​រំលោភ​ទៅ​លើ​ប្អូនថ្លៃ​ស្រី​ឈ្មោះ ឡោម លឿយ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ប្រពន្ធ និង​មានកូន​ម្នាក់ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​ឡ​សែន​ជ័យ ឃុំ​បេង ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរ​មានជ័យ ដោយឡែក​ស្ត្រី​ដែល​រង​គ្រោះ​អាយុ​៣០​ឆ្នាំ ត្រូវជា​ប្អូនថ្លៃ ក៏​មានកូន​ប្រុស​ម្នាក់ មុខរបរ​ជា​កសិ​ករ។

យោង​តាម​ការ​រៀបរាប់​ពី​ស្ត្រី​រង​គ្រោះ​ថា មុន​ពេល​កើតហេតុ ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ត្រឡប់​ពី​ច្រូតស្រូវ​វិញ ហើយ​បាន​ទិញ​ស្រា​.​ស​មួយ​លី​ត្រ​យក​មក​ផឹកស៊ី​នៅ​នឹង​ផ្ទះ​របស់​ខ្លួន ខណៈនោះ​ក៏​មាន​បងប្អូន​បង្កើត រួម​ទាំង​ប្តី​មាន​គ្នា​៤​នាក់ ក្រោយ​ពី​ផឹកស៊ី​ចប់​ហើយ​ក៏​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ចំណែក​ជនសង្ស័យ​ដែល​ត្រូវជា​បងថ្លៃ​នោះ​បាន​បបួល​ប្តី​របស់​ខ្លួន​ទៅ​រាំ​លេង​ដែល​គេ​ចាក់​ធុងបាស់​នៅ​កន្លែង​អាពាហ៍ពិពាហ៍​កូនប្រុស​ស្រី​នៅ​ម៉ោង​៧​យប់​ថ្ងៃ​ទី​១៩ ធ្នូ​នោះ​។

ស្ត្រី​រង​គ្រោះ​បាន​បញ្ជាក់​ថា លុះ​នៅ​ម៉ោង​ប្រមាណ​២​យប់​ឈាន​ចូល​ថ្ងៃ​ទី​២០ ធ្នូ ស្រាប់តែ​បងថ្លៃ​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​បន្លំ​ជា​ប្តី​របស់​ខ្លួន ហើយ​ស្រ​វ៉ា​អោប​នាង តែ​នាង​បានដឹង​ទាន់ ក៏​បាន​ទាញ​ពិល​ឆ្លុះ​បញ្ចាំង​មើល ស្រាប់តែ​ឃើញ​បងថ្លៃ ខណៈនោះ​ខ្លួន​បានរ​ត់ទៅ​ប្តឹង​លោក​មេ​ភូមិ​ទាំង​យប់​ឲ្យ​ទូរស័ព្ទ​ហៅ​ប៉ូលិស​មក​ចាត់ការ​តាម​ផ្លូវច្បាប់​ភ្លាម​ៗ​ផង​ដែរ​។

បើ​តាម​ប៉ូលិស​អធិការ​ស្រុក​បន្ទាយ​អ​ម្ពឹ​ល បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​នូវ​ព័ត៌មាន​ពី​លោក​មេ​ភូមិ​រួច​មក កម្លាំង​ប៉ូលិស​បាន​ចុះ​ទៅ​ដល់​លំនៅ​ឋាន​ជនជាប់ចោទ​ធ្វើការ​ឃាត់ខ្លួន​នាំ​យក​មក​អធិការដ្ឋាន​ធ្វើការ​សាកសួរ ។

យោង​តាម​ចម្លើយ​ជនជាប់ចោទ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប៉ុនប៉ង​រំលោភ​ទៅ​លើ​ប្អូនថ្លៃ​ស្រី​ពិត​ប្រាកដ​មែន និង​យោង​ទៅ​លើ​ពាក្យបណ្តឹង​ពី​ស្ត្រី​រង​គ្រោះ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​សង្ស័យ​​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្តឧត្តរមានជ័យ ដើម្បី​ចាក់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ