ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ថត Selfie របស់​មេ Liverpool អាច​ប្រាប់​ឲ្យ​ដឹង​ថា គេ​គាំទ្រ Messi ឬ Ronaldo

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អ្នកគ្រប់គ្រង​ក្លិប​ហង្ស​ក្រហម Jurgen Klopp បាន​ប្រាប់​ថា រូបថត Selfie ដែល​មាន​តែ​មួយ​គត់​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​គាត់…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា អ្នកគ្រប់គ្រង​ក្លិប​ហង្ស​ក្រហម Jurgen Klopp បាន​ប្រាប់​ថា រូបថត Selfie ដែល​មាន​តែ​មួយ​គត់​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​គាត់ គឺ​រូបថត​ជាមួយនឹង Messi​។ ចំពោះ​រូបថត​ជាមួយនឹង Cristiano Ronaldo គឺ​គ្មាន​ទេ​។

ការ​ប្រកែក​គ្នា​រក​មើល​អ្នក​ឈ្នះ ដោយ​ប្រៀបធៀប​រវាង Ronaldo និង Messi ដែល​ជា​ម្ចាស់​ពាន Ballon d’Or ម្នាក់​៥​ពាន គឺ​កើត​មាន​ឡើង​មិន​ចេះ​ចប់​អស់​ពេល​យ៉ាង​យូរ​។

Klopp គឹ​ជា​អ្នក​សរសើរ​ពេញចិត្ត​នឹង​កីឡាករ​ទាំង​ពីរ តែ​ហាក់បីដូចជា​ស្រឡាញ់​មិន​ស្មើ​។ គាត់​ត្រូវ​ទៅ​ជួប​ជាមួយនឹង​កីឡាករ​ទាំង​ពីរ តែ​បែរជា​ទៅ Selfie តែ​ជាមួយនឹង Messi ទៅ​វិញ​។

លោក​បាន​ប្រាប់ LFCTV Q&A ថា​៖ «​ខ្ញុំ​មាន​តែ Selfie មួយ​គត់​នៅ​ក្នុង​ទូរស័ព្ទ​ខ្ញុំ​។ នោះ​គឺ​រូបថត​ជាមួយនឹង Messi​។ Ronaldo ក៏​នៅ​ក្នុង​បន្ទប់​ជាមួយ​ខ្ញុំ​ដែរ​»​។

បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ លោក Klopp នៅ​តែ​ជឿ​តាម​សម្តី​របស់​ឪពុក​របស់​លោក​ថា មាន​តែ Pele ទេ ដែល​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ